0

ខេត្តបន្ទាយមានជ័យ​ ៖ ​ពលករ​ម្នាក់ ជាន់មីន​ដាច់​ជើង ខ​ណះ​ឆ្លងដែន​តាម​ច្រករបៀង​បឹង​សាគូរ ទៅធ្វើ​ការ​នៅ​ដី​ថៃ​- ​ខេត្តបន្ទាយមានជ័យ​៖ ពលករ​ម្នាក់ ជាន់មីន​ដាច់​ជើង ខ​ណះ​ឆ្លងដែន​តាម​ច្រករបៀង ទៅធ្វើ​ការ​នៅ​ដី​ថៃ កាល​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ នៅ​ចំនុច​ច្រករបៀង ខាងលិច​កាស៊ីណូ​ផ្កាយ​៥ មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ក្រោម​ការ គ្រប់គ្រង​របស់​នគរ​បាល​ប៉ុស្តិ​បឹង​សាគូរ បាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ អ៊ុក បូ​រឹទ្ធ ភេទ​ប្រុស អាយុ​19​ឆ្នាំ រស់នៅ​ភូមិ​វាល​៧ ឃុ​ម​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ បាន​រងរបួស​ដាក់​ជាង​ខាងស្តាំ ខ​ណះ​ដែល​ជនរងគ្រោះ​និង ពលករ​ជាច្រើន​នាក់​ផ្សេងទៀត កំពុង​ឆ្លងដែន​តាមរយះ​មេខ្យល់ តាម​ច្រករបៀង​បឹង​សាគូ ក្រោម​ការគ្រប់គ្រង​រប​ស់លោក លឹម សាវុធ ។​ក្រោយ កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​តាម​រថ​យន្តកា​មា់​រី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​គួរ​បញ្ជាក់ថា លោក លឹម សាវុធ ទើបតែ​ឡើងកាន់តំណែង​ជា​នាយប៉ុស្តិ​ជាង​២​ខែ ប៉ុណ្ណោះ ជំនួស​លោក សួង សៅ ហៅ ប្រុស​ផែនដី ស្រាប់តែ​លោក លឹម សាវុធ ហ៊ាន​បើក​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ទាំង​ថ្ងៃ ទាំង យប់​យ៉ាង គគ្រឹក​គ្រែង គ្មាន​ញញើត​ថ្នាក់លើ​ឡើយ ឲ្យ​តែមាន​លុយ​បង់ ពលករ​ចង់​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​របស់លោក មួយថ្ងៃ​ប៉ុន្មាន​ពាន់​នាក់​ក៏បាន​ដែរ ព្រោះ​លោក​មាន​ខ្សែ​អ្នកធំ​កាង​ពីក្រោយ​។​ ​

មានមតិ​មួយចំនួន​រិះគន់ថា ដោយសារតែ​លោក លឹម សាវុធ មានចិត្ត​លោភលន់​ពេក ទើបតែ​មក​នៅ​ប៉ោយប៉ែត ម្សិលមិញ​សោះ ដូច​មក​កើប​លុយ​ពីបទ​ល្មើស​អីចឹង បើក​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ពេញទំហឹង​ពេក ទើប​បណ្តាល ឲ្យ​ពលករ អ៊ុក បូ​រឹទ្ធ ដែល​ឆ្លងដែន​ទៅ​ថៃ បាន​ជាន់មីន​ដាច់​ជើង​បែបនេះ​។​

​លោក សូរ ចាន់ណា​រី មេបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​៩១១ និង លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​ពិនិត្យ​ភាពមិន​ប្រក​តី​របស់​មន្ត្រី​ខ្លួន នៅ​គោលដៅ​ខាងលើ និង​ប្រមូល​ទៅ​ដុសក្អែល ងូតទឹក ចេញ​ឲ្យ​អស់លោក​ដែល​ឈរជើង​នៅ​ចំនុច​ខាងលិច​កាស៊ីណូ​ផ្កាយ​ប្រាំ​ផង ពលករ​ឆ្លងដែន​ទៅ​ថៃ​តាម​ច្រក​ខាងលើ ដូចជា​ច្រើនពេក​ហើយ​?៕photo 2 b photo 2a