សៀមរាប : រថយន្ត NISSAN ១ គ្រឿង នេះដែលបានលួចដឹកឈើបេងនិងឈើធ្នង់គ្មានច្បាប់អនុញ្ញាតិត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស និង លោកវរសេនីយ៍ទោ សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់ លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជា ដោយមានការសម្របសម្រួលនិតិវិធីពីសំណាក់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបដែលទើបនិងប្រកាសតែងតាំងថ្មីផងនោះ ។
លោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការណ៍បានឲ្យដឹងថាជាក់ស្តែង រថយន្ត NISSAN ១ គ្រឿង ដែលបានលួចដឹកឈើបេងនិងឈើធ្នង់គ្មានច្បាប់អនុញ្ញាតិនេះ ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការតាមប្រម៉ាញ់បានទាំងឈើ
និងរថយន្តនេះដែលជនសង្ស័យបានបើកយកទុកចោលនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋចំនួន២កន្លែងដែលស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបនៅម្តុំរង្វង់មូលផ្លូវ៦០ម៉ែត កាលពីយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៤នេះ រួចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែម្តង ។លោកវរសេនីយ៍ឯក អ៊ុំ អមរា បានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចចុះប្រតិបត្តិ
ការណ៍នេះនៅពេលដែលសមត្ថកិច្ចយើងកំពុងតែធ្វើការតាមប្រម៉ាញ់ជនសង្ស័យក៏បានបើករថយន្តមកទុកក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋខាងលើរួចរត់គេចខ្លួនបាត់តែម្តង ។ លុះដល់ព្រឹកថ្ងៃទី២៤ខែមេសានេះដោយមានការចូលរួមពីសំណាក់លោក ស្រ៊ាង រតន: ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោកវរសេនីយ៍ឯក អ៊ុំ អមរាស្នងការរងនិងជា
ប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានធ្វើការប្រគល់ជូនទាំងរថយន្តនិងឈើទៅឲ្យជំនាញរដ្ឋបាលព្រៃឈើសៀមរាបតែម្តងដើម្បីចំណាត់ការទៅតាមនិតិវិធី ។ ដោយឈើជាវត្ថុតាងនៅលើរថយន្តមានប្រភេទឈើ បេង ចំនួន ៥ដុំ និង ឈើធ្នង់ ចំនួន ២៨ដុំ សរុប ៣៣ដុំ ស្មើ ១,០៨៥ មែតគិប ៕ ដោយ លោក ខេង ខេមរា








































