កំពង់ធំ=បុរសចំណាស់ម្នាក់អាយុ៤៩ឆ្នាំលួងលោមក្មេងស្រីអាយុ១៥ឆ្នាំ មានសតិមិនគ្រប់គ្រាន់យកទៅរំលោភបានសំរេចនូវវេលាម៉ោង ២ថ្ងៃត្រង់ ក្រោយមកម្ដាយមើលឃើញកូនស្រីរបស់ខ្លួន មានសភាពមិនប្រក្រតីក៏ប្ដឹងទៅលោក យ៉េង សារ៉េន អធិការនគរបាលស្រុក
ប្រាសាទសំបូរហើយក៏បានសហការជាមួយប្រជាការពារ ចុះចាប់ជនល្មើស បាននូវវេលា៤ម៉ ៤០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិ ច្រម៉ាស ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពងធំ ។
បើយោងតាមប្រភពព័តមានបានអោយដឹងថា ជនល្មើសឈ្មោះ មាស ម៉េត អាយុ៤៩ឆ្នាំ រស់នៅភូមិ គគីថ្មី ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជនល្មើសរូបនេះបានមកលេងផ្ទះបងប្អូន នៅភូមិកើត ហេតុ ខណះនោះក៏លួងលោមក្មេងស្រីដែលមានឈ្មោះ ជឿនចាន់ អាយុ១៥ឆ្នាំ មានសតិមិនគ្រប់គ្រាន់ ដោយអោយលុយ ៥០០០រៀល បបួលទៅទិញនំចំណីហូប តែបែរជានាំទៅរំលោភនៅក្នុងចំការស្វាយចន្ទី ដែលមានចំងាយ ពីភូមិ ប្រហែល ៣០០ម៉ែត្រ ក្រោយពីកើតហេតុម្ដាយ បាននាំក្មេងស្រីទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើកុសលវិច្ច័យ ចំណែកជនល្មើស ត្រូវបានឃុំខ្លួន បណ្ដោះអាសន្ន រងចាំព្រឹកថ្ងៃទី១២ ខែសីហានេះនិងបញ្ចូនទាំងជនល្មើសនិងសំនុំរឿង ដើម្បីអោយ ស្នងការខេត្តចាត់តាមច្បាប់បន្ដ ៕ ប៊ុន រិទ្ធី






































