ចាប់ខ្លួន អង្គរក្ស​ម្នាក់ ក្រោយពី​ប្រើ ប្រាស់​កាំភ្លើង​ភ្ជង់ ប្រជាពលរដ្ឋ ប៉ង​បាញ់សម្លាប់​

0

រា​ធានី​ភ្នំពេញ បុរស​ម្នាក់ ដែល​អះអាងថា ជា​អង្គរក្ស ត្រូវបាន​កម្លាំង នគរបាល ខណ្ឌ​សែន​សុខ ចាប់ខ្លួន បន្ទាប់ ពី​ជាប់ចោទ​ពាក់ព័ន្ធ និង​ការប្រើប្រាស់ កាំភ្លើង​ភ្ជង់ ប្រជាពលរដ្ឋ នៅ​ទី​សា​ធា​រណះ អា​មេ​គ្រាប់​ប៉ង​បាញ់ សម្លាប់ ។​ ​លោក ប៊ុន ឧ​ត្ត​ម អាយុ​២៣​ឆ្នាំ ជា​កម្មករ​ថែ​សួនផ្កា មាន​ទីលំនៅ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ត្រូវ អង្គរក្ស​ម្នាក់ ដក​កាំភ្លើង​ភ្ជង់ កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤​ខ​ណះ​ដែល​ប៉ះពៀ​សម្តី​ព្រោះតែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បុរស​អាយុ​៣២​ឆ្នាំ ម្នាក់​ឈ្មោះ អ៊ិន ផល្លារ ជា​អង្គរក្ស ត្រូវ​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ ចាប់ខ្លួន​បញ្ជូន ទៅ​សាកសួរ​នៅ ខណ្ឌ​ដើម្បី​ធ្វើការ​សួរនាំ​ថា តើ​ត្រូវ​ដោះលែង​ឬ​បញ្ជូន ទៅកាន់​តុលាការ ។​ ​

អធិការ នគរបាល​ខណ្ឌ សែន​សុខ លោក ម៉ក់ ហុង បាន​បញ្ជា​កម្លាំង​ភ្លាមៗ ឲ្យ​ចេញ​អន្តរាគមន៍ បន្ទាប់ ពី​ទទួល​ព័ត៌មាន​ថា មានការ​ភ្ជង់​ទៅលើ​ប្រជាពលរដ្ឋ ។​ ​ជនរងគ្រោះ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ដែល​ខ្លួន​កំពុង បើក​ម៉ូតូ​ណៃ​ហ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-5945 តាមផ្លូវ​ក្បែរ​សួន ឧ​ទ្យា​ន្ត​ចម្ការ​ព្រីង ស្រាប់​តែមាន​ម៉ូតូ​ហុងដា ១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-4559 មក​ក្បែរ ។

គ្រានោះ​ម៉ូតូ ទាំងពីរ ក៍បាន ប៉ះគ្នា​បន្តិច ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះឡើយ ។ ក្រោយមក​អ្នក​ទាំងពីរ ក៍​ប៉ះពៀ​សំដី​នឹង​គ្នា រហូតដល់​ជិះ​ម៉ូតូ​ដេញ តាម​និង​យក​កាំភ្លើង​ភ្ជង់​អា​មេ បញ្ចូល​គ្រាប់​ប៉ង​បាញ់សម្លាប់ តែ​ត្រូវ​មន្ត្រី នគរបាល​ក្រុងភ្នំពេញ ម្នាក់​ឃើញ ក៍​ចាប់​ឃាត់ និង​ដកហូត​កាំភ្លើង ។​

បើតាម​ការរៀបរាប់ ពី​សន្តិសុខ​បុរី​ផ្ទះល្វែង វ៉ា​រី​ណា បាន​ឲ្យ​ដឹងថា ៖ ក្រោយពី​បុរស​២​នាក់​ឈ្លោះ​គ្នា​បាន​បន្តិច ស្រាប់តែ​សកម្មភាព​ភ្ញាក់ផ្អើល បានកើត​ឡើង ពោលគឺ​មាន​បុរស​ម្នាក់ ពាក់អាវ​អង្គរក្ស យក​កាំភ្លើងខ្លី ភ្ជង់​ប្រជាពលរដ្ឋ ដោយ​អា​មេ​បញ្ចូល​គ្រាប់ ។ បុរស​ជា​ជន បង្ក​ទំនងជា​ស្រវឹង បានជា​បង្ហាញ សកម្មភាព រាង​ក្លាហាន​ជា​មនុស្ស​ធម្មតា ។​

​ក្រោយ​កើតហេតុ​ទាំង​មនុស្ស​និង​ម៉ូតូ រួម​និង​អាវុធខ្លី ម៉ាក កា​៥៤ ត្រូវបាន​កម្លាំង នគរបាល​បញ្ជូន អធិការ ដ្ឋា​ន នគរបាល​ខណ្ឌ​សែន​សុខ រងចាំ​កសាង សំណុំ រឿង បញ្ជូន​ទៅកាន់ តុលាការ ចាត់ការ​តាមច្បាប់ ៕image (2) image (3) image (4) image