ពិធីបិទវគ្គណែនាំនិតិវិធីអនុវត្តន៍តាមតួរនាទី ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាស្រុកក្រុងអណ្ណត្តិទី២

0

​ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៤​នេះ គណៈកម្មាការ​រៀបចំ​បោះឆ្នោត ខេត្តកំពង់ធំ បាន ប្រារព្វ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និតិ​វិធី និង​ការទទួល​តួរ​នាទី ភារៈកិច្ច​ទទួលខុសត្រូវ ក្នុង​កិច្ច​ការរៀបចំ​បោះ ឆ្នោត អណ្ណ​ត្តិ​ទី​២ ក្រោម​អធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​ជា​តំណាង​របស់ ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលក្រុង អភិបាលស្រុក​ទាំង ៨ ចូលរួម​ផងដែរ​។​

​លោក ប្រែង សាវុធ ប្រធាន​គណៈកម្មាការ​រៀប​ចំ​បោះឆ្នោត​ខេត្តកំពង់ធំ បាន​មាន​ប្រសា​ន៍​ថា ក្នុងគណៈ​បក្ស​ទាំង​៤​នេះ គឺមាន​គណៈបក្ស​៣ ដែល​បាន ដាក់ពាក្យ​ទាំង​៩​មណ្ឌល គឺ​គណៈបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊ិ​ន​ស៊ិនប៉ិច នៅក្នុង​ខេត្ត កំពង់ធំ​មាន​ការិយាល័យ​តែ ៨​ទេ សម្រាប់​អង្គ​បោះឆ្នោត​ទាំងអស់​មាន ៥៧៧​នាក់ បញ្ជី​បោះឆ្នោត​ផ្លូវការ ត្រូវ បាន​បិទ​ផ្សាយ​នៅ​ថ្ងៃទី​១៨​ជា​ផ្លូវការ ករណី​ក្រុមប្រឹក្សា​ណា​ម្នាក់​ទទួលមរណៈភាព​ឬ​អ្វី​ការណ៍​អ្វី​នោះ អាច​ស្នើរ​សុំ​ដោះដូរ​មុន​៧​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​សុំ​ស្នើ​ឲ្យ​តំណាង​គណៈ​នយោបាយ​ទាំង​៤ ដាក់​តំណាង​អ្នក​សង្កេត ការបោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​ទាំង​៨ ដោយមាន​កំណត់​ត្រឹម​ថ្ងៃទី ១១​ខែឧសភា ឆ្នាំ ២០១៤ ។

ការត្រៀម​លក្ខណៈ​តាម​ការិយាល័យ​បោះឆ្នោត ការផ្តល់​ប័ណ្ណសម្គាល់ខ្លួន​ជូន​អង្គ​បោះឆ្នោត និង​ត្រៀម​បើក យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​បញ្ហា​ដាក់ពាក្យ​បណ្តឹង គឺជា​រៀង​សំខាន់ គណៈ​នយោបាយ​ដែលមាន បំណង់​ឃោសនាបោះឆ្នោត

ត្រូវ​ស្នើរ​សុំ​អាជ្ញាធរ នៅតាម​កន្លែង​ផ្សេងៗ​ដែលមាន​បំណង ឲ្យ​បាន​៣​ថ្ងៃមុន ថ្ងៃ​ឃោសនា ចៀសវាង​ជាន់​កន្លែង​គ្នា និង​សូម​ឲ្យ​គណៈបក្សនយោបាយ​យោគយល់​គ្នា និង​អត់ធ្មត់ អនុវត្តន៍ តាម​ក្រមសីលធម៌ ក្នុង​រយះពេល​ឃោសនាបោះឆ្នោត​១៥​ថ្ងៃ សម្រាប់​ដាក់ពាក្យ​បណ្តឹង ករណី​មាន​ភស្តុតាង គ្រប់គ្រាន់ ក្នុង​រយះពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ។​

​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ណែនាំ​ដល់​គ្រប់​មន្ត្រី​តំណាង​ឲ្យ​គណៈបក្សនយោបាយ ដែល​បាន​ត្រៀម​ចូលខ្លួន ចូលរួម​ប្រកួតប្រជែង សូម​ឲ្យ​មានការ​អត់ធ្មត់ អត់អោន​ឲ្យ​គ្នា​ទៅ វិញ​ទៅមក ក្នុងអំឡុង​ឃោសនាបោះឆ្នោត ដែលមាន​ករណី ជាន់​លើ​ទីក​ន្លែ​ដែល​បាន​សុំ ផ្ទួនគ្នា គ្រប់​គណៈ បក្សនយោបាយ ត្រូវ​ជំរាប់​ដល់​

អាជ្ញាធរ និង​ម្ចាស់​មូលដ្ឋាន ដូចជា​វត្ត​អារាម និង​កន្លែង​សាធារណៈ​ផ្សេងៗ ចំណែក​នៅក្នុង​បរិវេណ​ទី​ធា​សាលារៀន មិនគួរ​បើ​ការឃោសនា​នៅ​ទៅ​នោះឡើយ ដោយសារតែ​វា​អា​ធ្វើ​ឲ្យ មានការ​រំខាន​ដល់​សិស្ស​ដែល​កំពុង​សិ​ស្សា ជា​ចុងក្រោយ​ដោយ​បានការ​ផ្តាំផ្ញើរ​ពី ឯកឧត្តម អភិបាលខេត្ត សុំ​ឲ្យ​កងកំលាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ សហការ​ការពារ​សន្តិ​សុខ​ឲ្យ​បានល្អ និង​សូម​ឲ្យ​ការបោះឆ្នោត អសកល​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន ។​ ​ ​ ​ដោយ ប៊ុន រដ្ឋា ​Image46 Image47 Image48 Image43