រាជធានីភ្នំពេញ៖ នារីរងគ្រោះម្នាក់ដែលជាអាជីវករលក់មាន់ម្នាក់នៅតាមចិញ្ចើមផ្លូវម្នាក់បានសម្រេចចិត្តបីកូនតូចអាយុទើបតែ4ខែរត់ចេញពីផ្ទះម្ដាយក្មេកដោយទ្រាំទ្រនិងការធ្វើបាបទាំងផ្លូវកាយទាំងផ្លូវចិត្តមិនបានហើយក៍ត្រូវប្ដីកំណាចតាមធ្វើបាបដល់កន្លែងលក់ទៀត។
ហេតុការណ៍បានកើតងកាលពីវេលាម៉ោង8និង30នាទី ព្រឹកថ្ងៃទី26 ខែមេសា ឆ្នាំ2014 នៅចំណុចផ្លូវបេតុក្រុមទី14( ផ្សារក្រមួនទួលសង្កែ) ដែលស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីនារីរងគ្រោះទាំងទឹកភ្នែកថា៖ នាងឈ្មោះ ធី ដែន ភេទស្រី អាយុ25ឆ្នាំមុខរបរលក់មាន់មានស្រុកកំណើតនៅភូមិ ព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាងបានស្រលាញ់គ្នាហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងប្ដី
របស់នាងឈ្មោះ លី សា លឹម ភេទប្រុស អាយុ30ឆ្នាំ មុខរបរជាងដែក តាំងពីឆ្នាំ2002 មកម្លេះរហូតមកទល់ពេលនេះបានរយះពេល2ឆ្នាំមកហើយនាងទួទលបានចំណង់ដៃកូនប្រុស1 អាយុទើបនិងបាន4ខែតាំងតែពីរៀបអាពាហ៍ពិពាហ៍មកនាងបានមករស់នៅផ្ទះជាមួយនិងក្រុមគ្រួសារខាងប្ដី ហើយពេលដែលប្ដីរបស់នាងទៅម៉ៅការធ្វើសំណង់(ផ្នែកជាងដែក)នៅខេត្តឆ្ងាយៗនាងតែងតែទៅខេត្តជាមួយប្ដីរហូតលុះរយះពេល1ឆ្នាំចុងក្រោយនេះនាងក៍ឈប់ដើរតាមប្ដីហើយបែបមករកមុខរបរ
លក់ដូរវិញដោយនាងបានលក់បន្លែនៅក្នុងផ្សារគីឡូម៉ែត្រលេខ6 ពេលដែលនាងមករស់នៅផ្ទះជាមួយម្ដាយក្មេកនាងពុំដែលសប្បាយចិត្តឡើយមូលហេតុដោយសារខាងម្ដាយក្មេករបស់នាងបានធ្វើបាបនាងព្រមទាំងមិនចង់អោយប្ដីនាងយកនាងជាប្រពន្ធទៀតផងពេលដែលនាងមានទម្ងន់ជិតគ្រប់ខែនាងក៍បានឈប់លក់បន្លែដើម្បីរងចាំសម្រាលកូនរួចពេលដែល
នាងឈប់លក់ហើយនៅផ្ទះនោះត្រូវម្ដាយក្មេកព្រមទាំងបងថ្លៃបានដៀលប្រមាថរូបនាងយ៉ាងច្រើនតែនាងនៅតែទ្រាំមិនហ៊ានប្រាប់ប្ដីឬឪពុកម្ដាយបង្កើតរបស់នាងឡើយចំណែកប្ដីរបស់នាងក៍ពុំសូវយកចិត្តទុកដាក់លើរូបនាងដែលមិនតែប៉ុណ្ណោះថែមទាំងទៅខ្ចីលុយអ្នកដ៍ទៃមកសីុចាយបណ្ដាលអោយជុំពាក់លុយគេថែមទៀតផង ។
ដោយជួបកង្វះខាតថវិការនៅក្នុងក្រុមគ្រួសារហើយណាមួយនាងបានសម្រាលកូនបានរយះពេល3ខែហើយនោះនាងក៍សម្រេចចិត្តទៅជួលកន្លែនៅមុខផ្ទះរបស់គេមួយកូនគ្រែតូចក្នុងតម្លៃ160ដុល្លារក្នុង1ខែ ដើម្បីលក់សាច់មាន់គ្រែងបានចំនេញបន្តិចបន្តួចយកលុយមកទប់ជីវភាពក្រុមគ្រួសារនិងសល់លុយខ្លះដើម្បីសងបំណុលដែលប្ដីបានជុំពាក់គេក៍ប៉ុន្តែអ្វីដែលនាងបានធ្វើនិងអ្វីដែលនាងបានគិតបឬរជាប្ដីរបស់នាងមើលមិនឃើញអំពើល្អនិងទង្វើរបស់នាងប្ដីរបស់នាងមិនត្រឹមតែ
អោយកំលាំងចិត្តនាងឬជួយធ្វើការរកសីុជាមួយនាងទេបែរជារកឿងនាងថែមទាំងពេលខ្លះប្រើអំពើហឹង្សាមកលើរូបនាងទៀតផងហើយម្ដាយក្មេករបស់នាងបានជេ តិះដៀលរូបនាងហើយអោយប្ដីរបស់នាងលែងលះជាមួយនាងទៀតផងតែដោយសារនាងមិនចង់មានបញ្ហាណាមួយអាណិតកូនដែលនៅតូចផងនោះទើបនាងសុខចិត្តស៊ូទ្រាំជារៀងរហូត។នារី
រងគ្រោះបានបន្តទាំងទឹកភ្នែកទៀតថា ៖ ការស៊ូទ្រាំរបស់នាងមានពុំដែនរហូតដល់យប់ថ្ងៃទី24ខែមេសា ឆ្នាំ2014 ដោយនាងទ្រាំទ្រនិងការប្រមាថធ្វើបាបទាំងផ្លូវកាយទាំងចិត្តពីខាងក្រុមគ្រួសាររបស់ប្ដីនាងពុំបានលុះដល់ម៉ោង1និង00នាទីរំលងអធ្រាតឈានចូលថ្ងៃទី25 ខែមេសា ឆ្នាំ2014 នាងក៍បានសម្រេចចិត្តបីកូនតូចដែលទើបតែអាយុបាន4ខែរត់ចេញពីផ្ទះម្ដាយក្មេក
ចិត្តអាប្រ័យរូបនោះទាំងកណ្ដាលអធ្រាតទៅផ្ទះឪពុកម្ដាយបង្កើតរបស់នាងវិញលុះព្រឹកឡើងក៍ត្រូវហេងសយរូបនោះតាមរករឿងនាងជារៀងរហូតដោយពុំអោយនាងបានទទួលសេចក្ដីុខឡើយលុះព្រឹកថ្ងៃទី26 ខែមេសា ឆ្នាំ2014 ដែលជាថ្ងៃកើតហេតុនាងបានទៅលក់សាច់មាន់ដូចសព្វមួយដងជាមួយនិងបងស្រីបង្កើតរបស់នាងលុះម៉ោងប្រហែលជាម៉ោង8និង30នាទីថ្ងៃដដែលស្រាប់តែប្ដីហេងសយរបស់នាងបានបើករថយន្តមួយគ្រឿងមកដល់កន្លែងលក់របស់នាងជាមួយនិង
បងស្រីរបស់គេហើយបានចុះពីរថយន្តមករករឍៀងនាងព្រមទាំងចាក់សាច់មាន់ដែលនាងកំពុងតែលក់នោះរាយប៉ាយពេញផ្លូវបណ្ដាលអោយផ្អើលដល់អ្នកលក់ជិតខាងពេញផ្សារតែម្ដមិនតែប៉ុណ្ណោះបងស្រីរបស់ប្ដីនាងបានប្រើអំពើហឹង្សាមករូបនាងនិងបងស្រីរបស់នាងទៀតផង។ទង្វើទាំងអស់នេះធ្វើអោយនាងសម្រេចចិត្តថា ត្រូវតែលែងលះគ្នាដើម្បីអោយផុតកម្មផុតពារតទៅមុខទៀតនាងនិងបងស្រីរបស់នាងក៍បានទៅដាក់ពាក់បណ្ដឹងអោយសមត្តកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីជួយចាប់ការរឿងនេះផង៕