លោកយាយ​អាយុ​៩៧​ឆ្នាំ​គ្មាន​ទីពឹង​សុំ​ផ្ទះ​គេ​រស់នៅ​បានទទួល​អំណោយ​ពី​សប្បុរសជន​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ល្ងាច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២១៥​លោកយាយ​មាន​អាយុ​ដល់​ទៅ​៩៧​ឆ្នាំ​គ្មាន​កូន​គ្មាន​ចៅ​គ្មាន​ទីពឹង​សព្វថ្ងៃ​លោកយាយ​បាន​សុំ​ផ្ទះ​គេ​រស់នៅ​បានទទួល​អំណោយ​ពី​សប្បុរសជន​ដែល​ដឹកនាំ​ដោយ​លោក លី​សារី អភិបាលរង​ខេត្ត​បន្ទា​មានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​image (2)សិរីសោភ័ណ​និង​មាន​កងរាជអាវុធហត្ថ​បាន​ចូលរួម​ក្នុង​ការចែក​អំណោយ​ដល់​លោកយាយ​គ្មាន​ទីពឹង​នោះ​ផងដែរ​ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ចាស់​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ដែល​បានទទួល​អំណោយ​ពី​សប្បុរសជន​នោះ​មានឈ្មោះ លោកយាយ​ង៉ែត​សេង​អាយុ​៩៧​ឆ្នាំ​។​លោកយាយ​ង៉ែត​សេង​បាន​និយាយប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា​កាលពី​ជាង​១០​ឆ្នាំមុន​គាត់​បាន​សុំ​គេ​រស់នៅ​ក្នុងភូមិ​កង​វ៉ា សង្កាត់​ម្នាក់​ដែរ ក្រោយពី​ម្ចាស់​គេ​លក់​ផ្ទះ​ទៅ​គាត់​រស់នៅ​តែលតោល​គ្មាន​ទីពឹង​ហើយក៏​ដាច់ចិត្ត​មកសុំ​គេ​រស់នៅ​ក្នុងភូមិ​ខ្លា​កូន​ចាស់​នេះ​ម្ចាស់ផ្ទះ​មានឈ្មោះ​ដាវី​អា យុ​៤៥​ឆ្នាំ​ប្តី​របស់គាត់​ទើបតែ​ស្លាប់​ថ្មី​ក្នុង​ការរស់នៅ​ជាមួយ​ឈ្មោះ​ដាវី​នោះ​គាត់​មានការ​ថ្នាក់ថ្នម​image (3)លោកយាយ​ទុកដូចជា​យាយ ជា​ម្តាយបង្កើត​អញ្ចឹង​មាន​អ្វី​ហូប​ក៏​ចែក​ឲ្យ​ហូប​ដែរ​លោកយាយ​បានបញ្ជាក់​ទៀតថា​កាលពីមុន​គាត់​គ្មាន​កូន គ្មា ន​ចៅ ពិសេស​ប្តី​គាត់​ស្លាប់ចោល​គាត់​ជាច្រើន​ឆ្នាំ​មកហើយ​គាត់​រស់នៅ​ម្នាក់ឯង​យ៉ាង​វេទនា​បំផុត​ទើប​ថ្ងៃនេះ​គាត់​បានទទួល​អំណោយ​ពីស​ប្បរ​សជន​ដែលមាន​ដូចតទៅ​១​មានឈ្មោះ​សូវ​សាង ១០​មឺ​ុ​ម​រៀល ២​លោក​សាំង​គង់​៦​មុ​ឺ​ន​រៀល​៣​លោក​ផល​បឹង​ឈូក​១០​មឺ​ុ​ន រៀល​៤​លោក​ឈៀង​ម៉ៃ​យូ​៣០​ដុល្លា​៥​លោក​សោម​រិទ្ធី​៩​មុ​ឺ​រៀល​៦​លោក​សឹម​ប៊ុន​ធូ​២០​ដុល្លា​សរុប​ទឹកប្រាក់​៣២​មុ​ឺ​ន​រៀល​ហើយ​មាន​សំភា​រះ​ដំណេក​មួយឈុត អង្ក​២៥​គីឡូ​ទឹកត្រី​និង​ទឹក​សី​ុ​អុ​ី​វ​៤​យួរ​មី​ុ​៣​កេះ​កន្ទេល​១ ប៉ាតង់​១​សំភា​រះ​សំ​អា​ខ្លួន​១​ឈុត​។​លោកយាយ​ង៉ែត​សេង​ក្រោយពី​បានទទួល​អំណោយ​ពី​សប្បុរសជន​រួចមក​លោកយាយ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​ស័​ក្ត​សិទ្ធ​ក្នុង​លោក​សូមជួយ​បីបាច់​ថែរក្សា​ដល់​អស់លោក​សប្បុរសជន​ពិសេស​លោក​លី​សារី​អភិបាលរង​ខេត្ត​ឲ្យ​ជួបប្រទះ​និង​តែ​
សេចក្តីសុខ​កុំ​ឲ្យ​មានទុក្ខ​បៀតបៀន​ដល់​អស់លោក​ឡើយ​៕image