ទីប្រឹក្សា គីម ជុង​អ៊ុន ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​រួម​

0

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែមេសា ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​កូរ៉េខាងជើង​បាន​ផ្សព្វផ្សាយ​ថា លោក Hwang Pyong So ទី ប្រឹក្សា​សន្ដិសុខ​ដែលមាន​ភាពជិតស្និទ្ធ បំផុត​របស់​មេដឹកនាំ​គីម ជុង​អ៊ុន​ត្រូវ បានតែងតាំង​ជា​នាយសេនាធិការរង ។​ ​សារព័ត៌មាន KCNA របស់​កូរ៉េ​ខាង ជើងបាន​ផ្សព្វផ្សាយ​ពី​ការតែងតាំង​ខាង លើ ។ លោក Hwang Pyong So ត្រូវ បានតែងតាំង​ជា​នាយសេនាធិការរង ក្រោយ​រយៈពេល​តែ​ពីរ​សបា្ដហ៍​ប៉ុណ្ណោះ ដែល​លោក​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ពិធី មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង​ដោយ​ស្លៀក​ឯក សណ្ឋាន​យោធា​បំពាក់​ផ្កាយ​៤​រួចជាស្រេច​។​

​លោក Pyong So អាយុ​៦៥​ឆ្នាំ មិន សូវ​មាន​នរណា​បានដឹង បាន​ស្គា​ល់ពី ប្រ​វ​ត្ដិ​រូប​របស់គាត់​ឡើយ ពេលដែល លោក​មិនទាន់​ក្លាយជា​ទីប្រឹក្សា​របស់ លោក​គីម ជុង​អ៊ុន ។ នៅ​ឆ្នាំ​២០១០ លោក​ត្រូវបាន​គេ​ឃើញ​មុខជា​ញឹកញាប់ ក្រោយ​លោក​គីម ជុង​អ៊ុន​ឡើង​ទទួល តំណែង​ជំនួស​ឪពុក និង​តែងតាំង​លោក ជាទី​ប្រឹក្សា ។​ ​

កាលពីដើម​ខែមេសា សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា លោក Pyong So ត្រូវបានតែងតាំង​ជា​អនុ ប្រធាន​ក្រសួង​គ្រប់គ្រង​ណែនាំ​របស់ បក្ស​ពលករ​កូរ៉េខាងជើង​ដែលជា​តំណែង មាន​សិទ្ធិអំណាច​បំផុត​ក្នុងប្រទេស​នេះ​។ ក្រសួង​ខាងលើ​មាន​តួនាទី​តាមដាន សកម្មភាព​របស់​មន្ដ្រី​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​នេះ ។

សារព័ត៌មាន​កូរ៉េខាងត្បូង បានបញ្ជាក់​ទៀតថា ក្រសួង​ដែល​លោក Pyong So គ្រប់គ្រង​បាន​តាមដាន សកម្មភាព​លោក​ចាង ស៊ុ​ង​ទិ​ក ទើប​ឈានដល់​ការចាប់ខ្លួន និង​កាត់ទោស​ប្រហារជីវិត ៕image