អាជីវករ​កាប់​ជ្រូក​នៅ​ស្រុក​កំពង់ស្វាយ បាន​ប្រមូលគ្នា​ចូល​កាប់​ក្នុង​សត្វឃាត​ដ្ឋា​ន​វិញ​ហើយ

0

​កំពង់ធំ​=​ក្រោយពី​ទូ​ទស្សន៍​បាន​ចាក់ផ្សាយ​ពីរ​អាជីវករ​ដែល​កាប់​ជ្រូក គោ ក្របី​នៅតាម​ផ្ទះ ក្រៅ​សត្វឃាត​ដ្ឋា​ន​រួចមក រួចមក អភិបាលស្រុក​កំពង់ស្វាយ បាន​កោះហៅ​អាជីវក​រទាំង​នោះមក ប្រជុំ​ដោះស្រាយ​ប្រ​មូ​គ្នា​អោយ​ចូលទៅ​កាប់​នៅក្នុង​សត្វឃាត​ដ្ឋា​ន​វិញ​ងាយ​ស្រួយ​ក្នុងការ​គ្រប់​Image8គ្រោង​ប្រាក់ចំណូល​ដែល​បង់ ជូន​រដ្ន​។​
ទទឹម​និង​អាជីវករ​ទាំងអស់នេះ​ចូលមក​កាប់​ក្នុង​សត្វឃាត​ដ្ឋា​ន​វិញ​នោះ ក៏មាន​ការជជែក​គ្នា​យ៉ាង​តឹង​ស​សៃ​ករ ដោយ​លើក​ពីរ​ហេតុផល​និង​ឡេះ ផ្សេងៗ​ជាច្រើន​ជំពូក ហាក់ដូចជា​សម្ដែង​អោយដឹងថា​មិន​ចង់​ចូលមក​សត្វឃាត​ដ្ឋា​ន​ទេ ព្រោះ​លួច​កាប់​ក្រៅ​មិនបាន ចំណេញ​តិច ស្រួល​កិប​កែង ។​Image9
​ទាក់ទិន​ទៅ​និង​បញ្ហា​នេះ​ដែល លោក​អ៊ឹម ផន អភិបាលស្រុក​កំពង់ស្វាយ​រួមជាមួយ​លោក​អភិបាលរង​ទាំង​២ និង​លោក​មេឃុំ ព្រមទាំង​អាជីវករ​ទាំងអស់​បាន​ជជែក​វែកញែក រក​ដំណោះស្រាយ ដើម្បីអោយ​អាជីវករ​ទាំងនេះ បាន មូលមតិ​គ្នា​ចូលមក​អនុវត្តន៍​ច្បាប់ និង​យល់ព្រម​ទាំងអស់គ្នា​មក​កាប់​នៅក្នុង​សត្វឃាត​ដ្ឋា​ន​វិញ ដោយ លោក អ៊ឹម ថន បាន​មានប្រសាសន៍ថា សុំអោយ​អា​ជីករ​ទាំងអស់នេះ​កុំអោយ​មានការ​កាប់​សត្វ​នៅក្រៅ​សត្វឃាត​ដ្ឋា​ន​ទៀត បើសិន​ជាមាន​ត្រូវតែ​ទទួលទោស តាម ច្បាប់​ក្នុងនោះដែរ ក៏បាន​ធ្វើលិខិត​ជា​ផ្លូវការ​ដោយមាន ផ្ដិត​ស្នាម​មេដៃ​គ្រប់គ្នា​ផងដែរ​។​Image12
​ទាក់ទង​ទៅ​និង​ការគោរព​ច្បាប់​នេះ មហាជន​បាន​សង្ឃឹម​និង​ទុកចិត្ត​ថា​អាជីវករ​ទាំងនេះ​និង​អនុវត្តន៍​ច្បាប់​បានជា​ប់លាប់ និង​បើ​មាន​បញ្ហា​អ្វី​ចំ​បាច់​បំផុត ត្រូវ​រាយការណ៍​អោយ​ខាង សត្វឃាត​ដ្នា​ន​ជាមុន ក្នុងនោះ​ក៏មាន​ការអង្កេត​មើល​ពី​សំណាក់​មហាជន ផងដែរ ចំពោះ​ការអនុវត្តន៍​ច្បាប់​ទាំងនេះ​៕ ប៊ុន​រិទ្ធី
Image22