កំពង់ធំ. ក្រុមរុករាន្ទកាប់អាឈើរបស់រដ្ឋ ជាង៣០នាក់ បានដឹកនាំក្រុមប្រឆាំងនិងការអនុវត្តច្បាប់ របស់សម្ថកិច្ចមេព្រៃ ដោយការវាយរំដោះយកកាឡេថង ដែលដឹកឈើខុសច្បាប់ ចំនួន៣គ្រឿងនៅ ចំនុចភូមិកំពុបអំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅយប់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៥ ក្រោយពីវាយរំដោះបាន ក្រុមប្រឆាំងតវ៉ា បានបើកកាឡេថងរត់មកលំនៅដ្ឋានរបស់ខ្លួនតាមបណ្តោយផ្លូវក្រាលគ្រោះក្រហម ដែលលាតសន្ធឹងពីកំពុបអំបិល មកកំពង់ថ្ម កាលពីវេលា ម៉ោង ៧,២០នាទី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីក្រុមប្រឆាំងគឺក្រុមរុករាន្ទកាប់ព្រៃដោយខុសច្បាប់បាន បានបើកមកដល់ចំនុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានកម្លាំងចម្រុំមានប៉ូលិសកងរាជអាវុធហត្ថ និងកងយោធពលខេមរ:ភូមិន្ទ ផ្នែកសឹករង ដឹកនាំកម្លាំងចំនួន ៣ឡាន ចុះទៅស្ទាក់នៅចំនុចខាងលើ. តែត្រូវបានក្រុមនេះបើកកេឡេថង បុករថយន្តរបស់មេព្រៃ ថែមទាំងយកដំបងវាយសំពោងរថយន្តរបស់សមត្ថកិច្ចមេព្រៃបណ្តាលឲ្យខូចខាតមួយចំនួន ហើយការតវ៉ាប្រឆាំងបានកើតឡើងយ៉ាងកៅគគុក វាយគ្នាទៅវិញតៅមក ចុងក្រោយក្រុមប្រឆាំងតវ៉ាបានរត់គេចខ្លួនក្នុងនោះក៏ចាប់បានមនុស្ស២នាក់ ដែលកំពុងតែដៃ សមត្ថកិច្ច ចំណែកកាឡេថង ត្រូវបានសមត្ថកិច្ចរំដោះយកមកបានវិញ។
ជនដៃដល់បង្ករហឹង្សាជាមួយសមត្ថកិច្ច ត្រូវបានស្គាល់ឈ្មោះ ទៀត ប៉េ ភេទ ប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិរ៉ូង ឃុំក្រវា់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២ ឈ្មោះ អុិន. ទិន ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិ ពង្រលីង ឃុំជាមួយគ្នា ជនទាំង២នាក់នេះ ជាមេដឹកនាំកម្លាំងប្រឆាំងនិងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការ ។
តាមការឲ្យដឹងពីសមត្ថកិច្ច គឺក្រុមវាយរំដោះយកវត្ថុតាង. បានធ្វើសកម្មភាព នាំគ្នាជាង៣០នាក់ ដែលដឹកនាំដោយឈ្មោះ អាឡើង និងបុគ្គល២នាក់នេះ បានធ្វើសកម្មភាពវាយរំដោះយកវត្ថុតាង. ជាច្រើនដងមកហើយ. រួមជាមួយនិងកាំបិត ពូថៅ និងដំបង. ក្នុងនោះជនដៃដល់ ដែលបាននាំគ្នាប្លន់យកវត្ថុតាង មានឈ្មោះ អុិន ទិន ដែលពាក់ឯកសណ្ឋានជា ទាហាន ត្រូវបានជាប់ចោទ ពីបទក្លែងបន្លំឯកសណ្ឋានយោធាដោយខុសច្បាប់ ធ្វើឲ្យសមត្ថកិច្ច និងមហាជនមានការភាន់ច្រឡំ បន្ថែមទៀត។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម. បានឲ្យដឹងថា សកម្មភាពការប្លន់យកវត្ថុតាង មានជាច្រើនដង តែដោយសារតែសមត្ថកិច្ចយើងមានការខ្វះខាតកំលាំង ទើបក្រុមជនល្មើសមាន ឱកាសប្លន់យកវត្ថុតាងបានជាញឹកញ៉ាប់ តែយុទ្ធនាការនេះ ត្រូវបានបញ្ជាផ្ទាល់ពីថ្នាក់លើ ឲ្យសហការ ជាមួយសមត្ថកិច្ចចម្រុះធ្វើឲ្យអស់ពីសមត្ថភាព ទើបអាចយកឈ្នះបាន លោក សុទ្ធម៉ារី បានបញ្ជាក់ថា ក្រុមជនល្មើសនេះដឹកនាំដោយ អាឡើងបាន បាននាំក្រុមរបស់ខ្លួន. ចូលទៅស្នាក់ការមេព្រៃកំពុបអំបិល ប្លន់យកម៉ូតូ២គ្រឿ រ៉ឺម៉កម៉ូតូ១គ្រឿង និងកាឡេថងដឹកឈើចំនួន៣ គ្រឿង និងវាយកំទេចកៅអ៊ី. កាត់សោរ និងបំផ្លាញសម្ភារ:មួយចំនួនទៀតផង។
ដោយ ប៊ុនរដ្ឋា






































