សៀមរាបៈ បច្ចុប្បន្នប្រទេសកម្ពុជា មានការរីកចម្រើនស្ទើរគ្រប់វិស័យ ទាំងផ្លូវគោកផ្លូវទឹក និងផ្លូវអាកាស រួមទាំងកំណើននៃភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកទស្សនា ប្រទេសកម្ពុជា កាន់តែកើនឡើង ធ្វើឲ្យរាជរដ្ឋាភិបាល ចាំបាច់ត្រូវបានបើកចំហរ ដល់ក្រុមហ៊ុនជាច្រើន មកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ ត្រូវបានបើកសម្ពោធទីតាំងទេសចរណ៍ ជាច្រើនកន្លែងដើម្បីទាក់ទាញឲ្យភ្ញៀវទេសមកកាន់តែច្រើនឡើង។
ជាក់ស្តែងក្រុមហ៊ុនអាកាសចរណ៍ Hk express ហុងកុងអ៊ិចប្រេស បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៥ ដែលបានហោះហើរដោយត្រង់ពីខេត្តសៀមរាប ឆ្ពោះទៅ ទីក្រុងហុងកុង និងពីហុងកុង មកខេត្តសៀមរាប សម្រាប់តម្រូវការរបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាការធ្វើដំណើររវាងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការ ធ្វើដំណើររវាងប្រទេសទាំង២ ជាពិសេសក្រុមហ៊ុន ហុង កុង អ៊ិចប្រេស បានផ្តល់តំលៃពិសេសក្នុងសប្តាហ៍ដំបូង ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកមានបំណងក្នុងការធ្វើដំណើរ ត្រឹមតែ ៣៥ ដុល្លាសហរដ្ឋអាមេរិក ចំណែសប្តាហ៍បន្ទាប់ និងបើកឲ្យដំណើរការជាទូទៅ ក្នុតំម្លៃ ត្រឹម៦០ដុល្លា សហរដ្ឋអាមេរិក ។
ជើងហោះហើរដំបូង កាលពីវេលាម៉ោង ៨.០០នាទី ដោយមានភ្ញៀវទេសចរណ៍ ជនជាតិចិនរួមដំណើរក្នុងផ្លាយយន្ត ហោះសម្ពោធនេះ មានភ្ញៀវទេសចរណ៍ធ្វើដំណើររួម ចំនួន ១៦៧នាក់ផងដែរ លោក ផន ពៅ អគ្គកុងស៊ុល ប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានមានប្រសាសន៍ថា នេះជាក្រុមហ៊ុនអាកាសចរណ៍ មួយដែលបានទើបតែប្រសូទ្រថ្មី និង បានសម្ពោធឲ្យប្រើប្រាស់លើកដំបូង ដែលមានតំលៃថោក និងបានហោះហើរ ដោយត្រង់ពី ហុងកុង និង ខេត្តសៀមរាប គឺសម្រាប់តំម្រូវការរបស់អ្នកមានបំណងចង់ធ្វើដំណើរតាមជើងយន្តហោះ របស់ក្រុមហ៊ុន ហុងកុងអ៊ិចប្រេស ដើម្បី ទាក់ទិញភ្ញៀវទេសចរណ៍ ពីប្រទេសហុងកុង មកទេស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានប្រជាជនចិន ជាច្រើនមានបំណងចង់មកលេងប្រទេសកម្ពុជា ទើបក្រុមហ៊ុនអាកាសចរណ៍ បានបើកជើងហោះហើរសម្រាប់តម្រូវ ការរបស់ប្រជាជនចិន និងប្រជាជនប្រទេសកម្ពុជា ដោយឡែកសម្រាប់អ្នកដែលមិនសូវជាធូរធារ ក៏គាត់អាចនិងធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ចំណែប្រជាជនកម្ពុជា អាចធ្វើដំណើរពីភ្នំពេញ និងតាមបណ្តាខេត្ត មកជិះយន្តហោះតាមរយះក្រុមហ៊ុនហុងកុងអ៊ិចប្រេស ទៅទីក្រុងហុងកុង ដែលជាក្រុមហ៊ុនមានតំម្លៃថោកសមរម្យសម្រាប់ប្រជា ជនក្នុងតំបន់អាស៊ី។
លោក Andreew cowen ប្រធាននាយកប្រតិបត្តិអាកាសចរណ៍ HK បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ Hk express បើកដំណើរការជាផ្លូវការ ពីសៀមរាប ឆ្ពោះទៅ ទីក្រុងហុងកុង គឺ បានធ្វើការហោះហើរក្នុងសប្តាហ៍ ចំនួន ៣ជើង ដែលជាជើងហោះហើរ ពីហុងកុងមកសៀមរាប ដែលមានតំម្លៃទាបបំផុត គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នក ដំណើរទាំងអស់ ដែលអាចធ្វើដំណើរជាមួយនឹង ក្រុមហ៊ុនអាកាសចរណ៍ ហុងកុងអ៊ិចប្រេសបាន អង្គា ព្រហស្ស៍ អាទិត្យ ក្នុងមួយសប្តាហ៍ និងជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Gron Ari ដែលហោះហើរពីហុងកុង មកសៀមរាប។

ដោយ ប៊ុន រដ្ឋា





































