លោក​ប្រាក់ ហម និង​លោកយាយ​ចាស់ជរា​ប្តឹងផ្តល់​គ្នា​រឿង​ដីធ្លី​នៅ​ជិត​វត្ត​លើ​រយៈពេល​ជិត ១០​ឆ្នាំ​មកហើយ​មិន​ចប់​សោះ​

0

​ខេត្ត​ព្រះសីហនុ​៖​លោក​ប្រាក់ ហម និង​លោកស្រី សោម គីម​សួរ កំពង់​រង់​ការចោទប្រកាន់ថា​ប្រើប្រាស់ សិទ្ធិអំណាច​បុណ្យ​ស​ក្ក័​របស់​ខ្លូន​គ្រាប់​ដណ្តប់​ទៅលើ​ប្រព​ន្ធ័​អនុវត្តន៍​ច្បាប់ រាប់​ចាប់ពីរ​មន្ត្រី​អាជ្ញាធរ មូល ដ្ឋា​ន​រហូតដល់​ប្រព​ន្ធ័​តុលាកា​ជាហេតុ​ធ្វើ​ឲ្យើ​លោកយាយ​ចាស់ជរា​អាយុ20150825_090718_resized​ជិត​៩០​ឆ្នាំ​ទៅហើយ​រង​ទុក​វេទនា​គ្រប់បែបយ៉ាង ដោយសារតែ​លោក ប្រាក់ ហម ប្តឹង​ទាម​ទាយ​កដី​គាត់​ទាំង​រំលោភបំពាន​យៈ ពេល ជាង​១០​ឆ្នាំ​មកហើយ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ដំណោះស្រាយ​នៅឡើយ​។​
.​លោកយាយ យិន សុគ​ន្ឋ​ធា​រី អាយុ​៨៩​ឆ្នាំ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​វា​ជា​រឿង​អ​យុ ត្តិ​ធ​ម៏​បំផុត​សំរាប់​រូបលោក​យាយ ដែល​ដី​ខ្លូន​ឯង​សោះ​បែរជា​ត្រូវគេ​ប្តឹង​មិន​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ ខណៈ ពេល​រូបគាត់​មាន​ឯកសារ​កាន់កាប់​ដី​គ្រប់គ្រាន់​ទ​ទូល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ដែនដី ដូច ជា​បង្កាន់ដៃ​ចុះបញ្ជីរ​ដីធ្លី​លិខិត​ទិញ​លក់​តាំងពីរ​ឆ្នាំ​១៩៩០​មក​ម្លេះ​។​ប៉ុន្តែរ នៅ​ឆ្នាំ​២០០៨​បែរជា​រូបគាត់​ត្រូវ លោក ប្រាក់ ហម និង​លោក ស្រី សោម​គីម​សួរ ជា​ភិ​យាយ ធ្វើការ​ប្តឹងផ្តល់​ជំទាស់​មិន​ឲ្យ​លោកយាយ ចេញ​ប្លង់​កម្មសិទ្ធិ​ទៅវិញ​ដោយ អះអាងថា​ដី​លោកយាយ​ជា​ដី​របស់​ពូកគេ​ទៅវិញ​។​ហើយ​បញ្ហារ​នេះ រូប លោកយាយ​ត្រូវ​លោក ប្រាក់ ហម​និង​ភា​រិ​យា ធ្វើការ​ប្តឹងផ្តល់​តាំងពី​ពេលនោះ​រហូតមកដល់​សព្វ​ថ្ងៃ​។ ចំណែក ឯ​មន្ត្រី​អនុវត្តន៍​ច្បាប់​បើ​ទោះ​ដឹង​ច្បាស់​ថា​ដី​ចំណុច​ប្តឹងផ្តល់​នោះ​ជា​ដី​លោកយាយ​កាន់កាប់​ស្រប ច្បាប់​ក៍ដោយ​ក៍​មិនអាច​កាត់សេចក្តី​ចាញ់ឈ្នះ​នោះដែរ​ដោយសារ​ខ្លាច​អំណាច​លោក ប្រាក់ ហម ។​
.​លោក គឹម សៀ ចៅសង្កាត់​លេខ​០២ បាន​អះអាងថា ទីតាំង​ដី​ទំនាស់​រវាង ប្រាក់ ហម និង លោកយាយ យិន សុគ​ន្ឋ​ធា​រី នេះ​គឺជា​ដី​ស្ថិតក្នុង​ទឹកដី​សង្កាត់​លេខ​០២​នេះ​បើតាម​គាត់​បាន ដឹង​ចាប់ តាំងពី​លោក​នៅ​ជា​ចៅសង្កាត់រង​មក​ម្លេះ​។​ហើយ​សំរាប់​ប​ណ្ណ័​កម្មសិទ្ធិ​លោក​ប្រាក់ ហម ដែល​យកមក​ធ្វើ ការ​ការ​ប្តឹងផ្តល់​នោះ​វា​ជាប​ណ្ណ័​កម្មសិទ្ធិ​ស្លាប់មាន​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣​សង្កាត់​លេខ​១​ឯ​ណ្ណុះ​ទេ​។​
​ ​ដោយឡែក លោក ឈិ​ត សុផាត ចៅសង្កាត់​លេខ​០១ បានបញ្ជាក់​ផងដែរ​ថា ប្លង់​ស្លាបមាន់​របស់លោក ប្រាក់ ហម ដែល​យកមក​ដំណើរការ​ប្តឹងផ្តល់​នេះ ខាងលើ​ស្ថិតនៅ​ក្នុងភូមិ លេខ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ គឺ​លោក​បាន​ស៊ី​ញ៉េ​តាម​ការ ស្នើរ​ស៊ុំ​របស់ លោក ប្រាក់ ហម ដែល​កាលនោះ ជា​អភិបាលរងក្រុង បើ​ធៀប​បច្ចុប្បន្ន​ស្មើ​អភិបាលរង​ខេត្ត​។​ប៉ុន្តែរ​នៅ ក្នុង​កំឡុង ឆ្នាំ ១៩៩៣​នោះ ព្រំប្រទល់​សង្កាត់​លេខ​០១​និង​សង្កាត់​លេខ​០២​ពុំទាន់​បែងចែក​ច្បាស់លាស់​នៅឡើយ​។​
.​លោក ពេជ្រ ចរិយា មេធាវី លោកយាយ យិន សុគ​ន្ឋា​ធា​រី បាន​ក៏បាន​បង្ហាញថា ក្នុង​សំណុំ​រឿងនេះ​វា​ជា​រឿង​អ​យុ​ត្តិ​ធ​ម៍​បំផុត​សំរាប់​កូនក្តី​របស់លោក ព្រោះថា ប្លង់​ស្លាប់មាន់​របស់​ឯកឧត្តម ប្រាក់ ហម ស្ថិតក្នុង​សង្កាត់​លេខ​០១ ឯ ដី​របស់​កូនក្តី​របស់លោក ស្ថិតក្នុង​សង្កាត់​លេខ​០២ សូម្បីតែ​រដ្ឋា បាល សាលាខេត្ត​ដែល​ធ្លាប់​ចុះ​អង្កេត​វាស់វែង​កន្លង ស៊ី​ញ៉េ​ទទួលស្គាល់​ដោយ​ឯកឧត្តម ស្បោង សារ៉ាត់ អ​តី​តៈ​អភិបាលខេត្ត​ព្រះសីហនុ​ចាស់ ថា​ដី​របស់​លោកយាយ យិន សុគ​ន្ឋា​រី ពិតជា​ស្ថិត ក្នុង សង្កាត់ លេខ​០២​ពិតប្រាកដ​មែន​។​ចំពោះ​បញ្ហា​នេះ​ក្នុងនាម​លោក​ជា​មេធាវី​របស់លោក យាយ យិន សុគ​ន្ឋា​រី នឹង​ព្យាយាម​រក​យុ​ត្តិ​ធ​ម៍​ជូន​លោកយាយ​អោយ​ទាល់តែ​បាន​។​
​ ​លោក ថេ​ង លី មេធាវី របស់ ឯកឧត្តម​ប្រាក់ ហម ពុំបាន​បំភ្លឺ​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រាំ​រៃ​មួយកន្លែង​នេះ​ទេ ដោយ​លោក​ឆ្លើយ​ដោយ​ខ្លី​ថា បើ​អស់លោក​ពត៍​មាន​ចង់ដឹង​ទៅ​សួរ​តុលាការ​ទៅ ព្រោះ សំណុំរឿង​ពាក់​ព័​ន្ឋ​ដី​នេះ លោក​បាន​ដាក់ជូន​តុលាការ​អស់ហើយ ដែល​ទង្វើ​នេះ​ធ្វើអោយ មាន កា សង្ស័យថា​ជា​សំណុំរឿង​ដែលមាន​ភាពមិនប្រក្រតី រឺ ក៏​អាច​បង្ហាញថា​ជា​សំណុំរឿង​អាថ​កំបាំង ៕​20150908_111503_resized 20150825_090737_resized 20150825_090725_resized
​ ​