អត្ថ​ប្រយោជន៍​ដ៏អស្ចារ្យ​ដែល​បាន​មក​ពី​ការ​ទទួលទាន​ទឹក

ប្រិយ​មិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​ទទួល​ទាន​ទឹក​ច្រើន​អាច​ជួយ​រក្សា​រាង​កាយ​របស់​យើង​ឲ្យ​មាន​សុខ​ភាព​ល្អ ប៉ុន្តែ​នៅ​មាន​អត្ថ​ប្រយោជន៍​ពិសេស​មួយ​ចំនួន​ទៀត​ដែល​អ្នក​មិន​ទាន់​ដឹង។ ខាង​ក្រោម​នេះ​គឺ​អត្ថប្រយោជន៍​ដល់​អស្ចារ្យ ៥ យ៉ាង​ដែល​អ្នក​គួរ​តែ​ទទួល​ទាន​​ទឹក​​ឲ្យ​​បាន​ច្រើន​ដើម្បី​ទទួល​បាន​នូវ​ ភាព​ស្រស់​ស្អាត។
១. ភ្នែកភ្លឺច្បាស់
កាទទួល​ទានទឹកច្រើនធ្វើឲ្យភ្នែករបស់អ្នកភ្លឺច្បាស់ និងធ្វើឲ្យមានសម្រស់ក្មេងជាងវ័យ។

២. ស្បែកភ្លឺថ្លា
ការទទួល​ទានទឹកគ្រប់ចំនួនកំណត់ ដែលសារពាង្គកាយក្នុងខ្លួនត្រូវការ អ្នកនឹងទទួលបានស្បែកភ្លឺថ្លាជាធម្មតា។

៣. ចរន្ធឈាមរត់បានស្រួលជាងមុន
ទឹកអាចជួយធ្វើចរន្ធឈាមរត់បានល្អ ការពារស្នាមជ្រួញ និងធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អតាមបែបធម្មជាតិ។

៤. ព្យាបាលជម្ងឺសើរស្បែក
ទឹកក៏មានតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយ និងព្យាបាលជម្ងឺសើរស្បែក ស្បែកស្ងួត ស្បែកមានអ៊ុចខ្មៅៗ…។ ជា​ពិសេស​មុន​ពេល​ចូល​គេ​ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​មួយ​កែវ​ដើម្បី​ការ​ពារ​ ស្បែក​ស្ងួត។

៥. ទឹកធ្វើឲ្យអារម្មណ៍ស្រស់ថ្លា
មានន័យថាការទទួលទានទឹកច្រើនអាចជួយឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាគេងលក់បានស្រួល និងស្បែករបស់អ្នកប្រសើរជាងមុន។

៦. រក្សារស្ថេរភាពខាងក្នុងឲ្យមានសុខភាពល្អ
ទឹកក៏អាចជួយរក្សាចង្វាក់បេះដូង ចលនានៃពោះវៀន ព្រមទាំងប្រឆាំងនិងការឆ្លងមេរោគ។ ប្រសិនបើផ្នែកខាងក្នុងរបស់លោកអ្នកមានសុខភាពល្អ ផ្នែកខាងក្រៅរបស់អ្នកក៏មានសុខភាពល្អផងដែរ៕

water