លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​២០១៤, ២០១៥​សំរាប់​ខេត្តកំពង់ធំ​

0

​កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ៧​និង​៣០​នាទី​នៅ​វិទ្យាល័យ​កំពង់ធំ បាន​បើក​កញ្ចប់​លទ្ធផល​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ ដោយមាន​ការចូលរួម​ពី​លោក ហុក​រិ​ន អភិបាលក្រុង​ស្ទឹងសែន លោក ជូ វុ​ន្ធី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ Image81លោក យាន ស៊ុន ហឿង ចៅសង្កាត់ អាចារ្យ​លាក់ លោកគ្រូ​អ្នកគ្រូ ព្រមទាំង សិក្សា​នុ​សិស្ស បានមក​មើល​លទ្ធផល​ប្រឡង បន្ទាប់មក​ធ្វើ​ការចែក​លទ្ធផល​តាម​មណ្ឌល ប្រលង​ចំនួន​ទាំង ៣​មណ្ឌល និង​មណ្ឌល​៤ ផ្សេងទៀត មាន អភិបាលរងក្រុង និង​មេឃុំ​ចូលរួម សិស្ស​ដែល​ត្រូវ​ប្រឡង មាន​ចំនួន​សរុប ៣៤២២​នាក់ ស្រី​១៧៣២​នាក់ លទ្ធផល​ប្រឡង​ឆ្នាំ​២០១៥​នេះ សិស្ស​ដែលជា​ប់​មាន​ចំនួន ១៨១៨​នាក់ ស្រី​៩៣០​នាក់ ត្រូវ​និង​៥៣,១៣% ក្នុងនោះ​ស្រី​ស្មើ​និង ៥៣,៧០% ។​Image80
​ក្នុងនោះ​និទ្ទេស A មាន​ចំនួន ពីរ​នាក់ ទី ១ ឈ្មោះ ឡុង រ៉ុ​ម​សាន ភេទ​ប្រុស រៀន​នៅ​វិទ្យាល័យ​កំពង់ធំ​បាន ៩៩,៩៧​ពិន្ទុ ទី​២ ឈ្មោះ យន់ ស្រី​ណុ​ច ភេទ​ស្រី​រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​បល្ល័ង្ក បាន ៩៩,៩៦ ពិន្ទុ​។​
និទ្ទេស​B ៤៦​នាក់ ស្រី​២០​នាក់​
និទ្ទេស​C ១២៧ ស្រី​៥៩​នាក់​
​និទ្ទេស​D ២៣១ ស្រី ១៣០​នាក់​
​និទ្ទេស​E ១៤១២ ស្រី​៧២០​នាក់

​លោក ជូ វុ​ន្ធី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថាបើ​ប្រៀបធៀប​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​នេះ​បេក្ខជន​ប្រឡង​មាន​ចំនួន ៣៤២២​នាក់ ស្រី​១៧៣២​នាក់ បាន​ប្រឡង​ជាប់​១២៣៣​នាក់​ស្រី ៦៧០​នាក់​គិត​ជា​ភាគរយ​ស្មើ ៣៤,១៦% ស្រី ៣៨,៤០% កើនឡើង​ចំនួន ៥៨៥​នាក់ ក្នុងនោះ​ស្រី​២៦០​នាក់ ស្មើ​និង ១៩% លោក​ក៏បាន​បញ្ចាក់​ដែរ​ថា​សិស្ស ដែល​ជាប់​និទ្ទេស A ទាំង ២​នាក់ និង​បានទទួល រង្វាន់​លើកទឹកចិត្ត​ពី​ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​ខាងមុខនេះ​៕ ប៊ុន​រិទ្ធី​Image83
Image84Image82Image86Image85