​រថយន្ត​ម៉ាក​មែក​សឺ​ដែ​ស​មួយគ្រឿង​សង្ស័យ​ម្ចាស់​ស្រវឹង បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​១​កង់ រួច​ព្យាយាម​បើក​គេច ប្រហែលជា​៥០​ម៉ែត្រ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​

0

​ភ្នំពេញ​៖ រថយន្ត​ម៉ាក​មែក​សឺ​ដែ​ស​មួយគ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ប្រហែលជា​ស្រវឹងស្រា​ហើយ បានជា​បើករថយន្ត​ហោះ​ទៅលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់ និង​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​ព្យាយាម បើក​រត់ ពី​កន្លែងកើតហេតុ​ប្រហែលជា​៥០​ម៉ែត្រ​ទើប រថយន្ត​នេះ​ឈប់​ដោយសារតែ​បែក​កង់​ខាងមុខ​មិនអាច​ទៅមុខទៀត​បាន កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​សន្ធរម៉ុក តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

​យោង តាម​ប្រភពព័ត៌មាន​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត មួយគ្រឿង ម៉ាក មែក​សឺ​ដែ​ស ពណ៌ សំបក​ឪឡឹក ពាក់​លេខ​ភ្នំពេញ 2B-3228 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ហើយ​បើក​រេ​

ពេញ​ផ្លូវ​នោះ ក៏​ជ្រុល​ចង្កូត ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដា​ឲ្យ​បាក់​រង​ការខូចខាត​មួយ​កង់ ហើយ​រថយន្ត​បង្ក​ព្យាយាម បើក​រត់ ប្រហែលជា​៥០​ម៉ែត្រ តែ​រថយន្ត​បង្ក​នេះ​បាន​បែក​កង់​ខាងមុខ​ដែល​មិនអាច​ទៅមុខ​រួច​ទើប​សមត្ថកិច្ច​ឃាត់​បានតែ​ម្តង ។ ​

ក្រោយ ពេល​កើតហេតុ​ម្ចាស់​រថយន្ត បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ ដោយ​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ចុះ​វាស់វែង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​01 02