កំពង់ធំ ៖ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី០២ រហូតដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៤ ដើម្បីបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៤ ត្រូវបានប្រព្រឹត្តទៅនាពេលខាងមុខនេះ ។
ជាក់ស្តែងនៅទីស្នាក់ការគណៈបក្សក្រុងស្ទឹងសែន មានការជួបជុំគ្នា ដើម្បីសំណេះសំណាលជាមួយសមាជិកបក្សថែមទាំង បោះឆ្នោតសាកល្បង ដែលមានចំនួន ៣៥ អង្គបោះឆ្នោត ដើម្បីហ្វឹកហាត់ឲ្យមានការចង ចាំ និងត្រៀតបោះឆ្នោតពិត ដែលមានគណៈបក្សចំនួន៣ ចូលរួមបោះឆ្នោត នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៤ខាងមុខនេះ ក្នុងនោះមានគណៈបក្សហ៊ុនស៊ិនប៉ិច គណៈបក្សសង្គ្រោះជាតិ គណៈបក្សប្រជាជនកម្ពុជា ។ ពិធីបោះឆ្នោតសាល្បងនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការគណៈបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន ព្រមទាំងលោក ហុក រិន ប្រធានគណៈប្រជាជនក្រុងស្ទឹងសែន និងអង្គបោះឆ្នោតចូលរួម៣៥រូបផងដែរ។
នៃពិធីសំណេះសំណាល លោក ហុក រិន ប្រធានគណៈបក្សក្រុង បានមានមតិណែនាំ ឲ្យក្រុមការងារបក្ស ទាំងអស់យកចិត្តទុកដាក់ អនុវត្តន៍ឲ្យបាន នូវកាតព្វកិច្ចឲ្យបានខ្ជាប់ខ្ជួន របស់អង្គបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យបានត្រឹមត្រូវ និងយុត្តធម៌ ស្របតាមច្បាប់ដើម្បីចៀសវាងមានការ ប្តឹងផ្តល់ ក្នុងទិដ្ឋភាព នៃការបោះឆ្នោតសាកល្បង ត្រូវបានអនុវត្តន៍ជាក់ស្តែង ដោយមានអ្នកសង្កេតការណ៍ មានលេខាធិការ និង អនុប្រធាន រៀបចំបោះឆ្នោត ណែនាំពីនិតិវិធី ។
នៃឳកាសនោះ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការគណៈបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន បានមានប្រសាសន៍ ណែនាំនិងផ្តាំផ្ញើរ ដល់អង្គបោះឆ្នោតទាំងអស់ ឲ្យរក្សា នូវសុខភាពអានាម័យ ធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្ន និងខិតខំយកចិត្តទុកដាក់ និងកុំធុញទ្រាន់ ចំពោះអ្នកត្រួតពិនិត្យដែលបានពន្យល់ដល់ លោក លោកស្រីដដែលៗ គឺក្នុងគោលបំណងឲ្យគណបក្សយើង ទទួលបាន អាសនៈច្រើន ព្រោះការបោះឆ្នោតក្រុមប្រឹក្សា ស្រុក
ក្រុងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការកំណត់វាសនាអានាគត់ សម្រាប់ ការបោះឆ្នោតបន្តបន្ទាប់ទៀត ចំណែកការបោះឆ្នោតត្រូវផ្ទៀងផ្ទាត់ កុំប្រញ៉ាប់ ប្រញ៉ាល់ មើលឲ្យច្បាស់ កុំឲ្យគូសហើយនោះ ត្រូវបានគេចាត់ទុកថា ជាសន្លឹកឆ្នោតមិនបានការ ចំណែកការ ចងចាំគឺមានផ្លាកសញ្ញា ឬលេខរៀង សម្រាប់ឲ្យអង្គបោះឆ្នោតងាយចងចាំ ហើយគូសឲ្យត្រូវគោលដៅ។