ខេត្តកំពង់ធំ ៖ ពិធីអបអរខួប១៥១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍក្រហម ត្រូវបានប្រារព្វពិធីនៅក្នុងសាលប្រជុំ សាលាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០១៤ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយខេត្តកំពង់ធំ និងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ព្រមទាំងប្រធាន អនុ ប្រធាន មន្ទីរ កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ចូលរួមចំនួន ៥៥០នាក់។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានពីរបាយការណ៍ សកម្មភាព ដែលសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ពុំមានមូលដ្ឋាន សម្ភារៈសេវាកម្ម ដើម្បីស្វែងរកធនធាន សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ឡើយ ដូច្នេះការប្រារព្វពិធីនាថ្ងៃ នេះគឺជាឳកាសសម្រាប់គៀងគររកមូលនិធិ សម្រាប់ត្រៀមបង្កការ និងឆ្លើយតបជួយដល់ជនរងគ្រោះ ក្នុង ចំណោមមធ្យោបាយ រកមូលនិធិផ្សេងៗ ដែលបានធ្វើកន្លងមកដូចជា ការលក់ឆ្នោតវត្ថុអនុស្សាវរីយ៍ ការដាក់ ហឹបភាគទាន តាមវត្តអារាម តាមរមណីយដ្ឋាន ក្រុមហ៊ុន និងភាគទានពីសមាជិក ទ្រទ្រង់ប្រចាំឆ្នាំ ព្រមទាំង ការអំពាវនាវពីសប្បុរសជន និងការចូលរួមពីព្រះសង្ឃ។
សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវមនុស្សធម៌ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ រួមកម្លាំងសាមគ្គី ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅ ដល់អ្នករងគ្រោះ អ្នករងគ្រោះទាំងឡាយ មានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារជនពិការ អ្នករស់នៅជាមួយ មេរោគអេដស៍ ជម្ងឺអេដស៍ អ្នកជួបគ្រោះមហន្តរាយដោយធម្មជាតិ និងឧបត្តិហេតុផ្សេងៗ ដែលទទួលបាន ពីសាខាកាកបាទក្រហមខេត្តកំពង់ធំ ។ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានអានសេចក្តីថ្លែងការ របស់សម្តេចកិត្តិ
ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងអង្គមេទ្ទិញ ខួប១៥១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៤ ក្រោមប្រធានបទ ខ្ញុំនិងកាកបាទក្រហម កាកាបាទក្រហមបានឈានឆ្ពោះទៅមុខ រួច ជាស្រេច ដោយឆ្លុះបញ្ជាំងអំពីការបំពេញតួនាទី ដ៏មានសារៈសំខាន់ទៅតាមបរិបទជាតិ និងអន្តរជាតិ អន្តរជាតិ ដើម្បីទទួលបានជោគជ័យថ្មី ក្នុងការបម្រើសកម្មភាពមនុស្សធម៌ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោការណ៍ ត្រឹមត្រូវទាំង ៧ របស់
រចនាកាកបាទក្រហម និងតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រ ២០១១ដល់ ២០២០ របស់កាកបាទក្រហមកម្ពុជា ការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែទាំ សុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងវប្បធម៌អហឹង្សា គ្រប់កាលៈទេសៈ តាមទិសស្លោក ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ និង វប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ ។
នៅក្នុងពិធីអបអរខួប១៥១ កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ ត្រូវបានឯកឧត្តម ងួន ញ៉ិល បានឧបត្ថ ម្ភ ថវិការផ្ទាល់ខ្លួន ចំនួន៥០០០ដុល្លា ព្រមទាំងសប្បុរសជន ជុំវិញខេត្តកំពង់ធំ សរុបបានចំនួន ២១៧២៥ ដុល្លា និង ៣០,៣៣១,១០០ រៀល ។