បន្ទាយមានជ័យ៖ប្រជាពលរដ្ឋប្រុសស្រីជាច្រើនរយនាក់បានផ្ទុះការតវ៉ាមួយនៅសាលាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៨ឧសភា២០១៤នេះពាក់ពន្ធ័គីឡូភ្លើងរបស់ក្រុមហ៊ុនអានកូខុសប្រក្រតី ។ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ាទាំងនោះបានឲ្យដឹងថា៖ពួកគាត់ពិតជាខឹងសម្បាជាមួយក្រុមហ៊ុនអានកូនេះខ្លាំងណាស់ ពាក់ពន្ធ័និងបញ្ហាចរន្តអគ្គីសនីយ៏ដាច់ស្ទើរាល់ថ្ងៃហើយខាងក្រុមហ៊ុនមិនបានជូនដំណឹងដល់អតិថិជនអ្នកដែលប្រើប្រាស់ជាមុនទេ។
ជាងនេះទៅទៀតកត្តាដាច់ចរន្តអគ្គីសនីយ៏នេះវាបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសម្ភារប្រើប្រាស់ក្នុងផ្ទះជាហូរហែដូចជាទូរទស្សន៏ទូទឹកកក់ជាដើម ក្រៅតែពីខូចខាតសម្ភារខាងលើនៅដើមខែឧសភានេះ គឺឡូភ្លើងបានហក់ឡើងទ្វេដងខុសប្រក្រតីមិនដឹងមកពីមូលហេតុអ្វីនោះទេ ក្នុងចំណោមអ្នកតវ៉ាខាងលើមានស្ត្រីម្នាក់ដែលជាអតិថិជនអ្នកប្រើប្រាស់ភ្លើងរបស់
ក្រុមហ៊ុនអានកូដែរនោះបានលើកឡើងថា៖ ផ្ទះរបស់គាត់ខែសព្វមួយដងសេវ៉ាប្រើប្រាស់ភ្លើងអស់ត្រឹមតែ២០០គីឡូវ៉ាត់ស្មើនិង១២០០បាតសាច់ប្រាក់ថៃ ប៉ុន្តែដល់ខែមេសាកន្លងទៅនេះ គឺឡូភ្លើងបានហក់ឡើងដល់ទៅ៣១០គីឡូវ៉ាត់ដូច្នេះខ្ញុំត្រូវចាយសាច់ប្រាក់ចំនួន១៨៦០ប្រាក់បាតថៃដើម្បីបង់ឲ្យក្រហ៊ុនអានកូ ស្ត្រីដដែលរូបនោះបានបន្តថាផ្ទះរបស់គាត់ខែថ្មីនេះសាច់ប្រាក់ខុសគ្នានិងខែមុនៗចំនួន៦៦០បាត នេះនិយាយតែគ្រួសារតូចតាចតែប៉ុណ្ណោះ។
ចំណែកប្រជាណពលរដ្ឋដែលមានក្រុមហ៊ុនផ្ទះសំណាក់សណ្ឋាគារ និងសិប្បកម្មផ្សេងៗក៏គឺឡូភ្លើងក្រុមហ៊ុនអានកូ របស់លោកឧញ៉ាកុកអាននេះកើនគីឡូខុសប្រក្រតីដូចគ្នាដែរ មិនដឹងជាបណ្តាលមកពីមូលហេតុអ្វីនោះទេ ។ លោក ង៉ោម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែតនាព្រឹកមិញនេះបន្ទាប់ពីប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងគីឡូភ្លើងកើនខុសប្រក្រតីនោះ លោកបានប្រមូលប្រជាពលរដ្ឋទាំងអស់ឲ្យទៅផ្ទិតមេដៃហើយដាក់ពាក្យបណ្តឹងក្រុមហ៊ុនអានកូដើម្បីស្រួលងាយលោកកោះតំណាងក្រុមមកដោះស្រាយហើយឲ្យមន្ត្រីជំនាញខាងអគ្គីសនីយ៏របស់ក្រុមហ៊ុនមកបកស្រាយជូនប្រជាពលរដ្ឋពាក់ពន្ធ័និងបញ្ហាខាងលើ ។
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលបានទៅតវ៉ានៅសាលាក្រុងទាំងនោះ បានសំណូមពរឲ្យខាងក្រុមហ៊ុនគិតសាច់ប្រាក់អគ្គីសនីយ៏តាមលំអានកុងទ័រលេខដូចខែមុនសិនពួកគេថាព្រោះខែនេះគីឡូភ្លើងខុសប្រក្រតីមិនអាចទទួលយកជាការបានទេ ។ ជាថ្មីម្តងទៀតប្រជាពលរដ្ឋទាំងនោះបានតវ៉ារឿងក្រុមហ៊ុនរបស់លោកឧញ៉ាកុកអានដែលជាក្រុមហ៊ុនខែ បែជាតម្រូវឲ្យអតិថិជនបង់រូបរិយបណ្ណ័ប្រាក់ថៃផ្ទុយនិងច្បាប់របស់ប្រទេសជាតិ ពួកគេថាក្រុមហ៊ុនអានកូនេះមិនទទួលយករូបបិយបណ្ណ័ប្រាក់រៀលរបស់់ខ្មែរឡើយ បើទោះជានៅក្នុងដីខ្មែរក៏ដោយ។
ក្រុមអ្នកតវ៉ាបានហៅក្រុមហ៊ុនអានកូនេះថា៖ជាក្រុមហ៊ុនខុសនិងច្បាប់ប្រទេសជាតិព្រោះហ៊ានប្រឆាំងមិនចាយប្រាក់ខ្មែរក្នុងប្រទេសរបស់ខ្លួន ពួកអ្នកតវ៉ាសូមសំណូមពរឲ្យអាជ្ញាធរពាក់ពន្ធ័ ជាពិសេសថ្នាក់ដឹកនាំប្រទេសកម្ពុជា មេត្តាចាត់វិធានការជាបន្ទាន់ធើ្វយ៉ាងណាឲ្យក្រុមហ៊ុនអានកូនេះកុំរើសអើងនិងក្រដាស់ប្រាក់រៀលរបស់ខ្លួនតទៅទៀតព្រោះវាក៏ជាក្រដាស់ប្រាក់តំណាងឲ្យជាតិខ្មែរយើង ។