1 ភ្នំពេញ រថយន្តយីឌុបមួយគ្រឿងដែលដឹកក្រណាត់និងខោអាវជជុះដើម្បីមកដាក់បញ្ចូលឃ្លាំងដែលមានទីតាំងឋិតនៅឃ្លាំងលេខ១៣០ឋិតតាមបណ្តោយផ្លូវលេខ៤០៨ក្រុម២០ភូមិ៣សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ រថយន្តបង្ករជាប្រភេទរថយន្តធុនធំយីឌុបមា៉ក fusoតទ្រុង ពណ៌ខៀវ មិនមានស្លាកលេខរថយន្តនេះជារថយន្ត ក្រុមហុ៊នអង្គភាព រថយន្តង៧០ ចំណែកតៃកុង ឈ្មោះ លួន វីតអាយុ៣៩ឆ្នាំ ស្នាក់នៅអង្គភាពង ៧០ចំណែកបង្គោលភ្លើងដែលខូចខាតគឺបង្គោល លេខ៧១៦aនៅមុខផ្ទះលេខ៤១អាបានបែកបាក់ខ្ទេចខ្ទីអស់។
បើតាមការឲ្យដឹងពីតៃកុង លួន វីត និយាយថា ដំបូងរូបគាត់បញ្ឈររថយន្តនៅមុខឃ្លាំងលេខ១៣០ឯណ្ណោះទេដើម្បីឲ្យកម្មករលើកជញ្ជូនក្រណាត់និងខោអាវបញ្ចូលឃ្លាំងលុះលើកជិតអស់សំរាកហូបបាយត្រូវម្ចាស់ឃ្លាំងបានឲ្យរថយន្តខិតមកខាងមុខបន្តិចខណះនោះតៃកុងរថយន្តបានឡើងបញ្ជារថយន្តខ្វះការប្រុងប្រយត្ន្័ក៏ជ្រុលទៅបុកប្រអប់ភ្លើងតែម្តងក្រោយកើតហេតុអាជ្ញធរអគី្គសនីបានមកទូទាត់សំណងប្រមាណ១០០ដូល្លាដើម្បីបញ្ចប់បញ្ហា ។
ទាក់ទិននិងករណីខាងលើនេះប្រជាពលរដ្ឋដែលនៅជិតជុំវិញកន្លែងកើតហេតុបាននិយាយរិះគន់ថាមន្ត្រីអគ្គីសនីនិងមន្ត្រីទទួលបន្ទុកខ្សែកាបល៌មិនសូវយកចិត្តទុកដាក់និងការខូចខាតទ្រព្យសម្បត្តិរដ្ឋនោះទេឲ្យតែមានបញ្ហាខ្សឹបៗស្ងាត់ៗយកលុយទៅបាត់ទុកឲ្យទ្រព្យសម្បតិ្តរដ្ឋខូចចោលទទេៗ៕