េ
កំពង់ធំ =ទុរគត៍ជនមួយគ្រួសារមានគ្នា២នាក់បានទទួលជំរកស្នាក់នៅ១ខ្នង ពីឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីព្រមទាំងលោកមេឃុំព្រៃតាហ៊ូ ដែលបានធ្វើរួចរាល់នៅម៉ោង៤,៣០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ជំរកស្នាកនៅ
មួយខ្នងនេះត្រូវបានលោកយាយ ធឹង នី អាយុ៧២ឆ្នាំ និងកូនប្រុសអាយុ៣៨ឆ្នាំមានសតិមិនគ្រប់គ្រាន់ រស់នៅក្នុងភូមិទោលអំពិល សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំទទួលយកដោយសេចក្ដីត្រេកអរជាពន្ធពេក ។
សំណង់នេះបានកើតឡើង បន្ទាប់ពី េកឧត្តមសោមស៊ុន បានចុះសួរសុខទុក្ខ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ មើលឃើញថាលោកយាយពិតជាមានភាពក្រលំបាកលំប៉ិនប្រាកដមែន ទើប េកឧត្តម មានគំនឹតផ្ទួចផ្ដើមកៀងកូររកសប្បុរសជន ដើម្បីបានថវិការមកសាងសងជំរកស្នាក់នៅជូនគាត់ដោយចំណាយថវិការលើសំភារះសាងសង់នេះត្រូវបាន េកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុនព្រមទាំងសហការីបានជួយ ថវិការ៦០ម៉ឺនរៀល និង គ្រែរ១ ,លោក ប៉ែន វណ្ណរិទ្ធប្រធានចលនាយុទ្ធជនកម្ពុជាក្រុមទី១៥៧សាខាខេត្តកំពង់ធំនិងសហការី បានជូនថវិការ១លានរៀល ព្រមទាំងបានជូនអំណោយ ដល់លោកយាយ ធឹង នី មានអង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេះ និងថវិការ១០ម៉ឺនរៀល, លោក តុប កក្កដា ថវិការ៤០ម៉ឺនរៀល លោកសៀង ហុកឃាន់ មេបញ្ចាការសឹករងក្រុងស្ទឹងសែន ថវិការ១០ម៉ឺនរៀល ព្រមទាំង កម្លាំង ១៦នាក់សំរាប់សាងសងជំរកស្នាក់នៅនេះ ដោយសរុបថវិការអស់២លាន១០ម៉ឺនរៀល ។
ចុងក្រោយអ្នកទាំង២ ក៏បានថ្លែងអំណរគុណនិងជូនពរចំពោះទឹកចិត្តសប្បុរសធម៍ របស់ េកឧត្តម ព្រមទាំងសហការី នូវអារម្មណ៍សប្បាយចិត្តដោយក្ដីរំភើប ឥតឧបមារ ព្រោះលោកយាយបានតស៊ូ យ៉ាងលំបាកលំបិនរាប់មិនអស់ក្រោយពីប្ដីបានស្លាប់ចោល ហើយលោកយាយក៏ពុំនឹកស្មានថាមានសំណាង បានអ្នកចិត្តធម៍ចិត្តបុណ្យជួយធ្វើផ្ទះអោយគាត់ដែរ ហើយក៏ជាសំណាងចុងក្រោយសំរាប់ជីវិតរបស់លោកយាយ នេះជាគុណបុណ្យធំធេង ដែលកើតចេញពីសន្ដានចិត្តស្រណោះអាណិតយ៉ាងពិតប្រាកដ ចុងក្រោយ េកឧត្តម សោម ស៊ុន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ អោយកូនត្រូវមើលម្ដាយព្រោះម្ដាយចាស់ហើយនិងត្រូវប្រុងប្រយ័ត្ន ភ្លើងផ្សែង ព្រោះនេះជារដូវក្ដៅ រដូវរំហើយ ងាយនិងឆាបឆេះ ម្យ៉ាងទៀតត្រូវតស៊ូក្នុងឆាកជីវិត ៕ ប៊ុន រិទ្ធី 









































