កំពង់ធំ = កាលពីព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥ េកឧត្តម ឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងងសណ្ដាប់ធ្នាប់សាធារណះ និងលោកវីរះសេនីយ៍េក កែវ ហ៊ួរ ស្នងការរងខេត្តកំពង់ធំនិងជាប្រធានការិយាល័យសណ្ដាប់ធ្នាប់ ព្រមទាំង
មានការចូលរួមពីមន្ដ្រីនគរបាល មកពីបណ្ដាស្រុក ក្រុងទាំង៨ ក្នុងខេត្តកំពង់ធំ សរុប៧០នាក់។
លោក វីរះសេនីយ៍ េក កែវហ៊ួរ បានធ្វើសេចក្ដីរាយ៍សង្ខែបពាក់ព័ន្ធនិងថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៥លើទឹកដីខេត្តកំពង់ធំ មានកំនើនកើនឡើងដល់ ១៥៣លើក លើ១២៧លើក បើប្រៀបធៀបទៅនិងឆ្នាំ២០១៤ មានការកើនឡើង២៦លើក ស្មើរនិង២០,៤៧% ក្នុងនោះស្រុកបារាយណ៍២៨លើក ស្រុកសន្ទុក៣៣លើក ស្រុកស្ទឹងសែន២១លើក ស្រុកកំពង់ស្វាយ៣៣លើក ស្រុកស្ទោង១៨ ស្រុកប្រាសាទបល្ល័ង្គ១០លើក ស្រុកប្រាសាទសំបូរ០៦លើក និងស្រុកណ្ដាន ០៤លើក។គ្រោះថ្នាក់ទាំងនេះបណ្ដាលអោយស្លាប់មនុស្សចំនួន១១៧នាក់ លើ៩៦នាក់ កើនឡើង២១នាក់ ស្មើរនិង២១,៨៧% ស្រី១៩នាក់ ជនបរទេស២នាក់ រងរបួសធ្ងន់១១៤នាក់លើ៩៥នាក់កើនឡើង១៩នាក់ស្មើរ២០%ស្រី១៩នាក់ ជនបរទេស៤ នាក់ និងរងរបួសស្រាល ៥៤នាក់លើ ៦៩នាក់ថយចុះចំនួន១៥នាក់ ស្មើរនិង១១,៥៩% ស្រីចំនួន៨នាក់ បរទេស២នាក់ ព្រមទាំងខូចខាតម៉ូតូ ចំនួន ១៤៥គ្រឿង រថយន្ដធន់ស្រាល ចំនួន៥៣គ្រឿង រថយន្ដធន់ធ្ងន់២៨គ្រឿង និងយាន្ដផ្សេងៗចំនួន៣៤គ្រឿង ។
េកឧត្តម ឡុង ធូ អនុប្រធាន នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សារធាណះបានមានប្រសាសន៍ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនិងចេញអោយប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ ចំពោះយាន្ដយន្ដគ្រប់ប្រភេទត្រូវតែគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅ ក្នុងនោះនគរបាលចរាចរណ៍ត្រូវតែផ្សព្វផ្សាយច្បាប់ចរាចរណ៍ទៅតាម ភូមិ ឃុំ ស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដោយណែនាំអោយរៀនពីច្បាប់ចរាចរណ៍ ត្រូវមានប័ណ្ណបើកបរ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកនិងអ្នករួមដំណើរ មិនត្រូវធ្វេសប្រហែស ត្រូវតែផាកពិន័យអោយបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ ក្នុងគោលដៅលុបបំបាត់ចោល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ៕ប៊ុន រិទ្ធី








































