ខេត្តរតនគីរី៖ រថយន្តធុនត្រាមួយគ្រឿងផ្ទុកឈើប្រណិតពេញដឹកចូលក្រុងបានលុងទាំងយប់ទាំងថ្ងៃពុំមានសត្តកិច្ចជំនាញពាក់ពន្ធ័ហ៊ានអើតក្បាលបង្ក្រាបនោះទេ បណ្តោយអោយធ្វើចរាចរណ៍តាមផ្លូវសាធារណៈយ៉ាងរលូន។
ជាក់ស្តែងជារៀងរាលថ្ងៃរថយន្តម៉ាកធុនត្រាមួយគ្រឿង ពណ៌ទឹកប្រាក់គ្មានស្លាកលេខផ្ទុកឈើប្រណិតពេញដឹកចូលមកក្នុងក្រុងបានលុងតាមបណ្តោយផ្លូវជាតិលេខ៧៦ចេញពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី រួចបន្តឡើងមកកាត់ផ្លូវជាតិលេខ៧៨ចូលក្រុងបានលុង ខេត្តរតនគិរី ដោយឆ្លងកាត់បារ៉ាស់កម្លាំងចម្រុះឆែកឆេរអាវុធជាតិផ្ទុះគណៈបញ្ជាការឯកភាពខេត្តត្រង់ចំណុចភូមិតាអង ឃុំតាអង ស្រុកកូនមុំ និងកាត់មុខទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ដែលទទួលខុសត្រូវដោយលោកហុង វណ្ណរាន នាយផ្នែកកាន់ចំនួន៣ស្រុក កូនមុំ ស្រុកលំផាត់ និងក្រុងបានលុង។ តាមការសង្កេតជាក់ស្តែងរាលថ្ងៃនេះផ្ទាល់តែម្តងគេពុំមានឃើញកម្លាំងចម្រុះ ឫកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្ទាក់ឃាត់រថយន្តដឹកបទល្មើសនោះឡើយគឺបណ្តោយអោយធ្វើចរាចរណ៍យ៉ាងរលូន។
ហើយចំពោះរាល់ការដឹកជញ្ជូនឈើប្រណិតសព្វថ្ងៃសុទ្ធតែមានរថយន្តស៊េរីទំនើបៗមានរថយន្តខ្លះបើតាមកាងពីមុខពីក្រោយបិទគូទមិនអោយក្រុមអ្នកសារព័ត៌មានដែលតាមប្រមាញ់ថតផ្តិតយករូបភាពបាននោះទេ ចំណែកសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដែលពាក់ព័ន្ធបិទភ្នែកធ្វើមិនឃើញរាល់ការធ្វើសកម្មភាពរបស់ក្រុមឈ្មួញនោះឡើយឬមួយក្រុមឈ្មួញទាំងនោះបានបង់លុយឲ្យហើយមើលទៅពុំមានធ្វើការបង្ក្រាប។ចំណែកកម្លាំងសមត្តកិច្ចដែលឆែកឆេរនៅតាមដងផ្លូវនោះទៀតគេសង្កេតឃើញមិនដែលឃាត់ទេរថយន្តដែលដឹកឈើប្រណិតគឺឃាត់បានតែរថយន្តតាក់ស៊ី រថយន្តដឹកខ្ចូងនិងរថយន្តប្រភេទទេសចរណ៍តែប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានពីក្រុមឈ្មួញដែលរកស៊ីតូចតាចគ្មានលទ្ធិភាពបង់អោយសមត្ថកិច្ច ហើយបានដកខ្លួនឈប់រកស៊ីនោះបានបង្ហើបប្រាប់ឲ្យដឹងថា អ្នកដែលរកស៊ីដោយរលួនសព្វថ្ងៃនេះភាគច្រើនតែសមត្តកិច្ចនឹងអ្នកមានអំណាចអាងខ្នងអ្នកធំនៅពីក្រោយខ្នងនឹងក្រុមគ្រួសារសមត្តកិច្ចចំពោះគាត់ដឹកបន្តិចបនួចទាលុយច្រើនទៀតផង។
ដោយឡែកលោក ហុងសុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃទី២៣ខែធ្នូនេះដោយពុំមានលេខទូរស័ព្ទទាក់ទង។សូមបញ្ជក់ផងដែរថា សមត្តកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បង្ក្រាបបានតែរថយន្តខូច រថយន្តក្រឡាប់ រថយន្តបែកកង់នឹងរថយន្តមិនបានបង់លុយឲ្យ គឺធ្វើការបង្ក្រាបបង្អួតយកស្នាដៃឲ្យថ្នាក់លើលើកសសើរ៕
ឦសាន្ត






































