កំពង់ធំ=នៅ ថ្ងៃទី២៣-២៤ខែធ្នូឆ្នាំ២០១៥ ក្រុមប្រឹក្សាពត័មានកម្ពុជានិងកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ព្រមទាំងសមាគមអ្នកសារពត័មានខេត្តកៀនយ៉ាង បានបើកកិច្ចប្រជុំកំពូល ស្ដីពីគោលបំណងស្វែងយល់និងផ្លាស់ប្ដូរពិសោធន៍លើវិស័យពត័មានដើម្បីការរីកចំរើនផ្នែកពត័
មានវិទ្យាប្រទេសទាំង២ ភាគីកម្ពុជាមាន លោក សុខសុវណ្ណ ប្រធានក្រុមព្រឹក្សាអ្នកសារពត័មានកម្ពុជា លោក កងអារុន ប្រធានក្រុមព្រឹក្សាសារពត័មាន លោកហ៊ុន សុខាប្រធានក្លិបកាសែត េករាជ ព្រមទាំងសហការី ចំណែកភាគីវៀតណាម មាន លោកម៉ាយ វ៉ាន់ហ្វិញ អនុប្រធានគណះកម្មាធិកាប្រជាជន លោក ជ្រិញ បែ យ៉ុង អនុប្រធានគណះឃោសនាការនៃកម្មាធិការបក្សខេត្ត លោក ឡេ ថាញ់ ភឿង ប្រធានសមាគមន៍ពត័មានខេត្តគៀងយ៉ាង និងសហការី សរុប ៣៦នាក់។
លោក សុខ សុវណ្ណ បានមានមតិលើកឡើងពីគោលបំណងចំបងក្នុងការបង្រួបបង្រួមអ្នកសារពត័មានអោយគោរពទៅតាមក្រមសីលធម៍វិជ្ជាជីវះ សារពត័មានអោយបានខ្ចាប់ខ្ចួនជួយជំរុញវិស័យពត័មានដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមអោយរីកចំរើន ដោយឈរលើគោលការផ្សព្វផ្សាយពត័មានពិត រហ័ស សង្គមអាចទទួលយកបាន ជៀសវាងដាច់ខាតផ្សព្វផ្សាយពត័មានញុះញង់ រើសអើងពូជសាសន៍និងប៉ះពាលសន្ដិសុខសង្គម ដោយបច្ចុប្បន្នមានសមាជិក ៣ប្រទេសហើយ ដែលចូលរួម មាន កម្ពុជា ថៃ ភូមា ដើម្បីផ្លាស់ប្ដូរពត័មានវិទ្យាសារពត័មាន
ទំនើបឈានដល់សមាហរណកម្មអាស៊ាន រួមវាសនាតែមួយ ហើយយើងបន្ដមកប្រទេសវៀតណាមទៀតដោយមើ់លឃើញថា ខេត្ត គៀនយ៉ាងប្រទេសវៀតណាមជាប់និងខេត្តកំពតនៃប្រទេសកម្ពុជាមានព្រំប្រទល់ដែនគោក និងដែនទឹកជាប់គ្នាទើបអ្នកសារពត័មានយើងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាដើម្បីជាការចូលរួមផ្សព្វផ្សាយអោយព្រំប្រទល់ប្រទេសទាំង២ជាតំបន់សន្ដិភាពមិត្តភាព កសិកម្ម ឧស្សាហកម្ម ពាណិកម្ម និងលើស្ទួយជីវភាពប្រជាពលរដ្ននៅតាមព្រំដែនប្រទេសទាំង២ ជៀសវាងការផ្សព្វផ្សាយទស្សនះជ្រុលនិយម ចង្អៀតចង្អល់គ្មានការពិតបង្កអោយមានការរើសអើងពូជសាសន៍ ហើយក្រុមព្រឹក្សាសារពត័មានកម្ពុជាត្រៀមមានគំរោងចុះហត្ថលេខាលើលិខិតព្រមព្រៀងសហការគ្នារវាងក្រុមប្រឹក្សាសារពត័មានកម្ពុជានិងសហគមន៍ពត័មានខេត្តកៀងយ៉ាងនិងមានគំរោងអញ្ចើញសមាគមន៍ពត័មានខេត្ត គៀងយ៉ាងទៅធ្វើទស្សនះកិច្ចនៅកម្ពុជាម្ដង ។
លោក ម៉ាយ វ៉ានហ្វិញ បានមានមតិ សំណេះសំណាលនិងយល់ព្រមលើកយកសំណើររបស់ក្រុមព្រឹក្សាសារពត័មានកម្ពុជាដាក់ទៅថ្នាក់លើដើម្បីសំរេចនៅពេលក្រោយ ចុងក្រោយអ្នកសារពត័មានកម្ពុជាក៏បានថ្លែងអំណរគុណចំពោះ អនុប្រធានគណះកម្មាការប្រជាជន និងប្រធានសមាគមន៍ពត័មានខេត្តគៀងយ៉ាងនិងសហការរី ដែលបានទទួលរាក់ទាក់យ៉ាងកក់ក្ដៅ ព្រមទាំងបានប្រគល់វត្ថុអនុស្សាវរីយ៍រូបអង្គរវត្ត ចំនួន២ផ្ទាំងដែលតំណាងអោយនិមិត្តរូបនៃ ប្រទេសកម្ពុជា៕ប៊ុនរិទ្ធី






































