​ដំណើរ​ទស្ស​នះ​កិច្ច វត្ត​រត​នះ​រស្សី​ចំការ​ត្រើយ​ត្បូង​ខ្មែរ​កម្ពុជា​ក្រោម​និង​ស្ថានីយ៍​វិទ្យុ ទូ​ទស្សន៍ កាសែត របស់​ខេត្ត​កៀន​យ៉ាង​ប្រទេស​វៀតណាម​

0

​កំពង់ធំ =​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៥ គ​ណះ​ក​ម្មា​ធិ​កា​ប្រជាជន​ខេត្ត កៀន​យ៉ាង​និង​សហគម​ន៍ព​ត័​មាន​ខេត្ត​កៀន​យ៉ាង​បាន​ដឹកនាំ​គ​ណះ​ប្រតិភូ​ក្រុមប្រឹក្សា​សា​រព​ត័​មាន​កម្ពុជា ទស្ស​នះ​កិច្ច​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ហៅ​វត្ត រត​នះ​រង្សី​ចំការ​ត្រើយ​ត្បូង និង​បន្ដដំណើរ​ទៅ​ស្ថានីយ៍​វិទ្យុ ទូ​Image59ទស្សន៍ កាសែត របស់​ខេត្ត​កៀន​យ៉ាង​សរុប​ចំនួន​៣០​នាក់​។​
សព្វថ្ងៃ​វត្ត​ខ្មែរ​មាន​៧៦​វត្ត ព្រះសង្ឃ​១០១៦​អង្គ​នៅក្នុង​ខេត្ត​កៀន​យ៉ាង កាលពីមុន​ប្រជា​ពល​រដ្ន​ខ្មែរក្រោម ហៅ​ឈ្មោះ​វត្ត​ក្រមួនសរ តែ​ឥឡូវ​ត្រូវបាន​ដូរ​ឈ្មោះ ជា​វត្ត​រត​នះ​រង្សី​ចំការ​ត្រើយ​ត្បូង ស្ថិតនៅក្នុង​ខេត្ត​កៀន​យ៉ាង​ប្រទេស​វៀតណាម​សព្វថ្ងៃ វត្ត​នេះ​មាន​វ័យ​ចំណាស​ជាង​៦០៣​ឆ្នាំ​មកហើយ ដែល​កសាង​ក្នុង​ឆ្នាំ​១៤១២ មក​ម្លេះ វត្ត​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​វៀតណាម រក្សាទុក និង​លើក​តំកើង​ព្រះពុទ្ធសាសនា​របស់​ខ្មែរ ព្រមទាំង​យកចិត្តទុកដាក់​ជំរុញអោយមាន​Image60ការថែរក្សា​និង​កសាង​បន្ថែមទៀត ក្នុងនោះ​ប្រជា​ពល​រដ្ន​ខ្មែរក្រោម​អាច​រៀន​ភាសា​ខ្មែរ​បាន​គ្រប់គ្នា​នៅក្នុង​វត្ត​ដោយ​ពុំមាន​ការកៀបសង្កត់ ឬ​រឹតបណ្ដឹង​អ្វី​នោះទេ​នេះ​ជា​ភាពជាក់ស្ដែង​ដែល​អ្នក​សារ​ព​ត័​មានបាន​ចុះទៅ​ដល់​ព្រមទាំង​បានធ្វើ​កិច្ច​សម្ភាស​ជាមួយ​ប្រជា​ពល​រដ្ន​ខ្មែរក្រោម មន្ដ្រីរាជការ​និង​ព្រះសង្ឃ​ខ្មែរ ព្រះនាម ញ៉ា​ញ​យឿ​ង​មាន​ព្រះ​ជន​៨៦​ព្រះវស្សា ដែល​ព្រះ​អង្គជា​មេគុណ​ខេត្ត​កៀង​យ៉ាង និង​ជា​ចៅអធិការ​វត្ត រត​នះ​រស្សី​ចំការ​ត្រើយ​ខាងត្បូង​និង​ជា​សមាជិក​រណះ​សិរ្ស​បង្រួម​បង្រួម​ជាតិ​វៀតណាម​និង​ជា​តំណាងរាស្ដ្រ​សភា​វៀតណាម ព្រះអង្គ​បាន​ជូន​រូបថត​ព្រះសង្ឃ​៤​អង្គ​ដែលជា​បុព្វ​ពាក​បុរស​ខ្មែរ​ស៊ូស្លាប់​ដើម្បី​ជាតិ​សាសនា ហើយក៏​បាន​មាន​សង្ឃដីកា​រថា​មាន​សង្ឃ​៤​អង្គ​នេះ បាន​សុ​គត៍​នៅ​ថ្ងៃទី​១០​មិថុនា ឆ្នាំ​១៩៧៤​ថ្ងៃ​តែមួយ ដែល​កាលនោះ​ព្រះអង្គ​៤​អង្គ ស៊ូស្លាប់​ដើម្បី​ជាតិ​សាសនា ហើយ​បាន​ពោល​ពាក្យ​១​ឃ្លា​ថា (​ស៊ូ​ពាលី​ខ្លួន​ក្នុង​ចេតិយ៍​តែមួយ ស្រែកហៅ​ជាតិខ្មែរ​សាង​ជាតិ​តែមួយ ចិត្ត​មួយ​ថ្លើម​មួយ​សាង​ជាតិ​សាសនា​) ។​Image67
​បន្ទាប់មក​បាន​បន្ដដំណើ​រ​ទៅ​ទី​ស្នា​ការណ៍​ស្ថា​ប័ណ្ណ​កាសែត វិទ្យា​និង​ទូ​ទស្សន៍​ខេត្ត​កៀន​យ៉ាង​ដើម្បី​បានឃើញ​ពី​របៀបរបប​ធ្វើការ​និង​ឧបករណ៍​ធ្វើការ ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងការ​ផ្សព្វផ្សាយ​ព​ត័​មាន​ដែល ពិត​ជៀសវាង​ការផ្សព្វផ្សាយ​ទស្ស​នះ​ជ្រុលនិយម ចង្អៀតចង្អល់​គ្មាន​ការពិត​បង្កអោយមាន​កា​រ​រើសអើង​ពូជសាសន៍ ចុងក្រោយ​ក្រុមប្រឹក្សា​ព​ត័​មាន​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​ទ​ទួល​រាក់ទាក់​យ៉ាង​ក្ដៅ​ពី​សំណាក់​ភាគី​វៀតណាម​និង​បាន​ជូន​កាដូរ​រូបថត​អង្គ​វត្ត​២​ផ្ទាំង​ដល់​សមាគម​ន៍ព​ត័​មាន​ខេត្ត​កៀន​យ៉ាង ហើយ​សមគម​ន៍ព​ត័​មាន​ខេត្ត​កៀន​យ៉ាង​ក៏បាន​ទទួលយក​សំណើរ​របស់​ក្រុមប្រឹក្សា​ព​ត័​មាន​កម្ពុជា​ទៅ​ថ្នាក់លើ​ដើម្បី​សំរេច​អោយ​ថ្នាក់លើ​សម្រេច​ផងដែរ​៕
ប៊ុន រិទ្ធីImage71Image72Image69Image70Image76Image63Image79Image78Image75Image74