េ
កំពង់ធំ = េកឧត្តមសោមស៊ុន បានចុះសួរសុខទុក្ខក្រុមគ្រួសារទុរគតជន១គ្រួសារមានកូន ១៣នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ដោយមើលឃើញថាគ្រួសារនេះពិតជាមានភាពក្រលំបាកលំប៉ិនប្រាកដមែន ការចុះសួរសុខទុកនេះបាននាំយកអំណោយជូនគ្រួសារលោក
នៅ ឆែ អាយុ៥៤ឆ្នាំនិងប្រពន្ធ ឈ្មោះ សុខ សំណាង អាយុ៤៦ឆ្នាំ មានកូន១០នាក់ក្នុងបន្ទុក ២នាក់ធ្វើកម្មករ៨នាក់នៅតូចៗ បានចូលរៀនចំនួន៥នាក់ ស្លាប់អស់៣នាក់ សព្វថ្ងៃរស់នៅក្នុងភូមិបឹងលាស សង្កាត់អូរកន្ធោ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រស់នៅក្នុងខ្ទមគ្មានជំរករស់សមរម្យទេពេលភ្លៀងរត់ទៅជ្រក់ផ្ទះអ្នកជិតខាង អំណោយទាំងនោះមានអង្ករ ៦៦គីឡូក្រាម មី២កេះទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ថវិការ ១០ម៉ឺនរៀល ។
ចុងក្រោយអ្នកទាំង២ ព្រមទាំងកូនៗក៏បានថ្លែងអំណរគុណនិងជូនពរចំពោះទឹកចិត្តសប្បុរសធម៍ របស់ េកឧត្តម ព្រមទាំងសហការី នូវអារម្មណ៍សប្បាយចិត្តដោយក្ដីរំភើប ឥតឧបមារ នេះជាគុណបុណ្យធំធេង ដែលកើតចេញពីសន្ដានចិត្តស្រណោះអាណិតយ៉ាងពិតប្រាកដ ចុងក្រោយ េកឧត្តម សោម ស៊ុន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ អោយអោយរក្សាកូនចៅអោយបានល្អកុំអោយមានគ្រោះថ្នាក់កើតឡើងថ្វីត្បិតតែអំណោយនេះមិនច្រើនក្ដីក៏អាចជួយគ្រួសារបានមួយគ្រាដែរ ក្នុងនោះ េឧត្តមក៏បានអំពាវនាវរកសប្បុរសធម៍ដើម្បីសាងសងទីជំរកជូនគាត់ ដើម្បីជាការងារមនុស្សធម៍ ជួយដល់សង្គមយើង និងរាជរដ្ឋាភិបាលយើងផង៕ប៊ុន រិទ្ធី 







































