កំពង់ធំ= មន្ទីរកសិកម្មក្រុងស្ទឹងសែនបានផលិតស្រូវពូជល្អៗសំរាប់ជួយប្រជាកសិករយកទៅប្រើប្រាស់ក្នុងការធ្វើស្រែដែលអាចទទួលបានទិន្នផលច្រើន រហូតដល់១ហិចតា ២,៤៨០តោន ធ្វើអោយបណ្ដាស្រុកនានា ព្រមទាំងខេត្តផ្សេងៗ មកកកបញ្ចាទិញស្រូវពូជរហូតផលិតមិនទាន់
ក្នុងនោះដែរចំពោះការវិចខ្ចប់គឺលក្ខណះល្អតាមស្ដងដាដោយមានប្រព័ន្ធថងផ្លាស្ទិចការពារស្រូវពូជមិនងាយនិងរងនូវផលប៉ះពាលសត្វល្អិតឬសំណើម ចំពោះការទិញពូជដំបូងខាងមន្ទីរកសិកម្មទិញចូលក្នុង១គីឡូក្រាម់១៤០០០រៀល ពេលផលិតពូជស្រូវបានលក់ជូនប្រជាបលរដ្ន ១គីឡូក្រាមតែ៣០០០រៀលតែប៉ុណ្ណោះ ពេលប្រជាកសិករផលិតពូជបានខាងមន្ទីរកសិកម្មទិញយកវិញទាំងអស់ក្នុងតំលៃសមរម្យ ដើម្បីជួយប្រជាពលរដ្ន។
ទាក់ទិននិងដំណាំស្រូវនិងផលិតស្រូវពូជនេះ លោក ធីវ វទ្ធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានធ្វើសេចក្ដីរាយការណ៍សង្ខែប ពាក់ព័ន្ធនិងអាកាសធាតុក្នុងឆ្នាំនេះទ្វីត្បិតតែភ្លៀងបានធ្លាក់រាយប៉ាយទៅតាមស្រុក ក្រុង នៅដើមឆ្នាំរហូតដល់ ពាក់កណ្ដាលឆ្នាំពុំសូវមានភ្លៀងក្ដី តែពុំបានប៉ះពាលដំណាំកសិកម្មយើងឡើយ ដូច្នេះក្នុងការធ្វើស្រែក្នុង១ឆ្នាំយើងអាចធ្វើបាន៣ដង ដោយសារយើងបានបូមទឹកស្ទឹងសែនមកប្រើប្រាស់ ក្នុងនោះយើងក៏បានជីកស្រះទំហំ ៣០គុណ៥០ម៉ែត្រសំរាប់ដំណាំស្រែប្រាំងផងដែរ ចំពោះទិន្នផលស្រូវវស្សា ក្នុងផែនការ ចំនួន២១៣៣០០ហិចតា តែការអនុវត្តន៍រួចបានរហូតដល់២១៣៤២៦ហិចតាលើសផែនការ ចំណែកស្រូវប្រាំងវិញក្នុងផែនការចំនួន៣៦០០០ហិចតា តែការអនុវត្តន៍បានរហូតដល់៣៨៧៣០ហិចតា លើសផែនការ១០៧,58% តែនៅបន្ដធ្វើបន្ថែមទៀត ចំពោះទិន្នផលស្រូវរដូវវស្សា៥២៩២៩៦តោន និងទិន្នផលស្រូវប្រាំងបាន១៨២៥៦៥តោន សរុបទាំងស្រូវប្រាំងនិងស្រូវវស្សានិងស្រូវផ្សេងៗបានចំនួន៧៧១៨៦០តោន។
ចំពោះគោលដៅខាងមុខមន្ទីរកសិកម្មបានបង្កើតឡសំងួតស្រូវពូជនិងបង្កើតប្រព័ណ្ធប្រឡាយទឹកសំរាបស្រោចស្រប់ដំណាំកសិកម្មក្នុងរដូវប្រាំង និងខិតផលិតស្រូវពូជបន្ដែមទៀតដើម្បីតរូវការក្នុងស្រុក សំរាបចំណីសត្វ និងការនាំចេញទៅបរទេស៕ប៊ុនរិទ្ធី






































