​រ​រៀបចំ​វង់​ទស្ស​ន្រា​ប្រាសាទតាព្រហ្ម​គឺ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ រក្សា​សុវត្ថិភាព​ភ្ញៀវ និង​ប្រាសាទ​

0

​សៀមរាប​៖​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក ការ​ទស្សនា​ប្រាសាទតាព្រហ្ម​ត្រូវបាន​រៀបចំ​ជាវ​ង់​ទស្សនា​ឯកទិស​ត្រង់​ផ្នែក​កណ្តាល ដោយ​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ចូល​តាម​ច្រក​ខាងកើត​តែមួយ​ច្រក​។ ការរៀប​ចំនេះ គឺ​ក្នុង​គោលដៅ​រក្សា​សណ្តាប់ធ្នាប់​នៃ​ការ​ទស្សនា កាត់បន្ថយ​ការកកស្ទះ រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ និង​ពិសេស​សុវត្ថិភាព​ប្រាសាទ​។ ចុងឆ្នាំ​២០១៥​កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​បើក​បន្ថែម ច្រកចូល​ខាងកើត​មួយទៀត​ត្រង់​ថែវ​ដែល​ក្រុមការងារ​ASI របស់​ប្រទេស​ឥណ្ឌា​បាន​ជួសជុល​រួចរាល់ ដើម្បី​សម្រួល​លំហូរ​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​ប្រធាន​ក្រុម​ឆ្មាំ​ប្រចាំ​ប្រាសាទតាព្រហ្ម លោក ឡុង ស៊ី​នឿន បាន​ឲ្យ​ដឹងថា ការរៀបចំ​វង់​ទស្សនា​នេះ​ឡើង យើង​ទទួលបាន​ការពេញចិត្ត​ពី​ភ្ញៀវទេសចរ និង​បណ្តា​ម​គ្គុ​ទ្ទេស​ក៏​ជាច្រើន​។ ជាពិសេស ការរៀបចំ​នេះ​ក៏​ងាយស្រួល​ដល់​ក្រុមការងារ​របស់លោក​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​គុណភាព​ទស្ស​នាចរ​កាន់តែ​ល្អប្រសើរ​។​

​លោកស្រី អ៊ុំ ម៉ា​រ៉ា​ឌី អនុប្រធាន​ទទួលបន្ទុក​រួម​នាយក​ដ្ឋា​ន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់ថា ការរៀបចំ​វង់​ទស្សនា​នេះ គឺជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​កកស្ទះ ដោយ​ដើរ​បញ្ច្រាសទិស​គ្នា​នាពេល​កន្លងមក​។ ក្រោយ​ការអនុវត្ត​សាកល្បង​នូវ​វង់​ទស្សនា​នេះ យើង​សង្កេតឃើញថា ភ្ញៀវ​ភាគច្រើន​មានការ​ពេញចិត្ត ហើយ​យើង​ក៏​ធានាបាន​នូវ​សុវត្ថិភាព​នៃ​ការ​ទស្សនា​របស់​ភ្ញៀវ និង​ធានា​ដល់​សុវត្ថិភាព​ប្រាសាទ​ផងដែរ​។ ផ្នែក​ខាងក្នុង​ប្រាសាទ មាន​ភាព​ទូលាយ​ល្មម មិន​កក​ចង្អៀត​ខ្លាំង​ដូចពេលមុនៗ​ទេ ព្រោះ​យើង​រៀបចំ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​តាម​លំដាប់លំដោយ និង​មិន​ឲ្យ​ត្រឡប់​ថយក្រោយ​។​

​លោក សុខ សង្វារ អគ្គនាយករង និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​ផែនការ​គ្រប់គ្រង​IMG-20160106-WA0053 IMG-20160106-WA0055ទេសចរណ៍​អង្គរ (TMP)​បាន បញ្ជាក់ថា ការដាក់​ឲ្យ​អនុវត្ត​វង់​ទស្សនា​នេះ យើង​បាន​សិក្សា និង​ពិគ្រោះ​យោបល់​យ៉ាង​ម៉ត់ចត់​ជាមួយ​អ្នកជំនាញ​ជាច្រើន ជាពិសេស​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​អង្គរ​។ យើង​គិតគូរ​ពី​សុវត្ថិភាព​ប្រាសាទ សុវត្ថិភាព​ភ្ញៀវទេសចរ និង​តម្លៃ​របស់​ប្រាសាទ​ជា​ចម្បង​។ ទោះជា​យ៉ាងណា ឯកឧត្តម​បញ្ជាក់ថា​រីករាយ​នឹង​ទទួល​នូវ​គំនិត​កែលម្អ ក្នុងន័យ​ស្ថាបនា​ពី​សំណាក់​ភ្ញៀវ និង​មគ្គុទ្ទេសក៍​គ្រប់គ្នា ធ្វើយ៉ាងណា​ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​អង្គរ ទទួលបាន​បទពិសោធ​ល្អ និង​ផ្សព្វផ្សាយ​បទពិសោធ​ល្អ​ទាំងនោះ​បន្តទៅ​ភ្ញៀវ​ផ្សេងៗ​ទៀត។​.