ជនជាតិវៀតណាមចំនួន10នាក់ដែលកំពុងរស់នៅក្នុងខេត្តបន្ទាយមានជ័យដោយពុំបានបង់ពន្ធអាករលើការស្នាក់នៅនិងមិនទាន់បានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ត្រូវនគរបាលការិយាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យរកឃើញកោះហៅអោយចូលបង់ពន្ធនិងណែនាំអោយបានយល់ពីច្បាប់អន្តោប្រវេសន៍និងច្បាប់សញ្ជាតិនៅនិងការិយាល័យកាលពីថ្ងៃទី5មករា2015ពីសំណាក់លោក បាន ធឿនជានាយការិយាល័យ។
លោក បាន ធឿនជានាយការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយបានការណែនាំពីអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃនិងបញ្ជាពីលោក អាត់ ខែម ជាស្នងការក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍បន្ទាប់ពីការចុះជំរឿននិងចាប់បណ្តេញចេញនៅជនបរទេសជាច្រើនក្នុងខេត្តលោកបានរកឃើញជនជាតិវៀតណាមចំនួន5នាក់ដែលមានប្រកាសទទួសស្គាល់ជនបរទេសកាលពីជំរឿនឆ្នាំ2002និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍តែមិនបានបង់ពន្ធអាករជូនរដ្ឋនៃព្រះរាជាណាចកហរកម្ពុជាក្នុងរយះពេលពីរឆ្នាំម្តង់ម្នាក់25មឺុនរៀល។ជាមួយគ្នានោះក៍មានជនជាតិវៀតណាម5នាក់ទៀតមិនបានដាក់ពាក្យស្នើសុំបណ្ណ័ស្នាក់នៅអចិន្ត្រៃយ៍។
ក្រៅពីការអោយបង់លុយថ្លៃអាករ25មឺុនរៀលលោកក៍បានណែនាំពីច្បាប់អន្តោប្រវេសន៍និងច្បាប់សញ្ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់មួយសម្រាបលអនុវត្តលើជនបរទេស។ដូចនេះរាល់ជនអន្តោប្រវេសន៍ដែលមករស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជំរឿនរួចនៅឆ្នាំ2002តហរូវតែមកដាក់ពាក្យសុំប័ណ្ណស្នាក់នៅហើយបើបានហើយត្រូវតែបង់ពន្ធអាករ។
លោក ឨ លន់ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍បានអោយដឹងថាយោងតាមការជំរឿនឆ្នាំ2015មានជនបរទេសដែលជំរឿនរួចមាន273គ្រួសារអ្នកដែលទទួលបានប័ណ្ណប្រកាសទទួលស្គាល់ក្នុងចន្លោះឆ្នាំ2012ដល់2015ទទួលបានប្រកាសពីក្រសួងតាមរយះការស្នើសុំទៅក្រសួងនាឆ្នាំ2007ដែលមាន274នាក់ទទួលបានការប្រកាសវិញ260នាក់នៅសល់14នាក់។ហើយអ្នកមានប្រកាសទទួលស្គាល់ហើយតែមិនទាន់ស្នើសុំប័ណ្ណស្នាក់អចិន្ត្រៃយ៍134នាក់នៅសល់126នាក់ក្នុងនោះស្លាប់15នាក់នៅសល់មិនបង់អាករ111នាក់សុទ្ធតែរកមិនឃើញសង្ស័យដូរលំនៅទៅខេត្តផ្សេង៕




































