កំពត៖ ផ្ទះអាជីវករលក់ដូរជាន់ទី២ ស្ថិតនៅមុខផ្សារសាមគ្គី ក្រុងកំពត ខេត្តកំពត ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅទីរួមខេត្ត និងកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ។ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់
អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង មកជួយអន្តរាគមន៌បាញ់ពន្លត់ មិនបណ្តាលឲ្យឆេះខ្លាំងរីករាលដាលនោះទេ។លោកឧត្តមសេនីយ៌ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ពេលនេះយេីងគ្រប់គ្រងសភាពការណ៏ បាន ដោយបានបាញ់ពន្លត់ទាំងស្រុងក្រោយកើតហេតុ ។តាមប្រភពព័ត៌មានបានអោយដឹងថា ករណីអគ្គិភ័យនេះអាចបណ្តាលមកពីទុស្សខ្សែភ្លើង ៕







































