ពិធី​អបអរ​សារ​ទរ​ខួបកំណើត​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា​១០៧៩.៧​មករា​២០១៦​

0

សៀមរាប​៖ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​នឹងសិក្សា​នុ​សិស្ស​ចំនួន​៣៥៨​នាក់​បានមក​ចូលរួម​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជមនះ​៧​មករា​១៩៧៩.៧​មករា​២០១៦​ក្នុង​វត្ត​ព្រះ​ធាតុ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​នៅ​ព្រឹក​ថ្ងៃទី​១០​មករា​២០១៦​។
​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុងពេលនោះ​មាន លោក​សំ សា​រិ​ទ្ធិ​សមាជិក​ក្រុម​ព្រឹក្សា​ស្រុក​ចុះជួយ​ឃុំ​ខ្វាវ​និង​ក្រុម​ព្រឹក្សា​ឃុំ ក្រោយពី​អាន​សន្ទរកថា​សម្តេច​អគមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ប្រធាន​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​រួចមក លោក​សំ សារិទ្ធ​សមាជិក​ក្រុមប្រឹក្សា​ស្រុក បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នឹងសិក្សា​នុ​សិស្ស លើកឡើងថា មុន​ថ្ងៃ​៧​មករា​១៩៧៩​យើងទាំងអស់គ្នា​ស្ថិតនៅក្រោម​របប​ប៉ុលពត​ពួកវា​បាន​ឲ្យ​ប្រជាពលរដ្ឋ​ហូប​តែ​បបរ បង្ខំ​ឲ្យ​ធ្វើការ​ទាំងថ្ងៃទាំងយប់​យ៉ាង​លំបាកលំបិន ហើយ​ថែមទាំង​សំលាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​គ្មាន​កំហុស​ទៀតផង កាលនោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​គុគ អត់​ជញ្ជាំង ហើយ​ជិត​ដល់ ថ្ងៃ​ដែល​បន​ក្បត់​ប៉ុលពត សំលាប់​ផ្តាច​ពូជ តែ​បាន​គុណបុណ្យ​ថ្ងៃ​០៧​មករា ១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ និង​អ្នកតស៊ូ​ស្ម័គ្រចិត្ត ងើបឈរ​ឡើង ប្រយុទ្ធប្រឆាំង​ដោយ​មិន​ខ្លាច​ស្លាប់ រំដោះ​ប្រជាពលរដ្ឋ​យើង​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់ ទើប​យើងទាំងអស់គ្នា​មាន​ថ្ងៃនេះ ។​
​ដូច្នេះ​នេះ​ជា​បុណ្យ​គុណ​ថ្ងៃ​៧​មករា ១៩៧៩ មានគុណ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ធំធេង​ណាស់ បើ​ជន​ណា​ឬ​គ​ណះ​បក្ស​ណា​ហ៊ាន​លុបបំបាត់​ថ្ងៃទី​៧​មក​រាគ​ណះ​បក្ស​ប្រជាជន​យើង​ប្រឆាំង​ដាច់ខាត ថ្ងៃ​៧​មករា​នាំមក​នូវ​ការអភិវឌ្ឍ​ន៏ ជាក់ស្តែង​ដូចជា​ឃុំ​ខ្វាវ​យើង​ជាដើម ពីមុនមក​ចង់​ធ្វើដំណើរ​ទៅ​ផ្សារ​កំពង់ក្តី​ទាំង​ទៅ​ទាំង​មក​ត្រូវ​ប្រើ​ពេលដេក​ផ្លូវ​មួយ​យប់ តែ​ឥឡូវនេះ​យើង​មានការ​អភិវឌ្ឍ​ន៏​ផ្លូវ​បានល្អ​ការធ្វើដំណើ​ទៅ​ផ្សារ​កំពង់ក្តី​ប្រើ​រយះពេល​តែ​២​ឬ​៣​ម៉ោង​ទាំង​ទៅ​ទាំង​មក តើ​យើង​រីកចំរើន​ដែរឬទេ​។ ក្នុង​ឃុំ​ខ្វាវ​យើង​សព្វថ្ងៃ​មាន​ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង​ចេញចូល​ទៅគ្រប់​បណ្តា​ភូមិ​ទាំងអស់​ក្នុង​ឃុំ​តើ​យើង​ចង់បាន​អ្វី​ទៀត ហេតុផល​ទាំង​អំបាល​មាណ​ខាងលើនេះ​សុទ្ធតែ​បានមកពី​ថ្ងៃទី​៧​មករា​នេះឯង គ​ណះ​បក្ស​ខ្លះ​គេ​ឃោសនា​ថា​គេ​និង​អភិវឌ្ឍ​ន៏ គេ​នឹង​ជួយឧប្បត្ថម្ភ​ប្រាក់​ដល់​ចាស់ជរា​ក្នុង​០១​ខែរ​៤០.០០០​រៀល ឥឡូវនេះ​តើ​លោកពូ អ្នក​មីង​បានទទួល​ហើយ​ឬ​នៅ បើ​មិនទាន់​បានទេ​មានតែ​គេ​ឃោសនា​បោកប្រាស់​យើង​ហើយ​តែ​យើង​ងាក់​មក​និយាយ​ពី​វិស័យ​អប់រំ​ក្នុង​ឃុំ​ខ្វាវ​យើង​វិញ​ចាប់ពី​ថ្ងៃទី​៧​មករា​១៩៧៩​រហូតមកដល់​ថ្ងៃនេះ​ក្នុង​ឃុំ​ខ្វាវ​យើង​មាន​សាលារៀន​៧​កន្លែង​ស្មើរ​នឹង​១២​អាគា​មាន​៥៨​បន្ទប់​គិត​ទាំង​អនុវិទ្យាល័យ​មាន​ស្ទើរតែ​គ្រប់​ភូមិ​ទៅហើយ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ចង់ចាំ​ថៃទី​៧​មករា ព្រោះ​៧​មករា​នាំមក​នូវ​ការអភិវឌ្ឍ​ន៏ នឹង ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​។​
​ដោយ ព្រុំ សុខា 

IMGP2556 IMGP2554 IMGP2550 IMGP2547