សម្រាប់វគ្គជម្រុះ Champions League នៅរដូវកាលក្រោយ គ្រូបង្វឹកក្លិបទូកក្តោង Everton លោក Roberto Martinez (រ៉ូប៊ឺតូ ម៉ាទីណេស) មានជំនឿចិត្តថា កូនក្រុមរបស់លោកនឹងអាចស្តាមុខមាត់ឡើងវិញពីបរាជ័យ ១-០ ក្រោមស្នាដៃរបស់ក្លិប Tottenham Hotspur ហើយក្លិបអាចមានកៅអីមួយសម្រាប់វគ្គជម្រុះ Champions League នៅរដូវកាលក្រោយ ។ បរាជ័យរបស់ Everton បានធ្វើឲ្យក្លិបធ្លាក់ទៅលំដាប់ទី ៦ ក្នុងតារាង Premier League តាមពីក្រោយក្រុម លេខ ៥ Spur ចំនួន ២ ពិន្ទុនិងក្រុមលេខ ៤ Liverpool ចំនួន ៥ ពិន្ទុ ៕
លោក Martinez ប្រាប់អ្នកសារព័ត៌មានថា “យើងពិតជាមិនសប្បាយចិត្តនៅពេលមិនទទួលបានពិន្ទុប៉ុន្តែបើសិនជាយើងលេងបានល្អសម្រាប់ការប្រកួតដែលនៅសល់ ១៣ លើកទៀតនោះ យើងនឹងអាចទទួលបានពិន្ទុច្រើនហើយ មានកៅអីមួយសម្រាប់វគ្គជម្រុះ Champions League” ។
គួរបញ្ជាក់ថា Everton នឹងត្រូវបើកទ្វាផ្ទះស្វាគមន៍ក្រុម Crystal Palace នៅទឹកដី Goodison Park នៅយប់ ថ្ងៃពុធនេះដែលអ្នកវិភាគជាច្រើនជឿជាក់ថា Everton ប្រកដជានឹងរកបាន ៣ ពិន្ទុ ៕