ប្រជាពលរដ្ឋ​សំរុកចូល​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅ​មន្ទី​សា​ធា​រណះ​ការ​ណ៏​និង​ដឹកជញ្ជូន​

0

ខេត្តស្វាយរៀងៈ​ស្របពេល​ដែល​រាជរដ្ឋាភិបាល​បាន​រឹតបន្តឹង​ចេញ​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ​គេ​សង្កេតឃើញថា​នៅ​មន្ទី​សា​ធា​រណះ​ការ​ណ៏​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាននាំគ្នា​សស្រាក់សស្រាំ​មក​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ជា​រៀងរាល់ថ្ងៃ​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​ការធ្វើដំណើរ​តាមផ្លូវ​មក​ធ្វើ​ស្លាក​លេខ​ត្រូវ​ជួប​និង​សមត្ថកិច្ច​ដែល​ចុះ​ពង្រឹង​ច្បាប់​ចរាចរ​ណ៏​ផាកពិន័យ​អត់​ស្លាក​លេខ​ទោះបី​ពូក​គាត់​យក​ម៉ូតូ​មក​ធ្វើ​ស្លាក​លេខ​ក៏ដោយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ម៉ូតូ​ពួកគាត់​មាន​ស៊េរី​ចាស់ៗ​ដែល​មិនទាន់​ធ្វើ​ស្លាក​លេខខ​ណះ​ដែល​មានការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៏​ថ្មី​នេះ​តំរូវអោយ​អ្នកជិះ​ម៉ូតូ​មាន​មួក​សុ​វត្ថ​ភាព​ស្លាក​លេខ​ត្រឹមត្រូវ​កញ្ចក់​មើល​ឆ្វេង​ស្ដាំ​នោះ​ទើប​នាំគ្នា​មក​ធ្វើ​ស្លាក​លេខ​នៅ​មន្ទី​សា​ធា​រណះ​ការ​ណ៏​និង​ដឹកជញ្ជូន​និង​ច្រកចេញចូល​តែមួយ​ក្រុង​ស្វាយរៀង​និង​ក្រុង​បាវិត​ប៉ុន្តែ​ពួកគាត់​ត្រូវ​បញ្ជាក់​នូវ​ឯកសារ​ដែល​ពាក់​ព​ន្ធ័​នៅ​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​បន្ថែមទៀត​ទើប​មក​ធ្វើ​ស្លាក​លេខ​បាន​។​ហើយ​ទោះបីជា​ពួកគាត់​មាន​ឯកសា​ចុងសន្លឹក​ដែល​បានបញ្ជាក់​ចេញពី​គយ​យ៉ាងណាក៏ដោយ​ពេលដែល​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​ឬ​ជិះ​ម៉ូតូ​មក​ធ្វើ​ស្លាក​លេខ​នៅតែ​សមត្ថកិច្ច​ចរាចរ​ណ៏​ផាកពិន័យ​ដដែល​។​

​យោងតាម​មន្ត្រី​របស់​មន្ទី​សា​ធា​រណះ​ការ​ណ៏​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​បានអោយដឹងថា​ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី​នេះ​ប្រជាពលរដ្ឋ​ហាក់បីដូច​ជាមាន​ការយ​ល់​ដឹង​ច្រើន​បាននាំគ្នា​មក​ធ្វើ​ស្លាក​លេខ​ដោយ​គិត​ត្រឹម​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥​មកដល់​ត្រឹម​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦​នេះ​អ្នក​មក​ធ្វើ​ស្លាក​លេខ​ម៉ូតូ​បាន​ចំនួន​២៩៤៤​គ្រឿង​រីឯ​ប័ណ្ណបើកបរ​ម៉ូតូ​ដែល​ធ្វើ​រួចហើយ​បាន​ចំនួន​៣៥៤៨​ប័ណ្ណ​នាក់​និង​អ្នក​មក​ដូរ​យក​ថវិការ​វិញ​បានតែ​៩​ប័ណ្ណ​នាក់​ប៉ុណ្ណោះ​។​ហើយ​ម៉ូតូ​ដែល​សេរី​ក្រោម​ឆ្នាំ​២០១៣​ត្រូវ​ទៅ​បញ្ជាក់​ឯកសារ​នូវ​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​ទើប​មក​ធ្វើ​ស្លាក​លេខ​បាន​និង​ម៉ូតូ​ចាប់ពី​ឆ្នាំ​២០១៣​ឡើងទៅ​គឺអាច​មក​ធ្វើ​នៅ​មន្ទី​សា​ធា​រណះ​ការ​ណ៏​បាន​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​សូម​នូ​ម​ពរ​ទៅដល់​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ថា​នៅពេលដែល​ពួកគាត់​មក​ធ្វើ​ស្លាក​លេខ​ម៉ូតូ​សូមកុំ​ធ្វើការ​ផាកពិន័យ​គាត់​អី​ព្រោះ​គាត់​ត្រូវ​ចំណាយ​ថវិការ​ថ្លៃ​ធ្វើដំណើរ​ពី​ស្រុកភូមិ​របស់គាត់​ឆ្ងាយ​ណាស់​ទំរាំ​មកដល់​ទី​រួម​ខេត្ត​ដើម្បី​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នេះ​ម្យ៉ាងវិញទៀត​ខ​ណះ​ដែល​ពួកគាត់​មាន​ឯកសារ​បញ្ជាក់​ពី​គយ​អោយមកធ្វើ​ស្លាក​លេខ​សូមកុំ​ផាកពិន័យ​អី​។​

photo_2016-01-13_12-51-41 photo_2016-01-13_12-51-38 photo_2016-01-13_12-51-35 photo_2016-01-13_12-51-30