ពលរដ្ឋ​ជា​អ្នក​អា​ស្រ​យ័​ផ្លូវជាតិ​លេខ​៤ បាន​សាទរ​ការលើកលែង​ឈប់​បង់ប្រាក់​អ្នក​ឆ្លងកាត់​

0

​កំពង់ស្ពឺ​=​ក្រោយពី​ទទួលដំណឹង​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​លុបចោល ការយក​លុយ​ពី អ្នកធ្វើដំណើរ​តាម​រថយន្ត​ឆ្លង​កាត​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ម៉ោង​១ យប់​ថ្ងៃទី​១៣​ខែមករា​នេះ​តទៅ ដោយបាន ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​AZ​មក​គ្រប់គ្រង​វិញ​។​បងប្អូន​ជា​ម្ចាស់​រថយន្ត​តា​ត់​ស៊ី លោក កឹម សិទ្ធ ជា​ម្ចាស់​រថយន្ត​តូ​រី​សបាន​សម្តែង​ក្តី​ត្រេកអរ រួមទាំង​ម្ចាស់​រថយន្ត​ផ្សេងទៀត​ក៏បាន​ថ្លែ​នៅ​ការ​សារ​ទរ​ដឹងគុណ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ។​ក្នុង​ពួកគាត់​បាន​និយាយថា សម្តេចនាយក​រដ្ឋមន្ត្រី បានគិត​គូរ​យ៉ាង​យកចិត្តទុកដាក់​ដល់​ការរស់នៅ​ជាពិសេស​ភាពក្រីក្រ​របស់​ពួកគាត់ ។​ហើយ​ក្នុងនាម​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បាន​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​ច្រើនជាងគេ​សូម​កោត​ស​សើរ​ចំពោះ​ការដោះស្រាយ​បញ្ហា​លើ​ការបង់ប្រាក់​នេះ ។​ដែលជា​ញឹកញាប់​កន្លងមក​បងប្អូន​ជា​អ្នករកស៊ី​អា​ស្រ​យ័​ផ្លូវ​នេះ​ក៏មាន​ថ្នាក់ថ្នាំង​ចិត្ត​ចំពោះ​រឿងនេះ តែ​ពេល​បាន​សម្តេច​លោក​បាន​ដោះស្រាយ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ស្របតាម​ជីវភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ហើយ​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ដោយ​មិនត្រូវ​ចំណាយ​ក្នុងការ​បង់ប្រាក់​ទៀត​ទេ​។​
ការសម្រេច​លុបចោលរ​បស់ ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង ក្នុងសម័យ​ប្រជុំ ពេញអង្គ​របស់​រដ្ឋសភា និង​បន្ទាប់ ពី​ការ​មានការ​ស្នើសុំ​ពី​លោក ស៊ុន ឆៃ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ខ្ញុំ​សូម​អបអរសាទរ កោត​ស​សើ​រលើ​សេចក្តីព្រាងច្បាប់​ថ្ងៃនេះ​។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​នៅក្នុង​អង្គប្រជុំ​សភា​ថ្ងៃនេះ និង​ការសម្រេចចិត្ត​ដ៏​សំខាន់ មួយ ទាក់ទង​ជាមួយ​ផ្លូវ ជាតិ​លេខ​៤​តែម្តង ។ ពិតមែនតែ​សេចក្តីសម្រេច​នេះ មិនទាន់បាន​ចុះ​ស​ត្ថ​លេខា ក៏ប៉ុន្តែ​ក្នុងនាម​ប្រមុខ រាជរដ្ឋាភិបាល ខ្ញុំ​អាច​ប្រកាស ជូន​ជាមុន ថា រាជរដ្ឋាភិបាល​នឹង​លុបចោល​នូវ​កិច្ចសន្យា​លើ​បញ្ហា​ផ្លូវជាតិ​លេខ ៤​នេះ ហើយ​ប្រសិទ្ធភាព​នឹង​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង​១២​យប់​នេះ​តទៅ​»​។​
សម្តេច​មានប្រសាសន៍​ទៀតថា ការលុបចោល​នូវ​កិច្ចសន្យា ហើយ​យក​ផ្លូវ​ទាំង​មូលមក​គ្រប់គ្រង​វិញ​នេះ នឹងមិន​ទទួលបាន​ការបង់ប្រាក់​សម្រាប់​រថយន្ត​ទាំ ង​អស់​ដែល​ធ្វើដំណើរ​តាមផ្លូវ​នេះ នឹង​បានជា​ផលប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា​។​
​សម្តេច​តេ​ជោ​បញ្ជាក់ថា « ទោះបីជា​លោក ស៊ុន ឆៃ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង ក្នុង​អង្គប្រជុំ​ក្តី ប៉ុន្តែ​រឿង នេះ បាន​កើតឡើង​តាំងពី​យប់មិញ ដោយសារតែ ខ្ញុំ​បានទទួល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ដែល​មិនបាន​អនុវត្ត​នូវ អ្វីដែល​ខ្ញុំ​បានប្រកាស​នៅ​ថ្ងៃទី​៥​ខែមករា ចាប់ពី​សូន្យ​ម៉ោង ថ្ងៃទី​៦​ខែមករា បានសេចក្តីថា ឈាន​ចូលដល់​ថ្ងៃទី​៧​មករា រថយន្ត​ទាំង​ប៉ុន្មាន​ដែល​នៅ តាមផ្លូវ​ជាតិ​លេខ​៤​គឺ មិន​បង់ប្រាក់​ទេ ។ ពេលនោះ​យើង​សង្កេត​ឃើ ញ​ថា​មាន​រថយន្ត​២៣០០០​គ្រឿង ប៉ុន្តែ​បែរ​នៅក្នុង​ស្រុក​អង្គស្នួល​នៅ​បង់ប្រាក់ ជាង​នេះ​មានការ​ខម​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ ខ្ញុំ​បញ្ជា​ចុះ​ពិនិត្យ​ភ្លាម​» ។​
​សម្តេច​មានប្រសាសន៍​ទៀតថា នៅពេល​ដឹង​ព័ត៌មាន​នេះ សម្តេច​បាន​បញ្ជា ឲ្យ​អភិបាលខេត្ត ព្រះសីហនុ មក​ពិនិត្យ​ផ្លូវជាតិ​លេខ​៤ ពេល​ពិនិត្យឃើញ​មានការ​យកលុយ បី​ដំណាក់កាល ។ នៅពេល​ដែលមាន បញ្ហា​នេះ​កើតឡើង ហេតុ​មានន័យថា មិនអាច​ទុក​បាន​តទៅទៀត​ទេ ។​
​សម្តេច​បានលើកឡើង​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតថា “​កង្វល់​និង​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ គឺជា​កង្វល់​និង​ការ​ព្រួ​បារម្ភ​របស់ខ្ញុំ​ផ្ទាល់​។ ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់​គឺ​បាន​សំណូមពរ​មក​រាជរដ្ឋាភិបាល និង​ខ្ញុំ​ផ្ទាល់​អំពី​ការពិបាក​គ្រប់យ៉ាង ក្នុងការ​បង់លុយ សម្រាប់ ធ្វើដំណើរ​លើផ្លូវ​ជាតិ​មួយ​នេះ​។ ខ្ញុំ​បាន​ស្តាប់ និង​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ហើយ​នៅក្នុង​ថ្ងៃ​ប្រជុំ​សភា​ថ្ងៃនេះ ក្នុងនាម​ខ្ញុំ​ជា នាយក រដ្ឋមន្ត្រី គឺ​បានសម្រេច​បញ្ឈប់​មិនអោយ​យកលុយ​ទាំងស្រុង​ពី​អ្នកធ្វើដំណើរ​ចាប់ពី ម៉ោង​១២ យប់ ថ្ងៃទី​១៣ មករា ២០១៦​នេះ​តទៅ​”៕

ច្បារមន​

lll kkk gggg bbb