ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ស្នើឱ្យ​វិស័យ​ឯកជន បន្ដ​ជួយ​គាំទ្រ​ផ្ដល់​ថវិកា​បន្ថែមទៀត សម្រាប់​អភិវឌ្ឍន៍ គម្រោង​ទឹកស្អាត និង​អនាម័យ​នៅតាម​សហគមន៍​ជនបទ​

0

 

​ភ្នំពេញ​៖ បន្ទាប់ពី​ការ​អនុវត្ដ​គម្រោង​ទឹកស្អាត ជួយ​ដល់​សហគមន៍​ទទួលបាន​ជោគជ័យ​នោះ ឧបនាយក រដ្ឋមន្ដ្រី ម៉ែន សំអន បានស្នើ​ឱ្យ​វិស័យ​ឯកជន​បន្ដ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត និង​អនាម័យ ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ជួយ​លើកកម្ពស់​ដល់​សុខភាព និង សុវត្ថិភាព​អនាម័យ ឱ្យ​កាន់តែ​ប្រើ​សើរ​ឡើង​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​មូលនិធិ​កូ​កា កូ​ឡា សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​សហគមន៍ ផ្ដល់ជូន​ដល់​សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ នា​រសៀល​ថ្ងៃទី​១៤ ខែមករា​នេះ នៅ​ស​ណ្ឋា គារ​កាំបូឌីយ៉ាណា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ បាន​មានប្រសាសន៍ថា ការបន្ដ​អនុវត្ដ​គម្រោង​ទឹកស្អាត និង​អនាម័យ​នៅតាម​តំបន់​ជនបទ នឹង​រួមចំណែក ជួយ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​គ្រប់គ្រាន់ មាន​សុខ​ភាពល្អ និង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅ​កាន់តែ ល្អប្រសើរ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១០ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ភេសជ្ជៈ កម្ពុជា​កូ​កា កូ​ឡា បានផ្ដល់​ថវិកា​តាមរ​យៈ​សមាគមនារី សម្រាប់​អនុវត្ដ​គម្រោង​ទឹកស្អាត និង​អនាម័យ សហគមន៍​ក្រីក្រ​នៅ​ខេត្ដ​កំពង់ស្ពឺ និង​ខេត្ដ​កំពង់ឆ្នាំង ដែល​បាន​ជួយ​សាងសង់​អណ្ដូង​ទឹកស្អាត​ប្រភេទ​ធំ ចំនួន​៦២​អណ្ដូង ផ្ដល់​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​៥៤០​ធុង រទេះដឹក​ទឹក​ចំនួន​២២ ត​ប្រព័ន្ធ​ទឹកស្អាត​ជូន​ប្រជា ពលរដ្ឋ​ចំនួន​៥៨៥​គ្រួសារ ដែល​ចំណាយ​ថវិកា​ប្រមាណ​៣២៥០០០​ដុល្លារ​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន វិនិយោគ​ធំៗ និង​ក្រុមហ៊ុន​ពហុ​ជាតិ​ជាច្រើន​រួមទាំង​ក្រុមហ៊ុន​កូ​កា កូ​ឡា​ផងដែរ ដែល​បាន​ច​ម្រេច​ចិ​ត្ដ​យ៉ាង ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។ ជាក់ស្ដែង​ថ្មីៗ​នេះ ក្រុម​ហ៊ុ​កូ​កា កូ​ឡា បាន​បោះទុន​វិនិយោគ​នូវ ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ផលិត​សំបក​ដប​កូ​កា កូ​ឡា ដែល​នេះ​បង្ហាញឱ្យឃើញថា ក្រុមហ៊ុន​បាន​យល់ច្បាស់​អំពី​ស្ថានភាព និង​សភាពការណ៍​អាជីវកម្ម ប្រកបដោយ​ស្ថេរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ស​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច រួមផ្សំ​នឹង កត្ដា​អនុគ្រោះ​ផ្សេងៗ​ទៀត ដែល​រួមមាន​កម្លាំង​ពលកម្ម​មានតម្លៃ​ថោក និង​គោលនយោបាយ​គាំទ្រ​វិស័យ ឯកជន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​លោកជំទាវ​បានលើកឡើង​ថា ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន និង​បាន​ផ្ដល់នូវ ទំនុក​ចិ​ត្ដ​លើ​ចក្ខុវិស័យ និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រុមហ៊ុន​កូ​កា កូ​ឡា បានផ្ដល់​ចំណែក​ខ្លះ​នៃ​ប្រាក់ ចំណេញ ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច និង​មនុស្សធម៌ ព្រមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដោយ​ការផ្ដល់​មូលនិធិ​ជួយ​ដល់​ជនក្រីក្រ​។​

​លោក ដេវីដ វិក​លី​វើត នាយក​ក្រុមហ៊ុន​ភេសជ្ជៈ​កូ​កា កូ​ឡា​ប្រចាំ​កម្ពុជា បានឱ្យដឹងថា គម្រោង​ទឹក ស្អាត​នេះ គឹ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​តំបន់​គោលដៅ ទទួលបាន​នូវ​ទឹកស្អាត សម្រាប់ ប្រើប្រាស់​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បង្កើន​ឥរិយាបទ​ជា​វិជ្ជមាន​ចំពោះ​បញ្ហា​អនាម័យ ក្នុង​ការរួម ចំណែក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មាន​ជីវភាព និង​សុខភាព​កាន់តែ​ប្រសើរ​ជាង​មុន​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៦​នេះ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​សហគមន៍ ក្រុមហ៊ុន​កូ​កា កូ​ឡា បាន​បន្ដ​ផ្ដល់​មូលនិធិ​ជួយ​ដល់​សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​នូវ​ទឹកប្រាក់ ចំនួន ៨៥០០០​ដុល្លារ ដើម្បី​ត​បណ្ដាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​៩០០​គ្រួសារ នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្ដ​កំពង់ឆ្នាំង​៕

លោក ចាន់ វិចិត្រ 

photo_2016-01-14_20-57-11 photo_2016-01-14_20-57-05 photo_2016-01-14_20-57-03 photo_2016-01-14_20-57-00 photo_2016-01-14_20-56-56 photo_2016-01-14_20-56-53 photo_2016-01-14_20-56-51