កំពង់ធំៈ ឯកឧត្តម ប៉ាន ខែមប៊ុនថនជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមយុវជនសម្ព័ន្ឋសេនានាគកងទី១៥៧ ខេត្តកំពង់ធំ ព្រមទាំងប្រតិភូមអមដំណើរ បានចុះមកសួរសុខទុក្ខ គ្រួសារទីទាល់ក្រនិងចែកអំណោយ ដល់១៧គ្រួសារ រួមទាំងប្រគល់ផ្ទះមួយខ្នង ៥មគុណ៦ម ស្ថិតនៅភូមិបឹងលាស សង្កាត់អូគន្ឌរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦។
នៃឳកាសនៃពិធីចែកអំណោយ ឯកឧត្តម ប៉ាន ខែមប៊ុនថនជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមយុវជនសម្ព័ន្ឋសេនានាគបានប្រគល់ផ្ទះជូនគ្រួសារទីទាល់ក្រ ដែលមានកូន១០នាក់នៅក្នុងបន្ទុកបច្ចុប្បន្ន កន្លងមកពុំមានជម្រកស្នាក់នៅ នាំកូន១០នាក់និងប្តីប្រពន្ឋជ្រកក្រោមដំបូលខ្ទមធ្លុះធ្លាយ មើលពីម្ខាងធ្លុះទៅម្ខាង តែដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានគៀងគរសម្បុរសជន តាមរយះក្រុមយុវជនសម្ព័ន្ឋសេនានាគ ទើបឯកឧត្តម ប៉ាន ខែមប៊ុនថន បាននាំយកថវិការ និងសម្ភារៈ ដើម្បីសាងសង់ផ្ទះឈើមួយខ្នង ប្រកសង្ក័សី ទំហំ ៦មគុណ៦ម ប្រគល់ជូនថ្ងៃនេះ ក្រោយពីសាងសង់រួចរាល់ ដែលបានចំណាយថវិកា ៤,៤៤៤,៤០០រៀល នៃឳកាសនោះ ឯកឧត្តម បាននាំយកអំណោយជូនដល់អតីយោធិនពិការទាំង១៧ គ្រួសារបានទទួលការឧបត្ថម្ភក្នុងមួយនាក់ អង្ករ២៥គីឡូក្រាម មីមួយកេស សាប៊ូមួយថង់ ប៊ីចេងមួយកញ្ចប់ ទឹកសុទ្ឋ 1កេស អាវយឺត1 និងថវិការ៣០០០០រៀល ។
ឯកឧត្តម ប៉ាន ខែមប៊ុនថនជំនួយការសម្តេច ហ៊ុន សែន បានមានប្រសាសន៍ ពាំនាំនូវការនឹករលឹករបស់លោក ជំទាវ ហ៊ុន ម៉ាណា និងសម្បុរសជនដែលបាន ចូលរួមឧបត្ថម្ភថវិការក្នុងការសាងសង់ផ្ទះជូនគ្រួសារ លោក នៅ ឆែ និងប្រពន្ធ ឯកឧត្តម បានអគុណឧត្តមសេនីយ៍ត្រី សោម ស៊ុន ដែលបានខិតខំប្រឹងប្រែង ក្នុងការងារមនុស្សធម៌មករហូត ចំពោះគ្រួសារទីទាល់ក្ររ ជាពិសេសគ្រួសារអតីតយុទ្ធជន ដែលបានចូលនិវត្តជន និងពិការ ជាចុងក្រោមបានផ្តាំផ្ញើរឪពុកម្តាយជម្រុញឲ្យក្មេងទាំងអស់បានចូលសិក្សារៀនសូទ្រគ្រប់គ្នាហើយឲ្យកូនៗមានចំណេះដឹង ឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលនាំឲ្យបំផ្លាញអនាគត់គ្រួសារ ។
ដោយ ប៊ុន រដ្ឋា




































