កំពង់ធំៈ ឯកឧត្តម សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ព្រមទាំងមន្ត្រីក្រោមឳវាទ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន គ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅភូមិ ជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
គ្រួសារជនជនពិការ ចំនួន២គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម ឧត្តសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចែកជូនចំនួន២គ្រួសារក្នុងនោះមានអតីតយុទ្ឋជន ឈ្មោះ មៅ ជុចបានពិការឆ្នាំ1996 នៅសមរភូមិផ្លូជាតិលេខ62 អតីតយោធិននៅអង្គភាពវរសេនសតូចលេខ5នៃតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ និងលោកយាយ សាយឌិន អាយុ93ឆ្នាំជាចាស់ជរាក្រខ្សត់គ្មានទីពឹងពាក់ ក្នុងមួយគ្រួសារ ទទួលបានទទួលបាន ថវិការ100.000រៀល អង្ករ50គីឡូក្រាម មី01កេស ទឹកត្រីមួយយួរទឹកស៊ី១យួរ ទឹកត្រី១យួរ។
លោក មៅ ជុច បានថ្លែងអំណរគុណចំពោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគិតគូរ ពីជីវភាព ក្រុមគ្រួសាររបស់លោក ទោះបីលោកលែងបានបំរើនៅក្នុងអង្គភាពទៅហើយក្តី ក៏នៅតែមានសណ្តានចិត្ត ក្នុងនាមដូចបងប្អូន ដែលធ្លាប់រួមសុខរួមទុក្ខ ក្នុងជួរកងទ័ពបំរើជាតិមាតុភូមិ ដណ្តើមសន្តិភាព ជូនប្រជាពលរដ្ឋ ការចុះសួរសុខទុក្ខរបស់ឯកឧត្តម មេបញ្ជាការ បានធ្វើឲ្យខ្ញុំបាន មានកំលាំងចិត្តកាន់តែខ្លាំង ឡើងនិងមានអារម្មណ៍ថា មិនមែននៅឯកកោតែម្នាក់ឯងនោះទេ និងសូមជូនពរឲ្យសម្រេចបានគ្រប់ភារៈកិច្ច គ្រប់កងឯកភាពទាំងអស់ ឲ្យទទួលបានជោគជ័យពីការងារ។
ឯកឧត្តមសោមស៊ុន បានឲ្យដឹងថា ដោយយល់ឃើញថា នេះជាទឹកចិត្តរបស់កម្លាំងកម្លាំងជាមួយនិងប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់នូវចំណងមិត្តភាពរបស់កងម្លាំងនិងប្រជាពលរដ្ឋ មិនថាអំណោយតិចក្តី ច្រើនក្តី តែវា ជាទឹកចិត្តក្នុងការជួយគ្នាទៅវិញទៅមក សាងអំពើល្អសម្រាប់ជាគំរូដល់នាយទាហាន ពលទាហាន និងប្រជាពលរដ្ឋ ដើម្បីបំផុសចលនា ជាទម្លាប់ល្អក្នុងប្រពៃណីចែករំលែក ហើយក៏មិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះទេ ។
ដោយ ប៊ុន រដ្ឋា




































