ឯកឧត្តម ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ អាមេរិក មកទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់ ២៦ ខែមករា ឆ្នាំ​២០១៦

0

ភ្នំពេញៈ ឯកឧត្តម ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ត្រូវបានអញ្ជើញមកទស្សនកិច្ច នៃព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស តាមការប្រកាសព័ត៌មាន របស់ក្រសួងព័តមាន ដែល ខេមរា ទទួលបានកាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ។

ក្រសួងព័ត៌មាន បានប្រកាសជាផ្លូវការ ការធ្វើដំណើរ មកទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាម​ការអញ្ជើញ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ អាមេរិក នឹង​ដឹកនាំ​គណប្រតិភូ​មួយ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់ ២៦ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ជំរុញ និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ ឯកឧត្តម ច​ន ឃេ​រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួបចរចារ​ផ្លូវការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​

​ ​ ​ ​ ​ ​ ​ ​ភ្នំពេញ​, ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៦

Kingdom of Cambodia

Ministry of Foreign Affairs
and International Cooperation

PRESS RELEASE

At the invitation of the His Excellency Deputy Prime Minister HOR Namhong, Minister of Foreign Affairs and International Cooperation, His Excellency John Kerry, Secretary of State of the United States of America, will lead a delegation to pay an official visit to the Kingdom of Cambodia from 25 to 26 January 2016 in order to further promote and strengthen the bilateral relations between the two countries.
During the visit, His Excellency John Kerry will pay a courtesy call on Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, and hold official talks with His Excellency Deputy Prime Minister HOR Namhong.

​ ​ ​ ​ ​ ​ ​ ​ ​Phnom Penh, 16 January 2016

1