​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​ខុន​ដូ កំពស់​ ២៨​ជាន់ របស់​ក្រុម ហ៊ុន Camhomes

0


​ខេត្ត​ព្រះសីហនុ ៖​អគារ​ខុន​ដូ​កំពស់ ២៨​ជាន់ របស់​ក្រុមហ៊ុន Camhomes ដែលមាន​ទីតាំង​ភូមិ​១ សង្កាត់ លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ​ត្រូវបាន​បើក​ការដ្ឋាន​សាង សង់​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០១៦ ក្រោម អធិបតី ភាព​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ។​
.​លោក បណ្ឌិត Wang Kai Yuen វី​ង ខៃ​យាន អគ្គនាយក និង​ប្រធាន​ក្រុម ប្រឹក្សា​ភិ​បាល​កិត្តិ យស​នៃ D’ wang Kai Yuen Chaiman Executive Indendent Sirector មានប្រសាសន៍ ថា គម្រោង​របស់ Camhomes សាង សង់​ក្នុង​កំរិតស្តង់ដា​ខ្ពស់ ដូច​គម្រោង នៅ​សឹង្ហ​បុរី​ដែរ​ក្នុងការ​ផ្តល់ សុវត្ថិ ភាព និង​កន្លែង ស្នាក់នៅ​ដែលមាន គុណភាព​ខ្ពស់ រួមជាមួយ​និង​សម្ភា​រះ​ទំនើបៗ​ក្នុងតម្លៃ​សមរម្យ​ដល់ ប្រជាជន​កម្ពុជា ។ ផ្ទះសំបែង​របស់​យើង​ផ្តល់​ប្រយោជន៍​យ៉ាងសំខាន់​សំរាប់​ប្រជា​ពល រដ្ឋ​ដែលមាន​ចំណូល មធ្យម និង​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ។ បទ ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុងការ​រចនា សាងសង់ ការ គ្រប់គ្រង ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី​តាំងពី​ឆ្នាំ​១៩៨៨​មក រួមបញ្ចូល​នូវ​វិធីសាស្ត្រ​សាង សង់​ថ្មី ទំនើប ពី​ប្រទេស​សិង្ហ​បុរី ហើយ​គម្រោង​អភិវឌ្ឍ​អគារ​ពាណិជ្ជកម្ម​ចម្រុះ នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីធ្លា​សួនច្បារ​ធំ​ល្វឹងល្វើយ កន្លែង​ក្មេង​លេង បន្ទប់​សំរាក និង​កន្លែង​លេង​កីឡា ជា​ឋាន​សួរ​នៃ ទីក្រុង បៃតង ។ អគារ​ខុន​ដូ D ‘Seaview សាងសង់​លើ​ផ្ទៃដី ៩៨១៨​ម៉ែត្រ​ការេ មាន​បន្ទប់​ស្នាក់ នៅ​សរុប​៧៣៥ បន្ទប់​ទីតាំង ៧០​កន្លែង សំរាប់ធ្វើ​ជំនួញ​ដូចជា សណ្ឋាគារ ហាង​លក់ទំនិញ មណ្ឌល​សុខភាព ហាង​កែ ស​ម្ភ​ស្ស ការិយាល័យ​ហិរញ្ញវត្ថុ​ជាដើម បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​រីកចម្រើន​ផ្នែក សេដ្ឋកិច្ច កម្ពុជា ។​

​.​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រ សាសន៍ បើក​ការដ្ឋាន បញ្ចុះបឋមសិលា​សាងសង់​អគារ​ខុន​ដូ D’ Seaview ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Camhomes នៅ​ខេត្ត ព្រះសីហនុ ព្រោះ​ខេត្ត​ព្រះសីហនុ សម្បូ​ដោយ​ធន ធាន​ធម្មជាតិ ជា​ប៉ូល​សេដ្ឋកិច្ច ក្នុងការ​អភិវឌ្ឍ វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ក្នុងចំណោម​រាជធានី ខេត្ត​ទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​សកលលោក ដែល​ប្រសិទ្ធ​នាម​ថា ឆ្នេរសមុទ្រ​កម្ពុជា ជាតា​រា​រះ​នា​ទិស និរតី និង​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ពេញនិយម​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មាន​កំពង់ផែ​ទឹក​ជ្រៅ​ក្នុងប្រទេស​កម្ពុជា ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៍មាន​វិស័យ​កសិកម្ម វារីវប្បកម្ម ជលផល ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​កំពុង​រីកលូតលាស់ បង្កើន​កំណើនសេដ្ឋកិច្ច​ផលិតផល​ក្នុងស្រុក ។​

​ឧ​ត្ត​ម យន្ត មីន បាន​កោតសរសើរ​ក្រុមហ៊ុន​Camhomes បានដាក់​ទុនវិនិយោគ និង​សាងសង់​អគារ ខុន​ដូ ដែលមាន​កម្ពស់ ២៨​ជាន់ ស្ថិតនៅលើ​ទឹកដី​ក្រុងព្រះសីហនុ គឺជា​ការរួម ចំណែក យ៉ាង​ធំធេង ក្នុងការ អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ និង​ឆ្លុះបញ្ចាំង​ការរីកចម្រើន មួយ​ថ្មី ទៀត របស់​ខេត្ត ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាម​គ្គុ​ទ្ទេស​ដ៍​ឆ្នើម​របស់​ប្រជាពលរដ្ឋ កម្ពុជា​៕​

20160116_091633_resized 20160116_091613_resized 20160116_091528_resized 20160116_091429_resized