​ ​ដោយសារ​ភាពក្រីក្រ​តួច​ចិត្ត​គ្មាន​លុយ​ព្យា​ល​បាល​ជំងឺ សម្រេចចិត្ត​ចងក​សម្លាប់ ខ្លួន​ចោល​ប្រពន្ធ​និង​កូន​

0

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​ចងក​ទៅនឹង​ធ្នឹម​ផ្ទះ ព្រោះតែ​តូចចិត្ត​នឹង​ជីវិត​ក្រីក្រ មាន​ជំងឺ​ប្រចាំកាយ​គ្មាន​លុយ​ព្យាបាល​។​ហេតុការណ៍​នេះ​បានកើត​ឡើ ង​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។​
​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​បុរស​ធ្វើអត្តឃាត​ខ្លួន​មានឈ្មោះ យ៉ស់ សារ៉ន អាយុ​៣៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ មាន​ជំងឺ​ជំងឺសរសៃប្រសាទ និង​មាន​ជីវភាព​ក្រីក្រ​ខ្វះមុខខ្វះក្រោយ ។​
​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ គេ​នៅផ្ទះ​ម្នាក់ឯង ចំណែក​ប្រពន្ធ​និង​កូន​បាន​ទៅ​ស៊ីឈ្នួល​ច្រួត​សណ្តែក​អោយគេ​បាត់​អស់ពី​ផ្ទះ ។ ដោយសារតែ​ខ្វាយខ្វល់​ពី​ជំងឺសរសៃប្រសាទ​មើល​មិនជា និង​តួច​ចិត្តនឹង​ជី​ត​វិត​ក្រីក្រ ផង​នោះ គេ​ឃើញ​គាត់​អង្គុយ​ស​ញ្ជ​ក់​សញ្ជឹង​ម្នាក់ឯង ម​យ​យ​សន្ទុះ​មក​ទើប​ដឹងថា គាត់​គិត​ខ្លី​បាន​យក​ខ្សែ​ចងក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ គឺ​ប្អូនថ្លៃ​បាន​ដើរមក​ផ្ទះ​បុរស​នេះ ក៍​ប្រទះឃើញ​សព​បុរស​នេះ​បាន​ចងក​ស្លាប់​បាត់ទៅហើយ និង​ក៏បាន​ហៅ​អ្នកស្រុក​អោយមក​ជួយ​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មកជួយ​ពិនិត្យ​សាកសព ។​
​ ​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​៖ បុរស​រូបនេះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​និង​សាច់ញាតិ យ ក​ទៅធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន ៕

២ ១