ខេត្តបន្ទាយមានជ័យៈអំណោយគ្រឿងឧបភោគ និងបរិភោគជាច្រើនកាលព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០១៦នេះលោកលីសារីនិងសប្បុរសជនជាច្រើននាក់បាននាំយក ទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចនិងជនពិការចំនួន៧គ្រួសារក្នុងភូមិអូរអំបិលនិងភូមិកំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកលី សារី បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់រស់នៅស្អាតផឹកស្អាត ត្រូវចេះដាំទឹកផឹក និងត្រូវចេះប្រុងប្រយ័ត្នភ្លើងក្រែងមានអគ្គីសភ័យកើតឡើងហើយពេលដេកត្រូវដាក់មុងឲ្យកូនចៅជាប្រចាំប្រយ័ត្នកូនចៅកើតជន្ងឺគ្រុនឈាមកូនចៅមានជំងឺត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលជិត។
លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសនថាក្នុងនាមលោកតំណាងឲ្យឯកឧត្ដម គោ ស៊ុសាររឿត អភិបាលខេត្តបន្ទាយមានជ័យ និងការចង្អុលបង្ហាញឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ជាមួយពលដែលមានផ្ទះស្បួវដោយជំនួសប្រក់ស័ង្កសី។
ដោយឡែកក្រុងសិរីសោភ័ណលោក បានផ្តល់សង្ក័សីចំនួន៧០០សន្លឹកយកទៅចែកតាមភូមិដែលមានផ្ទះប្រជាពលរដ្ឋប្រក់ស្បូវជំនួសដោយសង្ក័សី។
បញ្ជាក់ទៀតថាប្រជាពលរដ្ឋទាំង៧គ្រួសារបានទទួលអំណោយពីលោកក្នុងមួយគ្រួសារទទួលបាន អង្ក ២៥គីឡូ មីថៃ១កេស ត្រី ខ១ឡូ ទឹកសីុអីុវ១ឡូ ទឹកត្រី១យួទឹកក្រូចដបធំ២និងថវិការ៥មឺុនបន្ថែមទៀត។
នៅថ្ងៃដដែលនេះដែរ លោក លី សារីបានផ្តល់ស័ង្កសីបន្ថែមចំនួន១០០សន្លឹកបន្ថែមទៀតសំរាប់ យក ទៅជួសជុលផ្ទះស្បូវរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងក្នុងភូមិអូរបិលនេះទៀតផង៕ដោយ:ឃិន គន្ធា




































