កំពង់ធំ អាជីវករនៅផ្សាតាំងកោកសព្វថ្ងៃនេះកំពុងតែបំពានផ្លូវដោយយកគ្រែដាក់ឥវាន់ដូចជាខោអាវផ្លែឈើដែលរបស់របរផ្សេង។ទៀតដាក់លក់នៅលើផ្លូវថ្នល់យ៉ាងច្រើនតែអាជ្ញាធរមើលមិនឃើញ៕ផ្លូវថ្នល់ដែលអាជីវករយកសំភារះដាក់លក់នេះគឺនៅប៉ែកខាងជើផ្សារផ្លូវនេះកាលពីពេលមុនមានទទឹងប្រាំមួយម៉ែត្រហើយជាផ្លូវសេដ្ឋកិច្ចមានរថយន្តតូចធំបើកបរចេញចូលកាត់ពីផ្លូវជាតិលេខ6ឆ្ពោះទៅកាន់ស្រុកចំកាលើខេត្តកំពង់ចាម។
ជារៀងរាលថ្ងៃអ្នកធ្វើដំណើរទាំងម៉ូតូកង់នឹងរថយន្តផ្សៗតែងតែធ្វើការិះគន់ដោយខឹងសម្បាជាមួយជាមួយអ្នកលក់លើថ្នល់ចាក់កៅស៊ូដោយធុវើឲមានមានការាំងស្ទះយីតដំណើរដោយទើសទែងនឹងគ្រែអ្នកលក់នេះតែម្ដង។ហើយមានពេលខ្លះទៀតរថយន្តធំៗអាចបើកប៉ះនឹងឆ័ក្ររបស់អ្នកលក់ធ្វើឲដួលឆ័ក្រប៉ះពាល់ដល់សំភារះផ្សេងៗហើយអាចមានការទាស់ទែងជេបញ្ចោគ្នា។ប្រជាពលរដ្ឋរិៈគន់ដល់អ្នកលក់ទំនិញផ្សេងៗថាបើលក់តាមកញ្ជ្រែងកញ្ជើរបន្តិបន្តួចមួយម៉ោងពីរម៉ោងទៅផ្ទះគឺ
គ្មានបញ្ហាអ្វីទេតែផ្ទុយទៅវិញគឺដាក់គ្រែលក់យ៉ាងរំភើយពីព្រលឹមទល់ព្រលប់តែម្ដងដោយការចង្អុលពីអ្នកទារភាស៊ីនឹងបញ្ជារឲដាក់លក់ដើម្បីឲ្យមានចំណូលចូលច្រើនឥឡូវនេះកាន់តែហៀរមកខាងជើងផ្សារច្រើនឡើងធ្វើឲ្យផ្លូវថ្នល់រួមតូចចង្អៀតនៅសល់ទទឹងប្រហែលតែពីម៉ែត្រតែប៉ុនណោះតែសម្រាប់នៅក្នុងបរិវេណផ្សារវិញគឺនៅធំទូលាយគ្មានអ្នកចូលទៅលក់ហើយសព្វថ្ងៃអាជីវករលក់នៅក្នុងផ្សារកំពុងតែសាងសង់សំណង់ធ្វើពីដែកចាក់សោរមើលទៅដូចជាផ្ទះកម្មសិទ្ធ
របស់បុគ្គលម្នាក់ៗប្រជាពល់រដ្ឋនឹងអ្នកធ្វើដំណើរឆ្លងកាត់នៅលើកំណាត់ផ្លូវថ្នល់នៅខាងជើងផ្សាតាំគោកនេះបានសុំធ្វើសំណុំពរឲ្យដល់អាជ្ញាធរដែនដីជួយរាបចំសណ្ដាបធ្នាប់នៅកន្លែងខាងជើងផ្សារឲ្យបានស្រួលឡើងវិញចៀសវាងថ្ងៃក្រោយទៅអ្នកលកា់អាចលក់បិទផ្លូវធ្វើឲ្យមានទំនាស់រឿងតូចទៅធំព្រោះសព្វថ្ងៃអ្នកទៀភាស៊ីមានការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានហើយក៍គ្មានការទប់ស្កាត់ឡើយ។មានអ្នកខ្លះនិយាយផាឌឺឲ្យអភិបាលស្រុកបារាយណ៍ថាអ្នកលក់ដូរនៅលើថ្នល់អើយគួរបើកផ្លូវឲ្យលោកអភិបាលស្រុកបើករថយន្តចេញចូលទៅផ្ទះឲ្យបានទូលាយផងព្រោះផ្ទះលោកអភិបាលស្រុកនៅក្បែរផ្សារនេះដែរ ។
ដោយ អួង សុផាត