​សហគមន៍​កសិកម្ម​សា​នគរ​មានជ័យ​បើក​សន្និបាត​ពង្រឹង​ការងារ​ដើម្បី​ង​ភិ​វឌ្ឍន៍​

0

​ ​ខេត្តកំពង់ធំ​: សហគមន៍​កសិកម្ម​សា​នគរ​មានជ័យ បានធ្វើ​ការងារ​នឹង​ស្រែប្រាំង​. ចិញ្ចឹមសត្វ​ដោយសារ រួម សាមគ្គី​រួម​ចូល​ហ៊ុន​គ្នា​ដើម្បី​សន្សំ​ប្រាក់ ក្នុង​មួយ​ហ៊ុន​៥​ម៉ឺន​រៀល ហើយ​បាន​បើក​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១០ មាន សមាជិក ១១៤៧​នាក់ ស្រី​៩០​នាក់ មាន​ភាគហ៊ុន​២៥៩​ហ៊ុន មាន​ដើមទុន​១៧៤,117,000​រៀល រហូតមក ដល់ ឆ្នាំ​២០១៦ មាន​សមាជិក​៣៩៩​នាក់ ស្រី​មាន​ភាកហ៊ុន​១៦៧៧​ហ៊ុន ក្នុង​មួយ​ហ៊ុន​៣៩២,៥០០​រៀល គិត ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥ មាន​ទុន​សរុប​2,931,097,800​រៀល បាន​ចំណេញ​ដុល 595,477,800 ចំណាយ អស់​256,707,400​រៀល ចំណេញ​សុទ្ធ​338,770,400​រៀល ។​

​សហគមន៍​កសិកម្ម​សា​នគរ​មានជ័យ​បាន​បើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ដើម្បី​ពង្រឹង​ការងារ​ដែល​បាន​ខ្វះចន្លោះ​នៅ​ព្រឹក​ថ្ងៃទី ១៨​ខែមករា​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក អ៊ឹម ថន អភិបាល ស្រុក​កំពង់ស្វាយ និង​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រម​តាំង​សមាជិក​ចូលរួម​១៦០​នាក់ ស្ថិតនៅ​ភូមិ សំពៅ មាស​. ឃុំ​សាន​ករ​. ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​រយះ​កាលដែល​សមាគមន៍​ដំណើរការ​មកនេះ រោង​ម៉ា ស៊ីន​កិនស្រូវ ឡ​រស​ម្ងួ​ត ឃ្លាំង​ស្ត​ប់​កសិផល កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​ស្នាក់​សហគមន៍ ព្រមទាំង​ទិញ ដី ចំនួន ២​កន្លែង​ទីមួយ​សម្រាប់​សាងសង់​ស្នាក់ការ​សហគមន៍​១៤​គុណ​៤៥​ម ទី​២​សម្រាប់​សាងសង់​រោង​ម៉ាស៊ីន ៩​ហិច​តា ព្រមទាំង​ផ្តល់ប្រាក់​កំច្ចី​ដល់​សមាជិក ក្នុងនោះ​សហគមន៍​បាន រក​ជី​ដែលមាន គុណភាព​សម្រាប់ តំ​ម្រូ​វ​ការ​របស់​សហគមន៍​ស្របតាម​ដំណាំ​និង​ស្ថានភាព​ដី​។​

​លោក ឃឹ​ង រំជើប ប្រធាន​សហគមន៍ បាន​ឲ្យ​ដឹងថា គណ​:​កម្ម​ការ​. និង​តំណាង​សហគមន៍​កសិកម្ម​មាន​ជ័យ បានសម្រេច​ជ្រើស​យក​ជី​របស់​ក្រុមហ៊ុន​ហ្វឺ​ទី​កាល់ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែលជា​ជីសរីរាង្គ​សញ្ញា​ត្រីកោណ សម្រាប់​ការប្រើប្រាស់​ដែល​សមស្រប​តាម​ស្ថានភាព​ដី និង​ភូមិសាស្ត្រ​ក្នុងស្រុក​កំពង់ស្វាយ និង​បាន ធ្វើ​ឲ្យ ដំណាំ​លូតលាស់​បានល្អ ក្នុងនោះ​មានការ​គាំទ្រ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​អាជ្ញាធរ ក្នុងការ ជម្រុញ​សហគមន៍​ដំណើរ​បាន​ជោគជ័យ គណ​:​កម្ម​ការ​និង​ប្តេជ្ញាចិត្ត​. ខិតខំ​រកប្រាក់​ចំណូល ដើម្បី​ងោ​យ សមាជិក​ខ្ចី​តាម​តំ​ម្រូ​វ​ការ និង​ពង្រីក​មុខរបរ​ដើម្បី ឲ្យ​សហគមន៍​កាន់ តែ​រីកចំរើន​ប្រកប ដោយ​និរន្ត​ភាព​ទៅ ថ្ងៃមុខ រៀបចំ​កែលំអរ ការងារ​គ្រប់គ្រង រាល់​បញ្ជីស្នាម​ក្នុ​ហ​សហគមន៍ និង​មាន​តម្លាភាព​ស្វែងរក​ដៃគូ ផ្តល់ ប្រាក់ ក​ម្ចិ​ក្នុង​អត្រា​ប្រា​ក់ទាប សហការ​អង្គការ និង​ស្ថាប័ន​ដៃគូ​. សហ ការ​ក្រុមហ៊ុន​ទិញ ជី​មក​លក់​ជូន សមា ជិ​ក ទិញស្រូវ និង​ពង្រីក​ទីផ្សារ​អង្ករ​ក្នុង​ឆ្នាំ​២០១៦ ចំណែក​ឡស​ម្ងួ​ត​ស្រូវ​នេះ គឺ​បាន​ចំណាយ​ថវិការ​សរុប ៥០​ម៉ឺន​ន​ដុល្លា ដែលជា​អំណោយ​របស់​អង្គការ​ចាយ​កា ហើយ​អោយ​មន្ទីរ​កសិកម្ម​ខេត្ត​ជា​អ្នក​គ្រប់ គ្រង​ក្នុង​ឆ្នាំ ២០១៤​និង​ឆ្នាំ​២០១៥ ក្នុង​រយះពេល​២​ឆ្នាំ​ហើយ​និង​ប្រគល់​ឲ្យ​សហគមន៍​កសិកម្ម​មាន​ជ័យ​សាន​គរ ជា​អ្នក គ្រប់គ្រង​វិញ​។​
​លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការខិតខំ​ប្រឹង ប្រែង​របស់ សហគមន៍ និង​ធ្វើ​ឲ្យ​សហគមន៍​បាន​បោះ​ជំ​ហ៊ាន​ទៅមុខ និង​មាន​ភាព​រីកចំរើន មាន​សមាជិក​កើនឡើង មាន​ទុន​ប្រាក់ចំណេញ​កើនឡើង​ថែមទៀត​ដោយ​។​. ដោយប៊ុន រដ្ឋា​

 

 

IMG_4408 IMG_4403 IMG_4402 IMG_4401