អាជ្ញាធរ​និង​ជំនាញ​ចង់អោយ​អនាគត​ពាណិជ្ជកម្ម​កម្ពុ​ជា​-​ថៃ​តាម​ព្រំដែន​មាន​តុល្យភាព​

0

បន្ទាយមានជ័យ​: មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​និង​ជំនាញ​ចង់អោយ​អនាគត​ពាណិជ្ជកម្ម​កម្ពុ​ជា​-​ថៃ​តាម​ព្រំដែន​មាន​តុល្យភាព​គ្នា​ឬ​មានន័យថា​ការនាំ​េ​ញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​២​កុំ​មាន​គម្លាត​ពីគ្នា​ឆ្ងោ​យ​ពេក​។​
លោក​គោ​ស៊ុ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយ​ដូច្នេះ​កាលពី​ល្ងាច​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៦​ក្នុង​ពិធី​តែងតាំង​និង​ប្រគល់​ភារកិច្ច​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​។​
លោក​អភិបាល​និយាយ​ប​ម្ត​ថា​:​សក្តានុពល​ធំ​ទី​២​របស់​ខេត្ត​គឺ​ពឹង​លើ​វិស័យ​ពាណិជ្ជកម្ម លើ​ការនាំ​ទំនិញ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ​នៃ​ភូមិសាស្ត្រ​ខេត្ត​។​ដូច្នេះ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ក្រសួងពាណិជ្ជកម្ម​និង​អាជ្ញាធរខេត្ត​គឺ​ចង់អោយមាន​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​មាន​តុល្យភាព​ឆ្លងកាត់​ព្រំដែន​ប៉ោយប៉ែត​និង​ព្រំដែន​តំបន់​២​ទៀត​នាពេល​អនាគត​។​
លោក​ថោង ធី​ណា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​និយាយថា​:​ក្នុង​ឆ្នាំកន្លងមក មន្ទីរ​សហការ​នឹង​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​យក​ព័​ត៍​មានតម្លៃ​ទំនិញ​៥៥​មុខ​លើ​ទីផ្សារ​។​ធ្វើលិខិត​អនុញ្ញាតិ​ធ្វើ​អាជីវ​កម្មបាន​៥២៩ លើ​ផែនការ​តែ​៣០០​។​ក្នុងនោះ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុង​សិរីសោភ័ណ​ធ្វើបាន​៣៩២​ប័ណ្ណ​លើ​ផែនការ​៥០០​ប័ណ្ណ​។​ក្រុង​ប៉ោយប៉ែត​បាន​៧៨​ប័ណ្ណ​នៃ​ផែនការ​៥០០​ប័ណ្ណ​។​បាន​សហការ​ត្រួតពិនិត្យ​ទំនិញ​លើ​ទីផ្សារ​២៦​លើ​តាម​គម្រោង​នៅ​ទីផ្សារ​១៣​ក្នុង​ខេត្ត​។​បាន​តាំងពី​ព៍រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​៣​លើក​មាន​៣៣៦​ស្តង់​។​និង​ចូលរួម​តាំងពី​ព័រ​ណ៍​នៅក្រៅ​ខេត្ត​និ​ឪ​ង​រាជធានី​ផងដែរ​។​
លោក​និយាយ​បន្តថា​:​ដោយឡែក​សម្រាប់​ការ​ជម្រុញ​ពាណិជ្ជកម្ម មន្ទីរ​បន្ត​សហការ​នឹង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​និង​សហប្រតិបត្តិការ​នឹង​ភាគី​បរទេស​ជា​មិត្ត​ដើម្បីអោយ​ខេត្ត​អាច​នាំ​ទំនិញ​ជា​កសិផល​រួមមាន​ស្រូវ អង្ករ ដំឡូង​មី សណ្តែក ..​ទៅកាន់​ប្រទេស​ថៃ​កាន់តែច្រើន​ថែមទៀត​។​ក៏​នាំទៅ​កាន់​ប្រទេស​នានា​ដទៃទៀត​។​
សូមបញ្ជាក់ថា ក្នុង​ពី​ធី​នេះ​មន្ទីរ​និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បានប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​ថ្មី​ជូន​មន្ត្រី​៣​រូប​គឺ​ទី​១-​លោក​ដុំ វណ្ណឌី ពី​ប្រធានការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ឡើងជា​អនុប្រធាន​មន្ទីរ​ពាណិជ​កម្ម​ខេត្ត​។​ទី​២-​លោក លី ហង ពី​មន្ត្រី​ឡើងជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​ហិរញ្ញវត្ថុ​។​ទី​៣-​លោក​សោម សុខា​ពី​មន្ត្រី​ឡើងជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​។​
លោក​ទាំង​៣​បាន​ប្តេជ្ញា​ខិតខំ​បន្ថែមទៀត​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​។​
សូម​រំលឹកថា សម្រាប់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​កា​នាំចូល​ទំនិញ​សព្វសារពើ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ មានតម្លៃ​ជិត​២​ពាន់​លាន​ដុល្លា​សរ​អា ហើយ​ប្រមូល​ថវិកា​ពន្ធគយ​បាន​ជាង​១៦០​លាន​ដុល្លា​សរ​អា​។​បាន​ចំណូល​សេវា​ត្រួតពិនិត្យ​កាំកុងត្រូល រាប់សិប​លាន​ដុល្លា​ទៀត​។​
ទំនិញ​នាំចូល​រួមមាន​រថយន្ត ម៉ូតូ គ្រឿងយន្ត​កសិកម្ម គ្រឿងសំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសំអាង ឱសថ ផ្លែឈើ​.​បន្លែ​។​ល​។​
ឯ​នាំ​ចេញពី​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​,​ច្រក​តំបន់​ម៉ាឡៃ​និង​ច្រក​បឹង​ត្រកួន​វិញ រួមមាន​មើមដំឡូង​មី​ស្រស់​និង​ស្ងួត ,​គ្រាប់សណ្តែក ល្ង​,​ពោតក្រហម​.​និង​ទំនិញ​វត្ថុ​អនុស្សាវរីយ៍​ខ្លះទៀត​ដែលមាន​តម្លៃ​ពាណិជ្ជកម្ម​ជាង​១០០​លាន​ដុល្លា​សរ​អា​ប៉ុណ្ណោះ​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-19_12-20-36 photo_2016-01-19_12-20-33 photo_2016-01-19_12-20-30 photo_2016-01-19_12-20-27 photo_2016-01-19_12-20-25