​សិក្ខាសាលា​អន្តរជាតិ​សម្ព័ន្ធ​តំបន់ដីសើម​

0


​ខេត្តសៀមរាប នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៦​នេះ មាន​បើក​អង្គសិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​តំបន់ដីសើម ដោយបាន​ផ្តោតទៅលើ​យន្តការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរ​ភាពជា​លក្ខណៈ វិទ្យាសាស្ត្រ និង ការអនុវត្ត​ល្អ សំដៅ​ក្នុងការ​គ្រប់គ្រង​តំបន់ដីសើម​នៅតាម​តំបន់​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។ អង្គសិក្ខាសាលា​អន្តរជាតិ​សម្ព័ន្ធភាព​តំបន់ដីសើម​នេះ រៀបចំឡើង​ក្រោម​កិច្ចសហការ​ជា​ម្ចាស់ផ្ទះ​រវាង​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​និង វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជា​អាស៊ី​ដែលមាន​រយៈពេល​៣​ថ្ងៃ ។​
​អង្គសិក្ខាសាលា​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​ជួបជុំគ្នា នៃ​បណ្តាញ​សម្ព័ន្ធភាព​តំបន់ដីសើម​ក៏ដូចជា​អ្នកជំនាញ​លើ​ការគ្រប់គ្រង​ដី​សើម​ពី​បណ្តា​សង្គម​ស៊ីវិល ស្ថាប័ន​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ទាំង​វិស័យ​ឯកជន​អ្នក ស្រាវជ្រាវ​អ្នករៀបចំ​គោលនយោបាយ​ព្រមទាំង​ធ្វើការ​ពិភាក្សា​និង​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ជាពិសេស​នូវ​បទពិសោធន៍​ល្អៗ​ពីគ្នា​ដើម្បី​ជា​ទុន​ក្នុងការ​គ្រប់គ្រង​តំបន់ដីសើម​និង​ចូលរួមចំណែក ក្នុងការ​អភិរក្ស​និង​ការគ្រប់គ្រង​ឲ្យ​បាន​ប្រកបដោយ​និរន្តរភាព ក្នុងការ​ប្រើប្រាស់​ប្រកបដោយ​ភាព​ឆ្លាត​សំដៅ​លើក កម្ពស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង ការរស់នៅ​ប្រកបដោយ​ចីរភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​ដូច្នេះ​ការថែរក្សា​ការពារ​តំបន់ដីសើម​គឺជា​ការឆ្លើយតប​ទៅ​និង​ការប្រែប្រួល​អាកាសធាតុ ហើយ​ការអភិរក្ស​និង ការ គ្រប់គ្រង​តំបន់ដីសើម គឺជា​ភារកិច្ច​សម្រាប់​យើងទាំងអស់គ្នា​ចូលរួម ។​
​អង្គសិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​យឹម គឹមស៊ាន​រដ្ឋលេខាធិកា​រ​ក្រសួង បរិ​ស្ថា​លោក​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក​បណ្ឌិត Sivanappan Kumar អនុប្រធាន​កិច្ចការ​អប់រំ នៃ​វី​ទ្យា​ស្ថាន​បច្ចេកវិជ្ជា​អាស៊ី របស់​ប្រទេស​ថៃ​ដោយមាន​បណ្តា​អស់លោក លោក ស្រី​ជាម​ន្ត្រី​បរិស្ថាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង អឺរ៉ុប រួម ទាំង​អង្គការ​មួយចំនួន​ផងដែរ​៕​

DSC_0597 DSC_0585 DSC_0583 DSC_0582