បន្ទាយមានជ័យ ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាថ្មីម្តងទៀត បានប្រជុំជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខ លើវិធានការបង្ការអំពើរលួចឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ។
ការប្រជុំពង្រឹងនេះធ្វើឡើងកាលពីម្សិលមិញ នៅស្នងការគរបាលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីស្នងការរង ប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបនៃការិយាល័យកណ្តាលស្ថិតិ និងប្រហ្មទណ្ឌ ។
ជាមួយនិងកិច្ចប្រជុំនេះ លោកបានលើកឡើងថា ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពីអំពើរលួចឆក់ប្លន់ គ្រឿងញៀន និងល្បែងស៊ីសង ក៏ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ សូមអោយមន្ត្រីប៉ូលីស ធ្វើយ៉ាងណាត្រូវចេះទន់ភ្លន់ និងប្រជាពលរដ្ឋ ហើយធ្វើយ៉ាងណាបង្ការលក្ខណៈងាយស្រួលជូនពួកកាត់ដែលមកធ្វើអត្តសញ្ញាណប័ណ្ណ មិនត្រូវធ្វើអ្វីអោយគាត់លំបាកលើប្រកាណាមួយឡើយ ។
បើអត្តសញ្ញាណប័ណ្ណប្រជាបើលរដ្ឋណាម្នាក់ដែលមានលំនៅ ឬនៅតាមផ្លូវដែលមន្ត្រីរបស់យើងតែងធ្វើដំណើរ គួរតែយកអត្តសញ្ញាណប័ណ្ណនេះជូនគាត់ដល់ដៃ ។ ដោយលែកចំពោះការការពារសន្តិសុខវិញ មន្ត្រីត្រូវបន្តការល្បាត ស្រាវជ្រាវលើមុនសញ្ញា ចោរលួចឆក់ប្លន់ អំពើរជួញដូរប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅដល់ការបង្ក្រាប ធ្វើយ៉ាងណាអោយភូមិឃុំមានសុវត្ថិភាពណ ។



































