ពលរដ្ឋក្រីក្រមានជម្ងឺប្រចាំកាយនិងកូនច្រើនក្នុងបន្ទុកគ្រួសារនៅសង្កាត់និមិត្ទទួលបានផ្ទះប្រក់ស័ង្កសី

0
បន្ទាយមានជ័យ:   ពលរដ្ឋក្រីក្រមានជម្ងឺប្រចាំកាយនិងកូនច្រើនក្នុងបន្ទុកគ្រួសារចំនួនពីគ្រួសារ នៅសង្កាត់និមិត្ត ទទួលបានផ្ទះប្រក់ស័ង្កសី ២ខ្នង ពីលោក សួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយក្រុងប៉ោយប៉ែត នាថ្ងៃទី២១ មករា ឆ្នាំ២០១៦ បន្ទាប់ប្រគល់ផ្ទះប្រក់ស័ង្កសី ១០ ខ្នង់ផ្ទះជូនពលរដ្ឋក្រីក្រនៅស្រុកម៉ាឡៃកាលពីម្សិលមិញ។

 គ្រួសារក្រីក្រមានជម្ងឺប្រចាំកាយនិងកូនច្រើនក្នុងបន្ទុកគ្រួសារចំនួនពីរគ្រួសារ ១ប្ដីឈ្មោះ ឈឿត ឆេន អាយុ៤៣ ប្រពន្ធនី មៅ អាយុ ៣២ឆ្នាំ នៅភូមិ សុរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានកូន១២ក្នុងបន្ទុក និងម្ដាយជរា មានជម្ងឺប្រចាំកាយ ២ឈ្មោះ យៀន អូន ស្រី ប្រពន្ធ ប្តីប៉ាច រដ្ឋ អាយុប្រមាណ៥០ មានជម្ងឺប្រចាំការមានជម្ងឺប្រចាំកាយ កូនក្នុងបន្ទុក៧នាក់ រស់នៅភូមិ ដុងអារញ្ញ សង្កាត់ ក្រុងដូចគ្នា។      គ្រួសារទាំងត្រូវបានក្រុមការងាររួមមាន រដ្ឋបាលក្រុង សង្កាត់ នគរបាលប៉ុស្ដិ៍ក្រុមយុវជន និងប្រជាការពារ ចុះជួយសាងសង់ផ្ទះស័ង្កសី ប្ដូរពីខ្ទមប្រក់ស្បូវសម្រាប់ រស់នៅសមរម្យ។

      លោកសួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: តំណាងឲ្យឯកឧត្ដម គោ ស៊ុសាររឿត អភិបាលខេត្តបន្ទាយមានជ័យ និងការចង្អុលបង្ហាញឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ ជាមួយពលរដ្ឋ ដែលមានផ្ទះស្បួវដោយជំនួសប្រក់ស័ង្កសី ហើយថ្ងៃនេះគ្រួសារក្រីក្រ មានជម្ងឺប្រចាំកាយនិងកូនច្រើនក្នុងបន្ទុកគ្រួសារចំនួនពីរគ្រួសារ ត្រូវបានក្រុមការងារជួយសាងសង់ផ្ទះសង្កសី២ខ្នងទៀត រួមជាមួយថវិការផ្ទាល់ខ្លួន ២០ម៉ីនរៀល និងអង្ក៥០គីឡូក្រាមផងដែរ៕ដោយ:ឃឹន គន្ធា
photo_2016-01-21_17-04-22 photo_2016-01-21_17-04-19 photo_2016-01-21_17-04-16 photo_2016-01-21_17-04-14 photo_2016-01-21_17-04-12 photo_2016-01-21_17-04-08 photo_2016-01-21_17-04-04 photo_2016-01-21_17-03-59 photo_2016-01-21_17-03-57 photo_2016-01-21_17-03-54 photo_2016-01-21_17-03-51