ភ្នំពេញៈអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯ,ឧ ជុំ សុន្ទរី បានឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ ក្រុមហ៊ុនយន្តហោះជប៉ុន All Nippin airway ( ANA ) នឹងចាប់ផ្តើមធ្វការហោះហើរដោយត្រង់ទៅ -មក តូក្យូ-ភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ តទៅ ដោយប្រើប្រភេទយន្តហោះ B787-8 (C42/Y198) ។ ឯ,ឧ ជុំ សុន្ទរី បានបន្តថាៈ បើតាមព័ត៌មានពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុនបានឲ្យដឹងថា៖ យន្តហោះនេះ នឹងហោះចេញពីទីក្រុងតូក្យូនៅម៉ង១០ និង៥០នាទី ហើយមកដល់ភ្នំពេញនៅវេលាម៉ោង១៥ និង១០នាទី ។ ដោយឡែកនៅម៉ោង២២ និង៥០នាទី ចេញដំណើរពីរាជធានីភ្នំពេញ នឹងទៅដល់ទីក្រុងតូក្យូ នៅម៉ោង៦ និង៤៥នាទី ។
ការហោះហើដោយត្រង់នេះ នឹងបង្កើនចំនួនអ្នកទេសចរណ៍ជប៉ុនមកកាន់តែច្រើន ធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆិយៈ ក៏ដូចជាអ្នកទេសចរកម្ពុជាទៅកាន់ប្រទេសជប៉ុនផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្តទៀតថា៖បច្ចុប្បន្ននេះ កម្ពុជា និងជប៉ុន បានសម្រួលគ្នា ទៅវិញ ទៅមក នូវទិដ្ឋាការចេញ ចូល រយៈពេលវែង ពី១ឆ្នាំ រហូតដល់៣ឆ្នាំ សម្រាប់អ្នកទេសចរ និងអ្នកវិនិយោគ ។ ដូចនេះ អ្នកទេសចរកម្ពុជា នឹងបង្កើនបន្ថែមទៀត នៃការធ្វើទេសចររបស់ខ្លួន ទៅកាន់ប្រទេសជប៉ុន ៕




































