កំពង់ធំ= កាលពីយប់ថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំអញ្ចើញជាអធិតីភាពក្នុងកម្មវិធី ប្រគុំតន្ដ្រីរបស់ក្រុមនាយកុយ ដើម្បីផ្សព្វផ្សាយពន្យល់ពីចំណេះដឹងក្នុងការអនុវត្តន៍ការគ្រប់គ្រោងល្អនៃប្រព័ន្ធធនធានជលផលតាមវាលស្រែ
ដល់ប្រជាពលរដ្នអោយបានយល់ ដែលរៀបចំដោយអង្គការទ្រទ្រង់ស្ដ្រីខ្មែរគឺលោកស្រី ជុំចាន់ពុទ្ធាវី និងអង្គការWorldFishគឺ លោកស្រី យូប៊ីកូ ព្រមទាំងសហការី និងមានការចូលរួមពីលោក ប៉ែន វណ្ណរិទ្ធ នាយខ័ណ្ឌរដ្នបាលជលផលខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ន ជាង៥០០នាក់ ។
លោក ស្រី យូប៊ីកូ តំណាងអោយអង្គការ WorldFish បានមានប្រសាសន៍ថាការបរិភោគត្រីល្អិតមានសារះប្រយោជច្រើននិងមានជាតិវីតាមីនជួយទ្រទ្រង់សារះពាង្គកាយបានល្អ សំរាប់ក្មេងគឺលូលាស់បានល្អ កំលាំងរឹងមាំ និងប្រាជ្ញាវៀងវៃ ជួយសន្សំសច្ចៃក្នុងជីវភាពគ្រួសារ ដូច្នេះប្រជាពលរដ្នខ្មែរក៏ដូចប្រជាពលរដ្នខ្ញុំ ត្រូវយល់ដឹងពីការបរិភោគត្រីល្អិតដែលមានជីវជាតិល្អសំរាប់រាង្គកាយលើសត្រីធំ និងត្រូវចេះថែរក្សាការពារធនធានជលផលតាមវាលស្រែអោយបានគ្រប់គ្នា ទប់ស្កាត់ការបំផ្លិចបំផ្លាញ ដោយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នានាអោយខ័ណ្ឌតែបាន និងទប់ស្កាត់ការប្រើប្រាស់សារះធាតុពុលគ្រប់ប្រភេទហួសហេតុធ្វើអោយ ធនធានជលផលវិនាសផុតពូជ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារ អភិរក្ស ធនធានជលផលតាមវាលស្រែទាំងអស់គ្នាអោយកាន់តែសំបូរ។
លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ថាថ្លែងក្នុងកម្មវិធីប្រគុំតន្ដ្រីដើម្បីផ្សព្វផ្សាយការអនុវត្តន៍ការគ្រប់គ្រងល្អនៃប្រព័ន្ធធនធានជលផលតាមវាលស្រែ និងបរិភោគត្រីល្អិតថា ការរំពឹងទុកនៃការកើនឡើងនូវធនធានជលផលតាមវាលស្រែនៅឆ្នាំ២០១៨ ចាប់ពី១១០ពាន់តោន និងឡើងដល់៥០០ពាន់តានក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអណ្ណតទី៤ ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្នមន្ដ្រី បានជុំរុញនិងពង្រឹងយុទ្ធសាស្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះរួមមានផ្នែក ជលផលផងដែរដែលបានយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ថែរក្សារធនធានធម្មជាតិដែលមានស្រាប់ ទាំងអស់នេះគឺជាគោលបំណង់ដ៏សំខាន់ដើម្បីផ្ដល់ជូនប្រជាពលរដ្ននូវការកាត់បន្ថយភាពក្រីក្ររបស់ស្របតាមគោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិនិងកំនើតសេដ្នកិច្ចកម្ពុជាប្រកបដោយជេរះភាព៕ប៊ុន រិទ្ធី









































