​ ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​និង​ចាប់ផ្តើម​បើក​យុទ្ធនាការ​អនុវត្តន៍​គោលដៅ​យុទ្ធសាស្ត្រ​ចំនូ​ន​៥​ចំណុច​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​៖​យោងតាម ស​.​ជ​.​ណ លេខ​៧២​ចុះ​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​ងក​ភាព​តាម​ស្មារតី​អង្គប្រជុំ​ចំនូ​ន​៥​ចំណុច​ពាក់​ព​ន្ធ័​ការដក់ហូត​ដី​ចំណី​ឆ្នេរសមុទ្រ​ជាច្រើន​កន្លែង​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​មក​ទុកជា​សម្បត្តិ​រដ្ឋ​បំរើ​ផលប្រយោជន៍​ជា​សាធារណៈ​លើ​វិស័យ​ទេសចរណ៍​វិញ និង​ការ​ពិនិត្យឡើងវិញ​អ្នក​ដែល​ពាក់​ព​ន្ធ័​កាន់កាប់​មិន​ប្រក្រតី​លើដី​តំបន់​បឹង​ព្រែក​ទប់​(​បឹង​ស្តុ​ប​ទឹកស្អាត​)​តាម​និ​តី​វិធី​ច្បាប់​ដើម្បី ប្រមូល​ដី​បឹង​ព្រែក​ទប់​យក​មិ​វិញ ស្នើសុំ​ដាក់​បឹង​ព្រែក​ទប់​ជា​តំបន់​អភិរក្ស ដោយ​ព្រះរាចក្រឹត្យ​។ ដោយ​កិច្ចការ​នេះ រាជ​រដ្ឋា​ភី​បាល​បានសម្រេច​ប្រ​គាល់​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ឹង ឈុន លឹម រដ្ឋមន្ត្រី​រៀបចំ​ដែនដី ជា​ប្រធាន ឯ​ឧ​ត្ត​ម ថោង ខុន រដ្ឋមន្ត្រី​ក្រ​សូង​ទេសចរណ៍ ជា​អនុប្រធាន​អចិ​ន្ត្រ័​យ៏ និង ឯក​ឧ​ត្ត សាយ សំ​អាល រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន ជា​អនុប្រធាន ដឹកនាំ​អនុវត្តន៍ ។​20150823_153628
​ក្នុងនោះ​ទី​១-​ករណី​បឹង​ព្រែក​ទប់ ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ៖​ដោយ​ពិនិត្យឃើញ​ភាពចាំបាច់​នៃ​ការអភិរក្ស​ថែរក្សា​អាង​ស្តុក​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុងព្រះសីហនុ​ត្រូវតែ​ចុះ​សិក្សា​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​ពី​ភាពមិនប្រក្រតី (​ឬ​ភាពអនាធិបតេយ្យ​) និង​កំនត់​និយម​កា​ច្បាស់លាស់ ដើម្បី​ស្នើសុំ​ដាក់​បឹង​ព្រែក​ទប់​ជា​តំបន់​អភិរក្ស ដោយ​ព្រះរាចក្រឹត្យ​។​​ ​២-​ករណី​ឆ្នេរ​ឯករាជ្យ​ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​បង្កើន​ផ្តៃ​ក្រឡា​លំហ​សាធារណៈ និង ខ្សាច់​កំសាន្ត​នៅ​តំបន់ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ ត្រូវ​ចុះ​សិក្សា​និង​កំណត់​តំបន់ឆ្នេរ​ឯករាជ្យ ដែល​ត្រូវ​អភិវឌ្ឍ និង តំបន់​អភិរក្ស​សំរាប់​សាធារណជន​លំហែ និង កំសាន្ត ស្របតាម​បទដ្ឋាន​បច្ចេកទេស និង បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយនៅ​ចំពោះមុខ​តម្រូវអោយធ្វើ​ការរុះរើ​បាំង​របង និង រៀបចំ​កែសម្រួល​អោយ​សាធារណជន​អាច​ចូលទៅ​កំសាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​នេះ​បាន​។ 20151203_161906ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ខាងលើ និង ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​របាំង​រារាំង​មិន​អាចអោយ​សាធារណជន​ទៅ​លំហែ និង កំសាន្ត​តំបន់ឆ្នេរ​ខ្សាច់​បាន ទាក់ទង​នឹង​គម្រោង​វិនិយោគ​និង​ការកាន់កាប់​ឯកជន ត្រូវ​ពិនិត្យ​ជម្រើស​០២​គឺ​៖ ១-​ត្រូវ យកមក​ធ្វើជា​ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន ដើម្បី​រៀបចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​សាធារណជន ឬ ២-​ផ្តល់​ការអនុញ្ញាត​ឲ្យ​ម្ចាស់​វិនិយោគ​បន្ត​អភិ​វ​ឌ្ឃ និង ប្រើប្រាស់​ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ពិសេស​សារាចរ​ណែនាំ​លេខ​០១​សរ​ណន ចុះ​ថ្ងៃ​ទិ​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១២​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​អភិ​វ​ឌ្ឃ​តំបន់​ឆ្នេរសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បើកចំហ​ឲ្យ​សាធារណជន​អាច​ចេញចូល​ប្រើប្រាស់ និង​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​ឯករាជ្យ​បាន​ដោ​យក​គ្មាន​របាំង​និង​ការរារាំង​។​20160123_071938_resized
​ ​៣-​ករណី​ឆ្នេរ​អូ​ត្រេះ ស្ថិតនៅ​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ដើម្បី​ជំរុញ​ការរៀបចំ​ឆ្នេរ​អូ​ត្រេះ​ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល (​លិខិត​លេខ 947 សជណ ឧស ចុះ​ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2014 របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​) ត្រូវ​សិក្សា​អំពី​វិធាន​ការរុះរើ​សំណង់​អនាធិបតេយ្យ​នៅតាម​ដី​ចំណី​ឆ្នេរ និង ចាប់ផ្តើម​ធ្វើការ​អប់រំ និង ផ្សព្វផ្សាយ​ព្រមទាំង​កំណត់​ពេលវេលា និង កិច្ចសន្យា​ច្បាស់លាស់​ជាមួយនឹង​អាជីវករ និង អ្នក​តាំង​ទីលំនៅ​នៅ​ទីនោះ​អោយ​រុះ​រើចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ​សម្រាប់​បម្រើសេវា​កម្ម​ទេសចរណ៍ និង ការ​លំហែ​និង​កំសាន្ត​អោយ​សក្តិ​សមជា​ឆ្នេរ​គំរូ ព្រមទាំង​សិក្សា​អោយមាន​អ្នក​អភិវឌ្ឍ​តំបន់ឆ្នេរ​អូរត្រេះ ឬ ជា​អ្នកគ្រប់គ្រង ដើម្បី​ធានា​ការគ្រប់គ្រង​ឆ្នេរ​អោយមាន​និរន្តរភាព ។​
​ ​៤-​ករណី​ឆ្នេរ​អូរ​ឈើទាល​(​ទល់មុខ​ដី​ក្រុមហ៊ុន សុខា អូ​ល​តែ​ល អតីត​អា​រី​ស្តុ​ន​) ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​សមាហរណកម្ម​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ ភ្ចា​ប់​ពី​ឆ្នេរ​អូរ​ឈើទាល​ទៅ​ឆ្នេរ​អូរត្រេះ និង​បើកចំហ​ឆ្នេរ​នេះ​សម្រាប់ សាធារណជន និង អ្នកទេសចរ​អាច​កម្សាន្ត​បាន ត្រូវ​រក្សា និង រៀបចំ​វិថី​អូរ​ឈើទាល (​ផ្លូវ​ប្រប​ឆ្នេរ​ចម្ងាយ​៥០​ម៉ែត្រ​ពី​ឆ្នេរ​ខ្សាច់​) បន្តទៅ​ទិស​ខាងជើង​មាន​ទំហំ​ទទឹង​សមស្រប ដោយ​កាត់​តាម​ដី​ក្រុមហ៊ុន​សុខាអូតែល (​អតីត​អា​រី​ស្តុ​ន​) ស្របតាម​បណ្តោយ​ឆ្នេរសមុទ្រ ។ ដី​ចំណេះ​ឆ្នេរ​ត្រូវ​រៀបចំ​ជា​សួនច្បារ និង ឆ្នេរ​ខ្សាច់​ដែល​នៅ​ពីមុខ​ផ្លូវ​នេះ ត្រូវ​ថែរក្សា និង ការពារ​សម្រាប់​សាធារណជន​លំហែ និង កម្សាន្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​គ្រប់​ប្រភេទ និង ដោយ​ផ្តល់​សិទ្ឋិ​ឲ្យ​ក្រុមហ៊ុន សុខា អូ​តែ​ល ចូលរួម​ការពារ និង ថែរក្សា ។ ក្រុមហ៊ុន សុខា អូ​តែ​ល ជា​អ្នកធានា​ទទួលបន្ទុក​ចំណាយ​លើ​ការរៀបចំ និង ការសាងសង់​ផ្លូវ និង សួនច្បារ​លើ​ទីតាំង​ដី​ចំណី​ឆ្នេរ​នេះ និង គណៈកម្មាធិការ​គ្រប់គ្រង និង អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ខេត្ត​ព្រះសីហនុ ជា​អ្នកអនុវត្ត (​កិច្ចការ​នេះ​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល​រួចហើយ​) ។​20160123_072347_resized
​ ​៥-​ករណី​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ និង ការដោះស្រាយ​បញ្ហា​សំណង់​លើទឹក ដី​ចំណី​ឆ្នេរ និង ឆ្នេរ​ខ្សាច់​កោះរ៉ុង ស្ថិតនៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ដើម្បី​ជំរុញ​ការអនុវត្ត​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​អំពី​ការ​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ (​លិខិត​លេខ ៩៤៧ សជណ​.​ឧស ចុះ​ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​) និង ដើម្បី​លើកកម្ពស់​កិច្ចការពារបរិស្ថាន និង ភាពស្រស់ស្អាត​នៃ​កោះរ៉ុង ជាមួយនឹង​ការអនុវត្ត​ការ​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ នៅ​កោះរ៉ុង ត្រូវ​សិក្សា​រក​ដំណោះស្រាយ​ប្តូរ​ទីតាំង​សំណង់​ទាំងឡាយ ដែល​បាន​បោះទីតាំង​នៅលើ​ទឹក ដី​ចំណី​ឆ្នេរ និង ឆ្នេរ​ខ្សាច់​កោះរ៉ុង ឲ្យ​ទៅ​នៅ​លើដី​ផ្នែក​ខាងក្នុង​នៃ​កោះរ៉ុង និង ត្រូវគោរព​ស្នើសុំ​គោលការណ៍​ពី​រាជ​រដ្ឋា​ភី​បាល កាត់​ដី​រដ្ឋ​ដែល​នៅសល់​ពី​គម្រោង​វិនិយោគ​ផ្នែក​ខាងក្នុង នៃ​កោះរ៉ុង​ជា​ថ្នូរ​ផ្តល់ជូន​អ្នក​ដែល​ត្រូវ​ឲ្យ​ប្តូរ​ទីតាំង​នេះ​វិញ ។ ករណីនេះ​ក៏​ជា​គំរូ​មួយ​សម្រាប់ ការដោះស្រាយ​សំណង់​លើទឹក លើដី​ចំណី​ឆ្នេរ និង ឆ្នេរសមុទ្រ​នៅ​តំបន់​ផ្សេងទៀត ក្នុង​តំបន់​ឆ្នេរសមុទ្រ​ទាំងមូល នៃ​ខេត្ត​ព្រះសីហនុ ។​
​ ​ដើម្បី​អនុវត្ត​ចំណុច​ទាំង​៥​នេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដោយ​អនុក្រឹត្យ​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​គាំទ្រ​ការអនុវត្ត​ផ្ទាល់​ដោយ​គណៈបញ្ជាការ​ឯកភាព ខេត្ត​ព្រះសីហនុ និង មាន​កញ្ចប់​ថវិកា​ពិសេស​មួយ​សម្រាប់​ផ្តល់ជូន​គណៈបញ្ជាការ​ឯកភាព​នេះ ដើម្បី​អនុវត្តតាម ។ ជាមួយនិង​ខ្លឹមសារ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ខាងលើនេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រ​ហ​សីហនុ បាន​សម្តែង​នៅ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពីរ​ព្រោះថា​ឆ្នេរសមុទ្រ​ដែលជា​សម្បត្តិ​របស់​រដ្ឋ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ មួយ​ចំនូ​ន​ធំ​កំពុង​ត្រូវបាន​ធ្លាក់​ទៅលើ កម្មសិទ្ធិឯកជន​ស្ទើរ​អស់​ទៅហើយ​ដូចនេះ​បើ​រាជរដ្ឋាភិបាល​ដក់ហូត​មកវិញ​ក្នុង​គោលដៅ​បំរើ​ផលប្រយោជន៍​ជា​សាធ​រណៈ​លើ​វិស័យ​ទេសចរណ៍​វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​ហើយ ដោយឡែក ចំពោះ​បឹង​ព្រែក​ទប់​ដែលជា​បឹង​ប្រ​វិត្ត​សាស្ត្រ​ក៍​ដូចគ្នា ដោយ​អ្នក​ដែល​រំលោភបំពាន​យក​ដី​ជុំវិញ​បឹង សុទ្ធសឹង​ជា​អ្នកមានអំណាច បុណ្យ​ស​ក្ក័​និង​ទ្រព្យសម្បត្តិ​ទាំងអស់ មិនមាន​អ្នកក្រីក្រ​នោះទេ​ពីព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ប្រា​ដ​មិន​បង្ករ​ផលប៉ះពាល់​បរិស្ថាន​បឹង​ព្រែ​ទប់​នោះឡើយ ៕​កោះពស់​(​រូបភាព​សំណង់​តូចធំ​ដែល​រំលោភ​ដី​តំបន់​បឹង​ព្រែក​ទប់​និង​រូបភាព​ការ​សាសង់​សំណង់​លើ​ឆ្នេរ​ឯករាជ​និង​របង​បិត​មិន​ឲ្យ​មនុស្ស​ចេញចូល​ឆ្នេរសមុទ្រ​)