សៀុមរាប ៖ កម្ពុជាបានរៀបចំវេទិកានេះឡើងពេញមួយថ្ងៃទី២២ខែមករាឆ្នាំ២០១៦នៅស្ថានីយកសិកម្មអារីល វិលាស្ថិតក្នុងភូមិកន្ត្រកសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប ដោយបាការអញ្ជើញចូលរួមពីតំណាងប្រជាសហគមន៍ចំនួន៦០មកពីខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យរួមជាមួយអង្គការដៃគូនិងតំណាងផ្នែកឯកជនសរុបចំនួន១២០នាក់។គោលបំណងសំខាន់នៃសិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកបទពិសោធរវាងបណ្តាញធុរៈកិច្ចសហគមន៍កសិកម្មកម្ពុជានិងប្រទេសកូរ៉េនិងដើម្បីផ្តល់ឱកាសដល់សហគមកសិកម្មដែលមានសក្តានុពលក្នុងការធ្វើផលិតផលកសិកម្មផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនក្នុងការទំនាក់ទំនងធ្វើជំនួញជាមួយគ្នា លោក គីម ដេយន់ នាយកភីសអិនធីធ្យូតកម្ពុជាបានរំលឹក
កាលពីខែធ្នូឆ្នាំ២០១៥គឺបានរៀបចំសិក្ខាសាលាម្តងរួចមកហើយដើម្បីបង្កើតសហភាពសហគមន៍កសិកម្មបន្ទាប់ពីយើងបានបង្កើតសហគមន៍កសិកម្មរួចហើយៗការបង្កើតសហភាពសហគមន៍កសិកម្មគឺដើម្បីទប់ជ្រែងដើមទុនរបស់សហគមន៍កសិកម្មឱ្យមានលំនឹងស្ថេរភាព។ឆ្លងតាមសិក្ខាសាលានោះយើងបានប្រមូលគំនិតពីបណ្តាសហគមន៍កសិកម្មផ្នែកឯកជននិងផ្នែករដ្ឋថាតើសហភាពសហគមន៍កសិកម្មត្រូវមានយន្តការនិងដំណើរការទៅយ៉ាងដូចម្តេចនិងបានជជែកពីតម្រូវការទាំងទីតាំងប្រមូលទុកដាក់ផលលិតផលកសិកម្ម ការងារបច្ចេកទេសនិងជាពិសេសដើមទុនដែលត្រូវការជាចាំបាច់។
សិក្ខាសាលាលើកនេះជាលើកទី២ដើម្បីស្តាប់និងប្រមូលគំនិតពីសហគមន៍កសិកម្មចាប់ដៃគ្នាដើម្បីបង្កើតសហភាពសហពន្ឋ័កសិកម្ម។លើកជឿជាក់ថាសហគមន៍កសិកម្មនិមួយៗខ្វះហេតុនេះដើម្បីមានប្រាក់ទុនយើងបង្កើសហភាពសហពន្ឋ័កសិកម្មបានហើយយើងនឹងអាចបង្កើតធនាគារសហពន្ឋ័កសិកម្មបានបន្តទៀតបន្ថែមពីនេះយើងអាចទទួលបានព័ត៌មានជាច្រើនអំពីចរន្តទីផ្សារនៃវិស័យកសិកម្មដោយពុំមានបារម្ភពីហានិភ័យធ្លាក់ចុះឬកើនឡើងដោយយើងមិនបានដឹងមុន។លោកសង្ឃឹមថាតាមរយៈសិក្ខាសាលានេះយើងចាប់ដៃសហការគ្នានឹងឈានទៅបង្កើតសហភាពសហគមន៍កសិកម្មនៅក្នុងអំឡុងខែមិនាឆ្នាំ២០១៦ខាងមុខនេះហើយនិងបន្តឈានទៅបង្កើតធនាគារសហគមកសិកម្មបានដោយជោគជ័យ។
លោក អ៊ុក សារឿនអនុប្រធាននាយកដ្ឋានសហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានបញ្ជាក់ថា៖បង្កើតសហគមកសិកម្មមិនមែនដើម្បីធ្វើនយោបាយទេគឺបង្កើតឡើងដើម្បីអាជីវកម្មខ្លួនឯង សំខាន់ត្រូវជឿទុកចិត្តខ្លួនឯងទាំងផ្នែកឯកជននិងដៃគូអាជីកម្មត្រូវពិចារណាឱ្យបាច្បាស់សម្លឺងឱ្យបានឆ្ងាយមុននឹងចុះហត្ថលេខាលើកិច្ចសន្យាអ្វីមួយជាមួយគ្នា។លោកចាត់ទុកសិក្ខាសាលាមួយថ្ងៃនេះនឹងជួយជម្រុញកម្រិតជីវភាពគ្រួសារឱ្យរឹតតែប្រសើរឡើងតាមរយៈដៃគូសហគមន៍កសិកម្មនិងវិស័យឯកជនពាក់ពន្ឋ័តែវាទាមទារការសាមគ្គីចងក្រងគ្នាជា
សហគមន៍និងទុកចិត្តគ្នាទៅវិញទៅមកបីដូចជាចង្កឺះមួយបាច់ដែលគេកាច់មិនបាក់ដោយឈរលើច្បាប់ស្តីពីការបង្កើតសហគមន៍ជាមូលដ្ឋានគតិយុត្តិ។នាយកដ្ឋានអភិវឌ្ឍសហគមន៍កសិកម្មជានាយកដ្ឋានមួយមានតួនាទីទទួលបន្ទុកសម្របសម្រួលសហគមន៍កសិកម្មនៅកម្ពុជាទូទាំងប្រទេស មន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់តាមបណ្តាខេត្តរាជធានីជាអ្នកចុះបញ្ជី។ក្នុងអង្គសិក្ខាសាលាបានបង្ហាញដល់សមាជិកសមាជិកានូវទស្សនៈទានអំពីសហគមន៍កសិកម្មរបស់ប្រទេសកូរ៉ែដៃគូជំនួញរបស់សហគមន៍កសិកម្មនិងវិស័យឯកជនក៍ដូចជាទស្សនៈទានធុរៈកិច្ចកម្ចីការប្រាក់ទាបនិងប្រពន្ឋ័សដេដ្ឋកិច្ចសហករណ៍ ព្រមទាំងបង្ហាញពីគោលបំណងនៃការប្រមូលផ្តុំគំនិតដើម្បីដាក់ចេញនូវផែនការជាយុទ្ឋសាស្ត្រនិងអនុវត្តសកម្មភាពក្នុងការរៀបចំបណ្តាញធុរៈកិច្ច។



































